ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

បង្ក្រាប​រថយន្ត​ដឹកឈើ​ខុស​ច្បាប់​ចំនួន​០២​គ្រឿង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរិ ៖ រថយន្ត​ដឹកឈើ​ខុស​ច្បាប់​ចំនួន​០២​គ្រឿង​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី សហការ​ជាមួយ អាវុធហត្ថ​ស្រុក​អូ​រាំង និង​អាវុធហត្ថ​ស្រុក​កែវ​សីមា​បង្ក្រាបបាន ត្រង់ចំណុច ភូមិ ឆ្នែង ឃុំ ស្រែ​ខ្ទុម ស្រុក​កែវ​សី​ម៉ា ខេត្ត មណ្ឌលគិរី នៅ​យប់ ថ្ងៃទី ២៣ ខែ កុម្ភះ ឆ្នាំ ២០១៦​នេះ​។​

​លោក រ៉ុន ឌឿ​ន មន្ត្រី​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​បានឲ្យដឹងថា ដោយ​មាន​បទបញ្ជា​ពី​មេបញ្ជាការ​ខេត្ត​រូបលោក​បាន​ដឹកនាំ​កម្លាំង​ចំនួន​០៨ នាក់ រថយន្ត ៤ គ្រឿង  ចុះ​បង្ក្រាប​បាន​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​ចំនួន​២​គ្រឿង​ប្រគល់​អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​

​លោក​បន្តថា រថយន្ត​ទី​០១ . ចាប់បាន​នៅ​វេលា​ម៉ោង ០៩.០០ នាទី ស្ថិតនៅ​ភូមិ ឆ្នែង ឃុំ ស្រែ​ខ្ទុម ស្រុក កែវ​សី​ម៉ា ខេត្ត មណ្ឌលគិរី រថយន្ត​ម៉ាក TOYOTA 4RUNNER ពណ៌ ស្ករ ស្លាក​លេខ 2F 1828 ដឹក​ឈើ​ខុសច្បាប់​ប្រភេទ ធ្នង់ ចំនួន ១០ ដុំ នឹង បាន​ឃាត់ខ្លួន​អ្នកបើកបរ ០១ នាក់ ឈ្មោះ ញឹម រឿង ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ អ្នកបើកបរ​រថយន្ត រស់នៅ​ភូមិ កើតហេតុ​ខាងលើ ។​

​រថយន្ត​ទី ០២ . ចាប់បាន​នៅ​វេលា​ម៉ោង ០៦ .៣០ នាទី ព្រឹក ស្ថិតនៅ​ភូមិ ឆ្នែង ឃុំ ស្រែ​ខ្ទុម ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌលគិរី រថយន្ត​ម៉ាក Camary បា​ឡែន​ឆ្នាំ ២០០២ ពណ៏ ទឹកប្រាក់ ពាក់​ស្លាក​លេខ 2 J 3487 ដឹក​ឈើ​ខុសច្បាប់​ប្រភេទ​ធ្នង់​ចំនួន ០៦ ដុំ រថយន្ត និង​ឈើ​ទាំងអស់​រួម​ទាំង​បើកបរ​នឹង​ត្រូវ​បំពេញ​បែបបទ​ប្រគល់​អោយ​ខាង​មុន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ស្នាក់ការ​អភិរក្ស​ជីវៈចម្រុះ​ស្រុក​កែ​សីមា នៅ​រសៀល​ថ្ងៃ​២៤​នេះ ៕
​គឹម ចំរើន​

 

20160225 (3)

20160225 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.