ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​នាំយក​ថវិកា​ចូល​បុណ្យសព​គ្រោះថ្នាក់​ចរាចរណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ មេបញ្ជាការរង និង​សហការី បាន​នាំយក​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល និង​អង្ករ​ចំនួន​០២​កា​រ៉ុង ជួយ​ដល់​ក្រុមគ្រួសារ​សព​ដែល​មរណៈភាព នៅ​ល្ងាច​ថ្ងៃទី ២៣ ខែ​គ​ម្ភៈ​ឆ្នាំ​២០១៦  គេហដ្ឋាន​នៃ​សព​ស្ថិ​នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែគុម្ភះ ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​សព​បុរស​រងគ្រោះ​មាន​ឈ្មោះ ស៊ីម វ៉ាន់​នី អាយុ​២៨​ឆ្នាំ ប្រពន្ធ ឈ្មោះ​អ៊ុត ចាន់​ឌី អាយុ​២៥​ឆ្នាំ បច្ចុប្បន្ន​សព​ត្រូវបាន​ធ្វើ​បុណ្យ​នៅផ្ទះ​។

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្ដមសេនីយត្រី ឱ បូ​រិន្ទ បាន​មានប្រសាសន៍ថា ក្នុងនាម កងរាជអាវុធហត្ថ​ខេត្ត​ទាំងមូល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ណា​ជួប​ការលំបាក និង​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​អង្គភាព​កង​រាជ​អាវុធហត្ថ​តែងតែ​យកចិត្តទុកដាក់​ជួយ​ឧបត្ថម្ភ​ដោយ​មិន​គិត​និន្នាការ​នយោបាយ​ឡើយ​។​

​លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា សុំ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ជួយ​សហការ​ផ្ដល់​ព័ត៍មា​នរាល់​សកម្មភាព​បទ​ល្មើស​កើតឡើងឬ​មិន​ទាន់​កើត  មក​អោយ​សមត្ថកិច្ច​បា​ន​ដឹង ដើម្បី​ងាយស្រួល បង្ការ​និង​បង្ក្រាប​អោយ​ទាន់​ពេលវេលា​ផងដែរ ៕

 

20160224re1 (3) 20160224re1 (1) 20160224re1 (2)

Filed in: គ្រោះថ្នាក់​ចរាចរណ៍, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.