ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​សម្ពោធ​អគារ​មន្ទីរ​ដែនដី​ខេត្ត​ស្វាយរៀង ចំណាយ​ថវិកា​ជាង ៨​ម៉ឺន​ដុល្លារ​, អភិបាលខេត្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ និង​មន្ត្រីរាជការ​រួម​គ្នា​ទប់​ស្កាត់​កា​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ នៅក្នុង​ពិធី​សម្ពោធ​អគារ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ស្វាយរៀង ចំណាយ​ការសាងសង់​អស់​ប្រមាណ​ជាង ៨​ម៉ឺន​ដុល្លារ នៅ​ព្រឹក​ថ្ងៃទី ២៩ ខែកក្កដា​ឆ្នាំ ២០២០ ក្រោម​វត្តមាន​លោក លោក ម៉ែន វិបុល អភិបាលខេត្ត​។

​នៅក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជ​រួម​គ្នា​ទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ រលក​ទី​២​។​

​លោក​អភិបាលខេត្ត បាន​ថ្លែងថា ដូច្នេះ​ត្រូវ​ធ្វើ​យ៉ាងណា​មិន​ឱ្យ​ឆ្លង​ដល់​សហគមន៍​ជាដាច់ខាត ខណៈ​ពិភពលោក​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ជាង​១៦​លាន​នាក់ និង​ស្លាប់​ជាង ៦​សែន​នាក់​ហើយ ចំណែក​ប្រទេស​កម្ពុជា នៅថ្ងៃនេះ​រកឃើញ​ឆ្លង ៧​នាក់​ទៀត ដែល​សុទ្ធសឹង​ជាការ​នាំចូល​ពី​ក្រៅ​ប្រទេស សូម​អាជ្ញាធរ​នឹង​ប្រជាពលរដ្ឋ​ទាំងអស់​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំងឺ​កូវី​ដ​-១៩ ដោយ​ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក ម៉ែន វិបុល បាន​កោតសរសើរ​ដល់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ស្វាយរៀង ដែល​រយៈកាល​កន្លងមក បាន​ខិតខំ​ចុះបញ្ជី​ជា​លក្ខណៈ ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ និង​បាន​រៀបចំ​សំណង់​ទាំងអស់​ឱ្យមាន​ច្បាប់​តាម​ទីប្រជុំជន​នៅ​ក្រុង​ស្វាយរៀង និង​ក្រុង​បាវិត​។
​ខេត្ត​ស្វាយរៀង ក៏​មិន​ចាញ់​ពី​ក្រុងព្រះសីហនុ​ប៉ុន្មាន​ដែរ តែ​ដោយសារ​ជំងឺ​កូវី​ដ​-១៩ នាំ​ឱ្យ​អ្នកវិនិយោគ​ខ្លះ​ផ្អាក​ការសាងសង់​មួយរយៈ​សិន ដូច្នេះ រាល់​សំណង់​ទាំងអស់​ឱ្យ​អ្នកវិនិយោគ​ទាំងនោះ​រត់​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​ក្នុង​ការសាងសង់​សំណង់​។​

​លោក​បាន​បញ្ជាក់ថា ក្នុង​នាម​រដ្ឋបាល​ខេត្ត​ស្វាយរៀង តែងតែ​ដាស់តឿន​ដល់​លោក​លោកស្រី​ដែល​ជា​ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​និវត្តជន ដើម្បី​ឱ្យ​អ្នកជំនាន់ក្រោយ បាន​ស្គាល់​ពួកគាត់ ដូច្នេះ ក្នុង​មួយ​ឆ្នាំ​ត្រូវ​ធ្វើ​កម្មវិធី​សំណេះសំណាល​ជួប​ពួក​គាត់​ម្ដង ឬ​ពីរ​ដង​តាម​លទ្ធភាព​របស់​មន្ទី​រ​ដែល​អាច​ធ្វើបាន គឺ​ទាំង​មន្ត្រី​ដែល​កំពុង​ធ្វើការ និង​អ្នក​ដែល​បាន​ចូលនិវត្តន៍ ដើម្បី​បាន​សំណេះសំណាល និង​ដកស្រង់​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក ដើម្បី​ធ្វើ​ការងារ​ឱ្យមាន​ការរីកចម្រើន​ទៅមុខ​។​
​នៅក្នុង​ពិធី​នេះ​ផង​ដែរ លោក ម៉ែន វិបុល បាន​ឧបត្ថម្ភ​ដល់​និវត្តជន​មាន​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ចំនួន ២០​ម៉ឺន​រៀល ក្នុង​ម្នាក់ៗ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.