ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

កាស៊ីណូ​ខុសច្បាប់​មួយកន្លែង​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សៀមរាប ៖ ដើម្បី​អនុវត្តឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ មក​ស្នាក់នៅ​ទស្សនា​កម្សាន្ត​ខេត្តសៀមរាប និង ការយកចិត្តទុកដាក់​ខ្ពស់​របស់​ឯ​.​ឧ​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ដាក់​នូវ​បទបញ្ជា​ដល់​កងកម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត និង ស្នងការ​នគរបាល​ខេត្ត កាលពី រាត្រី​ថ្ងៃ​ទី ២៨ ខែ កុម្ភះ ឆ្នាំ​២០១៦ ក្នុង​ការបង្ក្រាប ទីតាំង​កាស៊ីណូ​ខុសច្បាប់​មួយ​កន្លែង ជ្រោក​ក្រោម ភោជនីយដ្ឋាន ដែល​មាន​យីហោ សាន់​ស៊ាំ​ង ស្ថិតនៅ​ក្នុង​បុរី​ប្រឹម​ប្រី​យ៍ ក្នុង​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប ។​

​កិច្ចប្រតិបត្តិការ​បង្ក្រាប់​ទីតាំង​កាស៊ីណូ​នេះ បាន​ប្រព្រឹត្ត​ធ្វើ​ទៅ​កាលពី​វេលា​ម៉ោង​១៩ និង​៣០​នាទី ក្រោម ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​វរៈសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កង​រាជ អាវុធហត្ថ​ខេត្ត និង លោក ឧ​អ៊ុំ អម​រ៉ា ស្នងការរង​នគរបាល​ខេត្ត  ដោយ​មាន​អាជ្ញាធរ​ក្រុង រួម​សហការ​គ្នា​ដឹកនាំ​កម្លាំង បាន​ធ្វើ​ការឃាត់ខ្លួន​នៅ នឹង​ទីតាំង​លេងល្បែង​ផ្ទាល់​បាន ចំនួន ១៤​នាក់ មាន​ស្រី ០៥​នាក់ ដែល​ជា​បុគ្គលិក ជា​អ្នកគ្រប់គ្រង និង សន្តិសុខ​កាស៊ីណូ ព្រមទាំង​អ្នក​ដែល​បាន​ចូល​មក​លេងល្បែង​ផងដែរ ។​

​តាម​ការបញ្ជាក់​របស់​លោក​ថា ដា​លុច ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណីនេះ បានឲ្យដឹងថា ទីតាំង​កាស៊ីណូ​ដែល​ជ្រក​ក្រោម​ភោជនីយដ្ឋាន យីហោ សាន់ ស៊ាំ​ង នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យើង បាន​ធ្វើ​ការតាមដាន​ជា​យូ​មកហើយ ។ តែ​នៅ​ថ្ងៃទី ២៧ កុម្ភះ ឆ្នាំ​២០១៦ កម្លាំង​យើង បានឃើញ​ទីតាំង​នេះ បាន​ដឹក​នូវ​សម្ភារៈ​ចូល​មក​កាន់​ភោជនីយដ្ឋាន​នេះ ដែល​សុទ្ធសឹង​ជា​ឧបករណ៍​អេឡិចត្រូនិច (​ទូ​ហ្គេម​)  ហើយ​ទីតាំង​នេះ​គឺ​បាន​បើក​លេង​ទៅ​ដោយ​ភាព​ស្ងៀមស្ងាត ។ លុះ​នៅ​យប់​ទី​២៨ កុម្ភះ ២០១៦​នេះ ដោយ​បាន​កំណត់​នឹង​ក្តាប់​បាន​នូវ​ទីតាំង​ច្បាស់លាស់ និង ទទួលបាន​នូវ​បទបញ្ជា​ពី​គណៈបញ្ជាការ​ឯកភាព​ខេត្ត  កម្លាំង​អាវុធហត្ថ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត បាន​ចុះ​ធ្វើការ​បង្ក្រាប ដោយ​ឃាត់ខ្លួន​មនុស្ស​បាន ១៤​នាក់ ។​

​ក្នុងនោះដែរ វត្ថុតាង​ដែល​ជា​ឧបករណ៍ សម្រាប់​បម្រើការ​លេងល្បែង រួមមាន ទូ​ហ្គេម​បាញ់​ត្រី ០៣​គ្រឿង ទូ​ហ្គេម​បញ្ឈរ ២៨​គ្រឿង , រ៉ូ​ឡិច ០១​គ្រឿង , តាប​លេងបៀ ចំនួន ០៤ , កុំព្យូទ័រ ០២​គ្រឿង , បៀ​រ ១០​កេស  កា​ម៉ា​រ៉ា​សុវត្ថិភាព ០៥​គ្រឿង  និង សម្ភារៈ តុ កៅអី ជាច្រើន ត្រូវបាន​កម្លាំង​សមត្ថកិច្ច ធ្វើការ​ដកហូត​ជា​វត្ថុតាង ដឹកជញ្ជូន​យក​មក​រក្សាទុក​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ផងដែរ ។
​ចំពោះ​ម្ចាស់​ទីតាំង​នេះ សមត្ថកិច្ច​យើង​នៅ​មិនទាន់​បាន​បញ្ជាក់​របស់​បុគ្គល​ណា​ម្នាក់​ឡើយ ជា​ជនជាតិ​អ្វី​នៅ​ឡើយ គឺមាន​តែ​អ្នកគ្រប់គ្រង ដែល​សមត្ថកិច្ច​បាន​កំពុង​សួរនាំ ។

​ក្នុងនោះដែរ យើង​ក៏​បាន​សង្កេតឃើញ​មាន​វត្តមាន​របស់​លោក​ស្នងការ​នគរបាល​ខេត្ត និង មន្ត្រី​តុលាការខេត្ត បាន​អញ្ជើញ​ទៅដល់​ទីតាំង​កាស៊ីណូ ក្រោយពេល​ដែល​កម្លាំង​សមត្ថកិច្ច ធ្វើការ​ចាប់​បញ្ជូន​ក្រុម​អ្នក​ល្បែង ទៅកាន់ ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ៕
​ដោយ ៖ លុច ណា​ម

 

20160229aa (3) 20160229aa (4) 20160229aa (1) 20160229aa (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.