ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​មន្ត្រី​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​ត្រូវ​គោរព​តាម​គោលការណ៍​និង​ការកំណត់​របស់​សេវា​និមួយៗ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)÷ អភិបាល​ខេត្ត​កំពត​បា​ន​ជំរុញ​ឲ្យ​មន្ត្រី​បម្រើ​ការងារ​នៅក្នុង​ការិយាល័យ​ច្រក​ចេញចូល​តែមួយ ត្រូវ​យកចិត្តទុកដាក់​បម្រើសេវា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ ដោយ​គោរព​តាម​គោលការណ៍ និង​ការកំណត់​របស់​សេវា​និមួយៗ ស្របតាម​ច្បាប់​កំណត់​។ ក្នុងករណី​មាន​ភាពមិនប្រក្រតី​កើតឡើង​ក្នុង​ការផ្តល់​សេវា ពលរដ្ឋ​គ្រប់រូប​ត្រូវ​ហ៊ាន​រាយការណ៍​ទៅ​រដ្ឋបាល​ខេត្ត ដើម្បី​មាន​ចំណាត់ការ​សម្រាប់​ដោះស្រាយ​។

​ការបញ្ជាក់​បែបនេះ នៅក្នុង​ឱកាស នៃ​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ ការិយាល័យ​ច្រក​ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ របស់​រដ្ឋបាល​ស្រុក​កំពង់ត្រាច​ខេត្តកំពត នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ខែកក្កដា​ឆ្នាំ ២០២០ ពី​សំណាក់ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ទៀយ​ថា ការធ្វើកំណែទម្រង់​អភិបាលកិច្ច​ល្អ គឺជា​កិច្ចកា​រងារ​ចម្បង​មួយ ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​យ៉ាង​ខ្លាំង ក្នុងនោះ ការបង្កើត​ឲ្យមាន​ការិ​យាល័យ​ច្រក​ចេញចូល​តែមួយ ក៏​ជា​ចក្ខុវិស័យ​នៃ​គោលនយោបាយ​សេវាសាធារណៈ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល តម្លាភាព និង​គណនេយ្យភាព​នៃ​ការផ្ដល់សេវា ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ជូន​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ផងដែរ​។​

​លោក​ម​អភិបាលខេត្ត​បាន​បន្តទៀតថា ក្រោយពេល​ធ្វើ​ការពិសោធ​ន៍​នា​រយៈពេល​កន្លងមក ឃើញថា​ការងារ​ផ្តល់​សេវា​តាមរយៈ​ច្រកចេញចូល​តែ​មួយ​មាន​ប្រសិទ្ធភាព​ខ្ពស់ ឆ្លើយតបបាន​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ទើប​រាជរដ្ឋាភិបាល​បាន​បង្កើត​ច្រក​ចេញចូល​តែមួយ ឲ្យបាន​គ្រប់​បណ្តា​ស្រុក​ទាំងអស់​នៅ​ទូទាំង​ប្រទេស ជា​ជំ​ហ៊ាន​។ ដើម្បីឲ្យ​ការងារ​បម្រើសេវា​ទទួលបានល​ទ្ធ​ផល​ល្អ​ប្រសើរ ឆ្លើយ​តាម​ការចង់បាន​របស់​ពលរដ្ឋ និង​ប្រមុខ​រាជរដ្ឋាភិបាល មន្ត្រី​បម្រើ​ការងារ​ក្នុង​ការិយាល័យ​ច្រក​ចេញចូល​តែមួយ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ តាម​គោលការណ៍​ណែនាំ និង​ការកំណត់​របស់​សេវា​និមួយៗ​ឲ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់កំណ​ត់​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ជា​បណ្តំ​នៃ​ការផ្ដល់​សេវា​លើ​វិស័យ​ជាច្រើន​នៅ​កន្លែង​តែ​មួយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ឆ្លើយតប​ទៅ​និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ទាន់ពេលវេលា ហើយ​បច្ចុប្បន្ន​យន្តការ​នេះ​បាន​ដាក់ឲ្យ​ដំណើរការ និង​ផ្ដល់​សិទ្ធិ​សម្រេច និង​ការទទួលខុសត្រូវ​កាន់​តែ​ច្បាស់លាស់ ដល់​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​ផ្តល់​សេវា​រដ្ឋបាល​ចាំបាច់​ចំនួន​១៤​វិស័យ ក្នុងនោះ​មាន​វិស័យ​ជំនាញ ១០​ត្រូវបាន​ប្រតិភូកម្ម ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង វិស័យ​៤​ទៀត​ផ្តល់ជូន​ដោយផ្ទាល់ មាន​ការងារ​នីត្យានុកូល​កម្ម ការងាររដ្ឋបាល ការងារ​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​ពុំ​ទាន់​ចុះបញ្ជី និង​ការងារ​អត្រានុកូលដ្ឋាន​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.