ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឃាត់​ខ្លួន​ប៉ូលិស​សេដ្ឋកិច្ច​មួយ​រូប​សង្ស័យ​ពាក់ព័ន្ធ​ករណី​បាត់​ឈើ​នៅក្នុង​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី​ម្នាក់​បំរើការ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​មណ្ឌលគិរី​ត្រូវ​បាន​កងកំលាំង​នគរបាល​ខេត្ត ធ្វើការ​ឃាត់ខ្លួន​តាម​បទបញ្ជា​របស់​ថ្នាក់លើ ដោយ​សង្ស័យ​មាន​ការជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​បាត់​ឈើ​នៅក្នុង​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ។​

​លោក សំ លឹម ភេទ​ប្រុស​អាយុ​49​ឆ្នាំ​មាន​មុខរបរ​ជា​មន្ត្រី​នគរបាលពាក់​ស័ក្ត​3​នៅ​ការិយា​​ល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តមណ្ឌលគិរី​ត្រូវបាន​កំលាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ឃាត់ខ្លួន​កាលពី​ថ្ងៃ ២៥ កុម្ភៈ ឆ្នាំ ២០១៦ ​ដើម្បី​សួរនាំ​អំពី​ករណី​សង្ស័យ​បាត់​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ ។ នេះ​បើ​តាម​ការអះអាង​ប្រាប់​ឱ្យដឹង​ពី​លោកនាយ​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាលខេត្ត​បាន​បញ្ជាក់​ប្រាប់ ។​

​នៅ​ថ្ងៃ​ទី​26.02.2016​លោក ស៊ុម សោភ័ណ្ឌ នាយការិយាល័យ​ព្រហ្ម​ ទ័ណ្ឌក​រិត​ស្រាលខេត្ត បាន​សួរចំលើយ​លោក សំ លឹម ជា​មន្ត្រី​នគរបាល​នោះ​រង​ការ​ចោទ​នោះបាន​រៀបរាប់​ពី​ការពិត​ប្រាប់ថា​ ​ចាប់តាំងពី​ថ្ងៃ​ទី​22.01.2016​លោក​ត្រូវបាន​លោក​ស្នងការ​ខេត្ត​ចេញ​បេសកកម្ម​អោយ​ចុះ​ទៅ​ធ្វើ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​ក្នុងស្រុក​កែវ​សីមា រួម​ជាមួយ​មន្ត្រី​នគរបាល​ចំនួន​បី​រូប​មាន​ឈ្មោះ នួន វីរៈ ខៀវ ស្រឿង​និង​ ​ស៊ិន សុខ​ហេង ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ ក្នុងការ​ស្នាក់​នៅ​ក្បែរ​ក្រុមហ៊ុន​(​ក្នង​ព្រៃ​)​យូរៗ​ទៅ​មន្ត្រី​របស់​ខ្លួន​បី​នាក់​ខ្លះ​ឈឺ​សុំ​ ​ច្បាប់​នៅ​សល់​តែ​រូប​លោក​នៅ​ប្រចាំការ​ទីនោះ ។ ក្រៅពីនោះ មាន​កំលាំង​សមត្ថកិច្ច​ជាច្រើន​ទៀត​ឈរជើង​នៅ​ទីនោះ​ដែរ ក្រោយ​ ​មក​នៅ​ថ្ងៃ​ទី​17.02.2016 ស្រប​ពេល​រូប​លោក​ដាច់​លុយ​ចាយ លោក​បាន​ធ្វើ​ការស្នើសុំ​ដឹកឈើ​ស្រឡៅ និង​ខ្លុង​5×15​ប្រវែង​ 4 និង 5 ម៉ែត្រ ហើយ​ឈើ​នេះ មាន​ឆេះ​ភ្លើង​ខ្លះៗ​ទៀតផង ចំនួន​ជិត ៣ ម៉ែត្រគូប​លក់​ឱ្យ​ប្រជាជន​ក្នុងស្រុក​កែវ​សីមា​ធ្វើ​ផ្ទះ ។​

​លោក​បាន​បន្តថា ការសុំ​ឈើ​នេះ​លក់​គឺ​លោក​(​សំ លឹម​)​ផ្ទាល់​បាន​ធ្វើ​ការស្នើរ​សុំ លោក ថូ ផុន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កែវ​សីមា លោក ហាន សុខន ហៅថា អនុប្រធាន​មន្ទី​បរិស្ថាន​ខេត្តមណ្ឌលគិរី​និង​លោក ទុំ សួន មន្ត្រី​អាវុធហត្ថ​ខេត្ត​ដោយ​មាន​ការ​អនុញ្ញាត្ត​ បែបនេះ ទើប​រូបលោក​ហ៊ាន​លក់​តែ​ម្តង​ហើយ​ការលក់​ឈើ​ខាងលើ​នោះ​បាន​ប្រាក់​ចំនួន​1200000 រៀល ។ ប្រាក់ នេះ​បំ​រ៉ុង​ធ្វើ​ការបែងចែក​ឱ្យទៅ​លោក ហាន សុខន​ហៅ ថា ចំនួន​800000​រៀល នៅសល់​ប្រាក់​ចំនួន​400000​រៀល​លោក​ទុក​បែងចែក​គ្នា ចំនួន​ពីរ​បី​នាក់​ទៀត តែ​ប្រាក់​ដែល​ទុក​ជូន​លោក ហាន សុខន នោះ​គឺ​ពុំទាន់​បាន​ឱ្យ​នៅឡើយ​ទេ ។

​មន្ត្រីនគរបាល​រូបនោះ នៅតែ​ទួល​ស្គាល់​ការពិត​ក្នុងនាម​លោក​ជា​មន្ត្រី​នគរបាល បើ​ទោះ​បី​រូប​គាត់​ត្រូវបាន​សម្ត្ថកិច្ច​ឃាត់ខ្លួន​និង​ឃុំខ្លួនក៍​ដោយ​លោក នៅ​តែ​ទទួល​ការពិត​ដោយ​គ្មាន​ការ​ប្រកែក ។

​លោក តូច យ៉ុន ស្នងការ​ខេត្ត​មណ្ឌលគិរី​នៅ​រសៀល​ថ្ងៃ​ទី​26.02.2016​នេះ​ លោក​បាន​ថ្លែងថា​នេះ​ជា​បញ្ជា​របស់​ថ្នាក់លើ   លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​ន​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែង​ ​ប្រាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​យើង​នៅរ​សៀ​ថ្ងៃទី​26.02.2016​នេះ​ក្នុង​ន័យ​ប្រៀបធៀប​មួយ​ថា ចូរ​កុំ​ជំនះ​មុខ​ដឹង កុំ​ទទឹង​មុខ​សឹក ៕
​ដោយ ៖ គឹម ចំរើន​

 

IMG-20160227-WA0000

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.