ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ

បុរស​ម្នាក់​ជា​មន្ត្រី​យោធា ខឹង​ប្រពន្ធចុង​សុំ​លែង ប្រច័ណ្ឌ​បាញ់​ប្រពន្ធចុង និង​កូន​ស្លាប់ និង​បាញ់​សម្លាប់​ខ្លួន​នៅ​ស្រុក​ភ្នំព្រឹក​

បុរស​ម្នាក់​ជា​មន្ត្រី​យោធា ខឹង​ប្រពន្ធចុង​សុំ​លែង ប្រច័ណ្ឌ​បាញ់​ប្រពន្ធចុង និង​កូន​ស្លាប់ និង​បាញ់​សម្លាប់​ខ្លួន​នៅ​ស្រុក​ភ្នំព្រឹក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ បុរស​ម្នាក់​ជា​មន្ត្រី​យោធា​សឹក​រង​ស្រុក​ភ្នំព្រឹក ផឹក​ស្រវឹង​អួទីណួ​រាល់ថ្ងៃ ប្រពន្ធចុង​សុំ​លេង​លះ​គ្នា ប្តី​ប្រច័ណ្ឌ​ប្រពន្ធ​មាន​ប្រុស​ថ្មី ខឹង​បាន​បាញ់​ប្រពន្ធចុង​និង​កូន ពេល​ឌុប​គ្នា​ដល់​មុខផ្ទះ ។ ពេល​អ្នកជិតខាង​ជួយ​បញ្ជូន​កូន​និង​ប្រពន្ធ ទៅដល់​មន្ទីរពេទ្យ​យោធា ភូមិភាគ​៥​ស្រុក​សំពៅ​លូន ប្តី​សង្ស័យ​ដឹង​ថា កូន​ប្រពន្ធ​ស្លាប់​ក៏​បាន​បាញ់​សម្លាប់​ខ្លួន​តាម​មនុស្ស​ជាទី​ស្រលាញ់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី យប់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ផ្លូវ​ចូល​ផ្ទះ ទល់មុខ​សាលាស្រុក​ភ្នំព្រឹក ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ។​

​តាម​ប្រភព​ប្រជាពលរដ្ឋ​ឈ​មើល​ហេតុការណ៍​បានឱ្យដឹងថា ប្តី​ប្រពន្ធ​ទាំង​ពីរ​នេះ មានទំនាស់ នឹង​គ្នា ចំនួន​២-៣​ថ្ងៃ​មក​ហើយ ដោយ​ប្រពន្ធ​ខឹង​ប្តី​ផឹកស្រា​ស្រវឹង​ព្រឹកល្ងាច ជា​ប្រចាំ​ហើយ​ទទួច​សុំ​លែងលះ​គ្នា​ជាមួយ​ប្តី ឯ​ប្តី​ក៏​ចោទថា នាង​ឯង​មាន​ប្រុស​ឈ្មោល​ផ្សេង ឬ​ទើប​សុំ​លែង​បែបនេះ ។ ការទាស់ទែង​ពាក្យសម្តី​ឮ​ខ្លាំងៗ ដោយ​ប្តី​ប្រច័ណ្ឌ​ប្រពន្ធ​ជាមួយ​ប្រុស​ផ្សេង ។​

​លោក សារ៉េត វិសេ​ដ្ឋ អធិការរង​នគរបាល ស្រុក​ភ្នំព្រឹក បានអោយដឹងថា បុរស​សង្ស័យ​ជា​ប្តី មានឈ្មោះ  វ៉ិត ធី អាយុ​៤៩​ឆ្នាំ​បាញ់​ខ្លួនឯង​ចំ​ទ្រូង​១​គ្រាប់ ធ្លាយ​ឆ្អឹងខ្នង ស្លាប់ មាន​ឋានៈ​អនុសេនីយ៍ទោ ជា​នាយ​ផ្នែក​ប្រតិបត្តិការ​សឹក​រង​ស្រុក​ភ្នំព្រឹក​។ ចំណែក ប្រពន្ធចុង មានឈ្មោះ សុខ បញ្ហា អាយុ​២៧​ឆ្នាំ ត្រូវ​គ្រាប់កាំភ្លើង​ចំ​ទ្រូង​ស្លាប់​។ ហើយ​កូនស្រី​ឈ្មោះ ចាន់ណា អាយុ ៣​ឆ្នាំ ត្រូវ​គ្រាប់កាំភ្លើង​នៅក្រោម​ឃ្លៀក ខាងស្តាំ​ធ្លាយ​ទៅ​ខាងឆ្វេង​ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ស្លាប់ ទាំង​៣  នាក់​រស់នៅ​ភូមិ​កើតហេតុ ។ ជនសង្ស័យ​មាន​ប្រពន្ធដើម​មាន​ឈ្មោះ មៀច ទូច អាយុ​៥៤​ឆ្នាំ បាន​លែងលះគ្នា​៥​ឆ្នាំ​កន្លងមកហើយ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ជាមួយគ្នា ។ ក្រោយ​កើតហេតុ​រកឃើញ​កាំភ្លើង K54 មួ​យ​ដើម​និង​សំបក​គ្រាប់កាំភ្លើង​ចំនួន​៣​គ្រាប់ ។​

​លោក​អធិការរង​បានបញ្ជាក់​ថា ក្រោយពី​កើតហេតុ​និង​ពិនិត្យ​ភស្តុតាង​បាន​បញ្ជាក់ថា ប្តី​ពិតជា​បាញ់​សម្លាប់​ប្រពន្ធ​ដោយ​ភ្លើងប្រច័​ន្ឌ​ពិត​ប្រាកដ​មែន ហើយ​សព​បាន​ប្រគល់ជូន​សាច់ញាតិ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

2014_12_19b 2014_12_19b (1) 2014_12_19b (2) 2014_12_19b (3) 2014_12_19b (4)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.