ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ជិះ​ម៉ូតូ​បញ្ច្រាសទិស​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បុក​គ្នា​ពេញទំហឹង រងរបួស​ទាំងសង​ខាង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី ៖ យុវជន​៣​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ពួកគេ​ជិះ​ម៉ូតូ​បញ្ច្រាសទិស​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បុក​គ្នា​ពេញទំហឹង ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច ផ្លូវ ពូ​រ៉ាដែត ភូមិ​ស្រែ (​អំពូ​ម​)​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ។​

​លោក យឹម ចិន្តា ប៉ូលិស​ចរាចរណ៍​បានឲ្យដឹងថា ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ គឺ​កើតឡើង​នៅវេលា​ម៉ោង​៧​យប់ ថ្ងៃទី​២៣ កុម្ភៈ ឆ្នាំ ២០១៦ ដោយសារ​ម៉ូតូ ២ គ្រឿង​បើក​បញ្ច្រាស់ទិស​គ្នា ហើយ​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ធ្វើ​អោយ​បុរស ៣ នាក់​បាន​រងរបួស​យ៉ាង​ធ្ងន់ ។

​លោក​បាន​បន្តទៀតថា ម៉ូតូ​ដែល​បុក​គ្នា​ឥឡូវ​ត្រូវបាន​ប៉ូលិស​ដឹក​ជញ្ជូន​ទៅ​រក្សាទុក នៅ​ប៉ុស្តិ៍​នគរបាល​ភូមិ​ស្រែ​អំពូ​ម ចំណែក​ឯ​ជនរងគ្រោះ ត្រូវបាន​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​ដឹក​ជញ្ជូន​យកមក​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​មណ្ឌលគិរី​។​

​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​បុរស ៣ នាក់​បាន​ជិះ​ម៉ូតូ ២ គ្រឿង ដោយ​ម៉ូតូ ១ គ្រឿង​ម៉ាក វេវ ពណ៌​ខ្មៅ និង​មួយ​គ្រឿង​ទៀត ម៉ាក​ស៊ី​រ៉ូស ពណ៌​ខ្មៅ បុក​គ្នា ព្រោះ​តែ​មួយ​ម៉ូតូ​ម៉ាក​វេវ ជិះ​គ្នា​ពីរ​នាក់​បើកបរ​បញ្ច្រាស់ទិស ។ ហើយ​ជនរងគ្រោះ​ទាំង​បី​នោះ មានឈ្មោះ សឿន ម៉េង​សៃ  អាយុ ១៦ ឆ្នាំ សញ្ជាត្តិ​ខ្មែរ មុខរបរ​បច្ចុប្បន្ន​ក​ម្មករ មាន​ទីលំនៅ​ភូមិ ពូ​រ៉ាដែត ឃុំ ស្រែ​អំពូ​ម ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ឈ្មោះ ហ៊ួ​រ ម៉ៅ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ សញ្ជាត្តិ​ខ្មែរ មុខរបរ កម្មករ មាន​ទីលំនៅ​ដូច​ខាងលើ​នេះ ឈ្មោះ ង៉ែត ប្រុស ភេទ ប្រុស អាយុ​32​ឆ្នាំ សញ្ជាត្តិ​ខ្មែរ​មាន​ទីលំ នៅ​ស្នាក់​នៅ​ភូមិ​ខាងលើ ។​

​ករណីនេះ សមត្ថកិច្ច​បញ្ជាក់ថា មន្ត្រី​ជំនាញ​បានធ្វើការ​វ៉ា​ស់វែង​រួចហើយ រង់ចាំ​ម្ចាស់​ម៉ូតូ​ទាំង​ពីរ ជាសះស្បើយ​នឹង​ធ្វើ​ការដោះស្រាយ​នៅពេល​ក្រោយ ៕
​គឹម ចំរើន ហេង ចាន់​ណុប​

 

IMG-20160224-WA0003 IMG-20160224-WA0001 IMG-20160224-WA0002

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.