កណ្តាល ៖ សុំណុំរឿងមួយបានកើតឡើងកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៦ នៅមុខផ្សារទីរួម ស្រុកស្អាងម៉ោង ៧:៣០នាទីព្រឹក ដោយមានលោក ហុក វិបុល អ្នកយកព័ត៌មាន ចុះបេសកម្មថតយករូបភាពត្រី ត្រូវបានលោក ប៉ោ សេង ប្រធានភាស៊ីផ្សារទីរួមស្រុកស្អាង ហាមឃាត់មិនអោយថត ថែមទាំងប្រើហឹង្សា និងជេរប្រមាថ វាយមួយដៃមកលើលោក ហុក វិបុល ។ បន្ទាប់មក ក៏បញ្ជូនពាក្យផ្ទាល់ដល់លោកអភិបាលស្រុកស្អាង រួចក៏បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានស្រុកស្អាងដើម្បីកសាងឯកសារចាត់ការតាមនិតិវិធីច្បាប់។
ជាបន្តបន្ទាប់មក មានមជ្ឍដ្ឋានសារព័មានទូរទស្សន៍ និងកាសែតជាច្រើនរូប មកជួយសំណេះសំណាល និងជួយជំរុញករណីរឿងនេះ ឲ្យមានយុត្តិធម៌ដល់លោក ហុក វិបុល ។ រហូតថ្ងៃច័ន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ មានសេចក្តីជូនដំណឹងរបស់អយ្យការអមសាលាដំបូងខេត្តកណ្តាល (ដីកាកោះ) របស់លោក ឯក ស៊ុនរស្មី បង្គាប់ឲ្យឈ្មោះ ហុក វិបុល ចូលមកសាកសួរ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៨:០០នាទីព្រឹកដើម្បីសាកសួរពីដំណើរឿងលោក ប៉ោ សេង ប្រធានភាស៊ីផ្សារស្រុកស្អាង បានប្រើហឹង្សានិងជេរប្រមាថមកលើខ្លួន ។
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង៨:៣០នាទីព្រឹកលោក ហុក វិបុល បានមកអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីសាកសួរសុំណុំរឿងលោក ប៉ោ សេង ប្រើអំពើហឹង្សាជេរប្រមាថវាយមកលើលោក ហុក វិបុល អ្នកកាសែត ប្រចាំអង្គភាពខ្មែរ៧មករា និងសហការមជ្ឍដ្ឋានព័ត៌មាននានាត្រូវបានសាកសួរដោយលោកក្រឡាបញ្ជី ឈ្មោះ ចំណាន វណ្ណដា ជាអ្នកសាកសួរយកកំណត់ហេតុសួរចម្លើយ។
លោក ហុក វិបុល បានឲ្យដឹងថា ៖ «កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៧និង៣០នាទីព្រឹក លោកបានជិះម៉ូតូតែម្នាក់ឯងទៅផ្សារទីរួមស្រុកស្អាង ពេលទៅដល់ផ្លូវមុខផ្សារ គឺមានលក្ខណៈតូចចង្អៀត បន្ទាប់មក លោកបានឃើញត្រីដាក់លក់នៅមុខផ្សារ ដោយសង្ស័យថាជាត្រីចាប ដែលរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យធ្វើអាជីកម្ម ។ លោកក៏ដកទូរស័ព្ទដៃមកថតត្រីនេះ ។ ពេលនោះ មានឡានរបស់លោក ប៉ោ សេង ជាប្រធានផ្សារនោះ មកដល់ ។ លោកប៉ោ សេង នេះបានយកឡានទៅចត រួចចុះមកមានគ្នាពីរនាក់ក៏ដើរសំដៅមករក ហុក វិបុល និងនិយាយខ្លាំងៗថា កុំធ្វើឲ្យគេឈឺក្បាលពេក កុំសំញ៉ែងពេក បើពូកែថត ម៉េចមិនទៅថតនៅកន្លែស្តង់ត្រីខាងជើង ។ លោក ហុក វិបុល បានតបវិញថា វាជាការងាររបស់ខ្ញុំ បើខ្ញុំធ្វើការងារខុស សូមប្តឹងខ្ញុំទៅ ។ ពេលនោះ យើងទាំងពីរ នាក់នៅតែតពាក្យសំដីគ្នា ។ ភ្លាមៗនោះ លោក ហុក វិបុល ក៏បញ្ឆេះម៉ូតូបម្រុងជិះចេញពីកន្លែងនោះ ដោយសារមើលទៅសភាពការណ៍មិនស្រួល តែឈ្មោះ ប៉ោ សេង បានដើរកាត់មុខម៉ូតូរបស់ខ្ញុំ ហើយឈ្មោះ ប៉ោ សេង បានគំរាមថា វាយអ្នកព័ត៌មានមួយដៃបង់លុយ ។ បន្ទាប់មក ឈ្មោះ ប៉ោ សេង បានក្តាប់ដៃមកវាយប្រផិតចំថ្កាមខាងឆ្វេង តែគេចផុត ហើយខ្ញុំក៏ប្រញ៉ាប់ជិះម៉ូតូចេញទៅ ។
ពាក់ព័ន្ធនឹងចេតនាប្រើអំពើហិង្សាខាងលើ លោក ហុក វិបុល សូមសំណូមពរសុំឲ្យលោកព្រះរាជអាជ្ញាជួយរកយុត្តិធម៌ និងទាមទារជំងឺចិត្តសរុប២០លានរៀល ៕
សហការី CANYS




