ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

សម្ដេច​ក្រឡាហោម ស ខេង ណែនាំ​៦​ចំណុច​ដល់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ដើម្បី​អនុវត្ត​កិច្ច​ការងារ​បន្ដ​លើ​ការបណ្ដុះបណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​ដាក់ចេញ​នូវ​ការណែនាំ ចំនួន​៦​ចំណុច ដល់​បណ្ឌិត្យសភា​នគរ​បាល​កម្ពុជា ដើម្បី​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​៥​ឆ្នាំ​បន្ដ ឲ្យទទួល​បាន​ជោគជ័យ និង​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត លើ​ការងារ​បណ្ដុះបណ្ដាល​ជំនាញ​នគរបាល​ជាតិ​កម្ពុជា​។​

​ការណែនាំ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ក្នុងឱកាស​អញ្ជើញ​បិទ​សន្និបាត​បូកសរុប លទ្ធផល នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ (២០១៥-២០១៩) និង​លើក​ទិសដៅ​ការងារ សម្រាប់​រយៈពេល​៥​ឆ្នាំ បន្ត​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ រួមមាន​៖
*​ទី​១៖ អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ត្រូវ​ពិនិត្យ​ឡើងវិញ​លើ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​២០២១ របស់​បណ្ឌិត្យសភា ដែល​បាន​កាត់ចេញ និង​ត្រូវ​ខិតខំ​សម្របសម្រួល ជាមួយ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​រក្សា​កញ្ចប់​ថវិកា​តាម​សំណើ​របស់​បណ្ឌិត្យសភា​ន​គរ​បាល​កម្ពុជា សម្រាប់​គាំទ្រ​ដល់​វគ្គ​សិក្សា​នានា​ដែល​ត្រូវ​បណ្តុះបណ្តាល​។​
*​ទី​២៖ អង្គភាព​ពាក់​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ផ្ដល់​តម្លៃ និង​ការលើកទឹកចិត្ត​ដល់​មន្ត្រី ដែល​មាន​សមត្ថភាព និង​គុណវុឌ្ឍិ​គ្រប់គ្រាន់ ដែល​បញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា ឬ​នៅ​ក្រៅប្រទេស​។​
*​ទី​៣៖ បណ្ឌិត្យសភា​ត្រូវ​បន្ដ​កសាង​វប្បធម៌​គុណភាព ក្នុង​ការបណ្ដុះបណ្ដាល​ក​ង​កម្លាំង​នគរបាល ឲ្យមាន​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ពិតប្រាកដ ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សង្គម​ជាតិ​។​
*​ទី​៤៖ បណ្ឌិត្យសភា​ត្រូវ​ជំរុញ​ការងារ​ស្រាវជ្រាវ វិទ្យាសាស្ត្រ​នគរបាល និង​ត្រូវ​ប្រមូល​ព័ត៌មាន ទាក់ទង​ទៅនឹង​ការប្រើប្រាស់​ធនធានមនុស្ស ដែល​បាន​បណ្ដុះបណ្ដាល​រួច នៅតាម​អង្គភាព​ប្រើប្រាស់​កងកម្លាំង​នានា​។ ក្នុងន័យនេះ សម្ដេច​ស្នើសុំ​ឲ្យ​គ្រប់​អង្គភាព​ពាក់ព័ន្ធ ផ្ដល់​កិច្ចសហការ​ល្អ​ជាមួយនឹង​ក្រុមការងារ ស្រាវជ្រាវ​របស់​បណ្ឌិត្យ​សភា​។​
*​ទី​៥៖ ទាក់ទង​ទៅនឹង​សារៈមន្ទីរ​នគរបាលជាតិ ដែល​គ្រោង​សង់​ថ្មី​ក្នុង​បរិវេណ​បណ្ឌិត្យ​សភា សម្ដេច​ក្រឡាហោម ស ខេង បាន​លើកឡើង​ក្នុង​អង្គប្រជុំ​កន្លង​ទៅ​រួច​ហើយ​។ ហេតុនេះ សម្ដេច​ស្នើសុំ លោក ចាន់ អ៊ាន​, លោក ម៉ៅ ប៊ុ​ណ្ណារិន​, លោក សេង យូ​អ៊ា​ន់ និង​នាយ​ឧត្តមសេនីយ៍ សេង ផល្លី ត្រូវ​ជួប​ប្រជុំ​ពិភាក្សាគ្នា​អំពី​ការផ្ទេរ​ការគ្រប់គ្រង និង​ការសាងសង់​សារៈមន្ទីរ​នគរបាល​ជាតិ​នេះ​។​
*​ទី​៦៖ បណ្ឌិត្យសភា​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់ អនុវត្ត​វិធានការ​ណែនាំ​នានា ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ដូចជា ការពាក់​ម៉ាស់ ការលាង​ដៃ​នឹង​សាប៊ូ ជែល អាល់​កុល ការ​វាស់​កម្ដៅ ការរក្សា​គម្លាត​សុវត្ថិភាព ជាដើម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.