ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឯកឧត្តម​នាយ​ឧត្តមសេនីយ៏ គន់​គីម​អគ្គលេខាធិការ​សមាគម​អតីតៈយុទ្ធជន​កម្ពុជា​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ​ដល់​សមាជិក​ចំនួន​៣០០​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៏ គន់ គីម អគ្គលេខាធិការ​សមាគម​អតីតៈយុទ្ធជន​កម្ពុជា​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ​ដល់​សមាជិក​ចំនួន​៣០០​នាក់ និង​ផ្តល់​ថវិការ​ម្នាក់​៦​ម៉ឺន​រៀល​នៅ​រសៀល​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​។​

​វត្តមាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ឯកឧត្តម អៀង វុ​ធ អភិបាលរង​ខេត្ត លោក​ឧត្តមសេនីយ៏ត្រី ព្រំ​ហ្ម ប៉ាត់ ប្រធាន​សមាគម អតីតៈយុទ្ធជន​កម្ពុជា​ខេត្ត លោក​ឧត្តមសេនីយ៏ត្រី វ៉ាន់ ណា​ឡុង អនុប្រធាន​សមាគម​អតីតៈយុទ្ធជន​កម្ពុជា​ខេត្ត​ប៉ៃលិន ព្រមទាំង​ប្រធាន អនុប្រធាន​មន្ទីរ​ស្ថាប័ន​ជំវិញ​ខេត្ត​ជាច្រើន​នាក់​ផង​ដែរ​។

​លោក​ឧត្តមសេនីយ៏ត្រី ព្រហ្ម ប៉ាត់ ប្រធាន​សមាគម​អតីតៈយុទ្ធជន​កម្ពុជា​ខេត្ត​ប៉ៃលិន​បានអោយដឹងថា ៖ អតីតៈយុទ្ធជន​កម្ពុជា​ខេត្ត​ប៉ៃលិន​មានចំនួន ១២៩៥​នាក់ ពលី​១៤៨​នាក់ មរណៈ​៣៦​នាក់ ពិការ​១០៩៦​នាក់ បាត់បង់​១៥​នាក់​។ ការងារ​ចុះ​ស្រង់​ទិន្នន័យ​បាន​ចំនួន​៥៤៥​នាក់ ក្រុងប៉ៃលិន​៤២៥​នាក់ ស្រុក​សាលា​ក្រៅ​១២០​នាក់​។

​សមាគម​អតីតៈ​យុទ្ធ​កម្ពុជា​ខេត្ត​ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ ចំនួន ០៥​គ្រួសារ សរុប​ថវិកា ២០​លាន​រៀល ហើយ​បាន ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សមាគម​អតីតៈយុទ្ធជន​ខេត្ត​ប៉ៃលិន សរុប ២៣​លាន​រៀល​។ ឯកឧត្តម នាយ​ឧត្តមសេនីយ៏ គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​បាន​ពាំនាំ​បណ្តាំ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ចំពោះ​បងប្អូន​ជនពិការ​ពលី​និង​បងប្អូន​ចូល​និវត្ត​ន៏​ទាំងអស់​ច​ច​ច​ចវ​ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​គ្រប់ពេលវេលា​។ ដូច្នេះ សូមអោយ​បងប្អូន​អតីតៈយុទ្ធជន​ទាំងអ​ស់​កុំ​អស់​សង្ឃឹម​ទៀត ដោយ​បច្ចុប្បន្ននេះ​យើង​មាន​សមាគម​អតីតៈយុទ្ធជន​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រធាន​សមាគម​ហើយ​ធ្វើអោយ​យើង​មាន​ភាពកក់ក្តៅ​និង​ក្តីសង្ឃឹម​មិន​មាន​ជួប​ការលំបាក​ទៀត​ទេ​។

​ទន្ទឹមនឹងនេះ បងប្អូន​ជនពិការ​ទាំងអស់​ត្រូវ​មាន​សាមគ្គីភាព ឯកភាពគ្នា ចេះ​សហការ យោ​យល់​ជាមួយ​ក្រុម​ការងារ​សមា​គម​អតីតៈយុទ្ធជន​កម្ពុជា​ខេត្ត​ប៉ៃលិន អោយបាន​ល្អ ជា​ពិសេស​ត្រូវ​ថែរក្សា​ការពារ​សុខភាព អនាម័យ​អោយបាន​ជា​ប្រចាំ​ជៀសវាង​ជួប​នូវ​ជំងឺ ផ្សេងៗ​។

​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​ក្រុមការងារ​សមាគម​អតីតៈយុទ្ធជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ត្រូវ​ធ្វើការ​ស្រង់​សតិទិ​ន្ន័​យ​របស់​សមាជិក​អតីតៈយុទ្ធជន​ទាំងអ​ស់​អោយ​ត្រឹមត្រូវ​ច្បាស់លា​ស់​ដើម្បី​ងាយស្រួល​ធ្វើ​ការងារ​ចុះ​ពួកគាត់​អោយ​ចំ​គោលដៅ ៕

20160227a (1) 20160227a (2) 20160227a (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.