ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ដឹក​សុីម៉ងត៍​បុក​ស្លាប់ ខណៈ​ស្ត្រី​រងគ្រោះ​ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ស៊ីម៉ងត៍​បុក​ពេញ​ទំហឹង​ហើយ​អូស​ជិត​១០០​ម៉ែត្រ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​គួរ​ឲ្យ​អាណោចអធ័ម​បំផុត​។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​៥៥​នាទី រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​មុខ​រោងចក្រ​ពូ​ចិន ស្ថិតក្នុង​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ស្ត្រី​រងគ្រោះ​ត្រូវ​គេ​ស្គាល់ឈ្មោះ ង៉ែត មូច អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​លើ ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត​។​

​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ខាងលើ សាក្សី​ជាច្រើន​នៅ​កន្លែងកើតហេតុ​បាន​និយាយថា មុន​ពេល​ជួប​ហេតុការណ៍​ដ៏​អាក្រក់ ស្ត្រី​រងគ្រោះ​ជិះ​រថយន្ត​មក​ពី​ប្លុង​ចង្ហាន់​នៅ​វត្ត​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត លុះ​ធ្វើដំណើរ​ត្រឡប់មកវិញ​តាម​រថយន្ត​មកដល់​ចំណុច​មុខ​រោងចក្រ​ពូ​ចិន រថយន្ត​ក៏​បាន​ចត​ឈប់ ហើយ​ខណៈ​នោះ​ស្ត្រី​រងគ្រោះ​ក៏​ចុះ​ដើរ​ឆ្លងផ្លូវ​បំណង​ទៅ​ទិញ​នំ​ចំណី​នៅឯ​ផ្លូវ​ម្ខាង​ទៀត គាប់​ជួន​រថយន្ត​ដឹក​សុីម៉ងត៍​បើក​បោះពួយ​មកពី​ទិស​ខាងកើត ក៏​បុក​ស្ត្រី​រងគ្រោះ​ពេញទំហឹង​ហើយ​អូស​ជិត​១០០​ម៉ែត្រ​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។ ប្រភព​បន្តថា ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​អ្នកបើកបរ​រថយន្ត​បង្ក​ក៏​ចត​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ រួច​ដាក់​មេ​ប្រូច​បាត់​ស្រមោល​តែ​ម្តង​។​

​បច្ចុប្បន្ន​សព​ស្ត្រី​រងគ្រោះ​ត្រូវ​សាច់ញាតិ​យក​ទៅ​កាន់​លំនៅដ្ឋាន​ដើម្បី​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​បាន​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​៕ សេង ណា​រិទ្ធ​

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.