ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ស្ត្រី​ម្នាក់​ឆរ​បោក​ពី​ខេត្ត​ពោធិ៍សាត់ រត់​មក​សម្ងំ​លាក់ខ្លួន​នៅ​កៀនស្វាយ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីកា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ ជនសង្ស័យ​ប្រុស​ស្រី ២ នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ពោធិ៍សាត់ ធ្វើការ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​តុលាការខេត្ត​ពោធិ៍សាត់​ពី​បទ​ឆរ​បោក

​ហេតុការណ៍​ឃាត់ខ្លួន​ជន​សង្យ័យ​ទាំង​២​នាក់​នេះ​ធ្វើឡើង កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដែល​មាន​ជនសង្ស័យ​ទី​១ ឈ្មោះ សូរ ឡា​សុ​ភក្ត្រា ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​ស្រុកកំណើត​នៅ​ភូមិ​កណ្តាល ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោ​សា​ត់ ទី​២ ឈ្មោះ ហង្ស អង្គារ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ជាមួយ​គ្នា ។ បច្ចុប្បន្ន រត់គេច​មក​សម្ងំ​ស្នាក់នៅ​ក្នុង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។

​លោក​វរសេនីយ៍ឯក ប៉ា សំ​អិត អធិការនគរបាល​ស្រុក​កៀនស្វាយ​បានឲ្យដឹងថា ក្រោយ​មាន​ការ​សូម​សហការ​ពី​កម្លាំង​នគរបាល​នៃ​ស្នងការដ្ធាន​ខេត្ត​ពោសា​ត់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សន ធារ៉ា​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ខេត្ត​ពោធិ៍សាត់ និង​មាន​ការ​សម្រូប​សម្រួល ពី​លោក ហេង ផេង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល កម្លាំង​បាន​ធ្វើ​ការស្រាវជ្រាវ​ចុះ​អនុវត្ត​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២ នាក់​ខាងលើ តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​លោក ពេជ្រ ចិន្តា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តពោធិ៍សាត់​លេខ ៨១៩ ចុះ​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៥ ពីបទ ឆបោក ប្រព្រឹត្ត​កាលពី​អំឡុង ឆ្នាំ​២០១៤ នៅ​ភូមិ​កណ្តាល ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ហើយ​បាន​រត់គេច​មក​សម្ងំ​លាក់ខ្លួន នៅក្នុង​ទឹកដី​ស្រុក​កៀនស្វាយ ។ បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន​បាន ជនសង្ស័យ​ទាំង ២ នាក់​ក៏​កសាង​សំណុំរឿង​ប្រគល់​ជូន​កម្លាំង​នគរបាល​ខេត្ត​ពោធិ៍សាត់ ចាត់ការ​បន្ត​តាម​នីតិវិធី ៕
​ស៊ឹម សាន់​

 

IMG-20160228-WA0016 IMG-20160228-WA0017

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.