ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឃាត់ខ្លួន​ឳ​ពុក បញ្ជូនទៅ​តុលាការ​ពី​បទ​ប្រើ​អំពើហិង្សា​លើ​កូនបង្កើត​អាយុ ៤ ឆ្នាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី ៖ សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជនជាតិ​ព្នង​ម្នាក់ បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត ករណី​ប្រព្រឹត្តឹ​អំពើ​ហឹង្សា​លើ កូន​បង្តើត​របស់​ខ្លួន​ដែល​ទើប​មាន​អាយុ​៤​ឆ្នាំ បណ្តាលឲ្យ​មាន​របួស​ពេញ​ផ្ទៃមុខ ។ ហេតុ​ការណ៏​នេះបាន កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ កុម្ភះ ២០១៦ នៅ​ភូមិ ឡៅ​រមៀត ឃុំ ក្រង់​តេះ ស្រុក​ពេជ្រា​ដា ។​

​ប្រភព​បានឲ្យដឹងថា កុមារី​អាយុ ៤​ឆ្នាំ ម្នាក់​រស់នៅ​ក្នុង​គ្រួសារ​ជនជាតិ​ព្នង ត្រូវបាន​ឪពុក​ខ្លួន​ប្រើ​អំពើហឹង្សា​វាយដំ​លើ​រាងកាយ បណ្តាលឱ្យ​រងរបួស​យ៉ាងដំណំ​លើ​ផ្ទៃមុខ និង ចាប់​បោះ​ពីលើ​ផ្ទះ​មក​ដី ដោយ​គ្មាន​ការអាណិតអាសូរ​ដោយសារ​តែ​ឪពុក​រូប​នោះ​មានការ​ខឹងសម្បា​និង​ប្រពន្ធ ។​

​សមត្ថកិច្ច​បានឲ្យដឹងថា បុរស​ជា​ឳ​ពុក​ឈ្មោះ ស្រូវ ម្លង់ ជនជាតិ​ព្នង អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ជន​ដែល​បាន​ប្រព្រឹត្តឹ​អំពើ​ហឹង្សា​រូបនេះ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទីនោះ​បាន​បញ្ជូន​មកកាន់​ការិយាល័យ​ខេត្ត ហើយ​កម្លាំង​ជំនាញ​កំពុង​សាកសួរ តាម​ចម្លើយ​សារភាព​។​សមត្ថកិច្ច​បន្តថា បុរស​រូប​នោះ បាន​សារភាព​ថា ពិតជា​បាន​ប្រព្រឹត្តឹ​ហឹង្សា​មក​លើ​កូន របស់​ខ្លួន​ពិតមែន​ដោយសារ​រូបគេ​ខឹង​ប្រពន្ឋ​មិន​នៅផ្ទះ​។​

​តែ​គេ​សង្កេតឃើញថា នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ប្រពន្ធ​ជន​បង្ករ​បាន​មក​កាន់​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កម្រិត ស្រាល​ខេត្ត​ក្រោយប្តី​របស់ខ្លួន​ត្រូវ​សមត្ថកិច្ច​នាំ​មក​សាកសួ​រ​នៅ​ស្នងការដ្ឋាន ដើម្បី​សុំ​អង្វរ​ប៉ូលីស​សុំ​ឱ្យ​ដាក់ទោស ប្តី​របស់​គាត់​តែ ១​ខែ​បាន​ហើយ ព្រោះ​ជិត​ដល់​រដូវ​កាប់ចម្ការ ដោយ​គ្មាន​អ្នកណា​រកស៊ី​ចឹញ្ចឹម​កូន​ទេ ។​

​លោក​ឧត្តមសេនីយ៏ត្រី តូច យ៉ុន ស្នងការ​នគរបាល​ខេត្ត​បានឲ្យថា ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំនុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃទី​២៧ កុម្ភៈ ដើម្បី​ចាត់ការ​តាមច្បាប់ ​៕
​គឹម  ចំរើន​

 

IMG-20160227-WA0003 IMG-20160227-WA0002

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.