ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង...

បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ទឹកឈូ និង​ស្រុក​ឈូក ដើម្បី​ហ៊ុំព័ទ្ធ​យក​ដី​

បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ទឹកឈូ និង​ស្រុក​ឈូក ដើម្បី​ហ៊ុំព័ទ្ធ​យក​ដី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ការកាប់បំផ្លាញ​ព្រៃឈើ  ដើម្បី​ទន្ទ្រាន​យក​ដី​មក​ធ្វើជា កម្មសិទ្ធិ​ឯកជន​គឺជា​អំពើ​ល្មើស ច្បាប់​ដែល​មិន​អាច​អត់ឱន​ឱ្យ បានឡើយ ។ ជាក់ស្តែង​កាលពី  ថ្ងៃទី ១១ ខែ​ធ្នូ ឆ្នាំ​២០១៤ ថ្មីៗ នេះ មាន​អង្គការក្រៅរដ្ឋាភិបាល​ចំនួន ៣ បាន​ចុះ​ទៅ​ឃ្លាំ  មើល​បទល្មើស​ព្រៃឈើ​នៅ​ឃុំ ស្ទឹង​កែវ និង​ឃុំ​ត្រពាំង​ភ្លាំង ក្នុងស្រុក​ទឹកឈូ និង​ស្រុក​ឈូក  ខេត្ត​កំពត ។​

​យោង​តាម​សេចក្តី​រាយ​ការ ណ៍​ពី​មន្ត្រី​អង្គការ​បាន​ឱ្យដឹងថា  ពេល​ចុះ​ទៅដល់​កន្លែងកើតហេតុ  គឺ​ពួក​រលាក​បានឃើញ ទ​ល្មើស  កាប់​ព្រៃឈើ​រុករាន​ទន្ទ្រាន​យក ដី​(​ប្រជាពលរដ្ឋ​ជា​អ្នក​កាប់​ព្រៃ យក​ដី​លក​ឱ្យ​មេ​ឈ្មួញ​ធំៗ​)​។​

​លោក ហ៊ុន សុខា ប្រធាន អង្គការ​អភិរក្ស​ព្រៃឈើ​និង អភិវឌ្ឍ​ធនធានធម្មជាតិ​បាន មានប្រសាសន៍ថា រូបលោក  ផ្ទាល់ ក៏ដូចជា លោក ទូច ណូ​រ៉ា  ប្រធាន​អង្គការ​ការពារ​ព្រៃឈើ  សត្វព្រៃ និង​បរិស្ថាន ព្រមទាំង លោក បឿ​ង រដ្ឋា ប្រធាន​អង្គ  ការការពារ​បរិស្ថាន​និង​ធនធាន ធម្មជាតិ បាន​បង្កើត​ក្រុម​ការ  ងារ​មួយ​ដែល​មាន​រូប​លោក​ជា អ្នកដឹកនាំ​ចុះទៅ​ឃ្លាំ​មើល​ដល់ ទីតាំង​កើតហេតុ​អស់​រយៈពេល  ២​ថ្ងៃ ។​

​ក្នុងនោះ​លោក​បាន​បញ្ជាក់  ថា រយៈពេល ២​ថ្ងៃនេះ ក្រុម  ការងារ​បាន​ជួប​ប្រជាពលរដ្ឋ ដោយ​ធ្វើ​ការសាកសួរ​ផ្ទាល់ មាត់ ។ ប្រជាពលរដ្ឋ​បាន​ថ្លែង ថា ពួក​គាត់​កាប់​ព្រៃ​រាន​យក​ដី  បង្កបង្កើន​ផល​គ្រាន់​នឹង​ចិញ្ចឹម ជីវិត​ប៉ុណ្ណោះ ។ ប៉ុន្តែ​មាន​ក្រុម ហ៊ុន​ចេះ​តែ​មក​សំឡុត​សុំ​ទិញ​ដី នោះ ពី​ពួកគាត់​ដែល​ធ្វើឱ្យ​ពួក គាត់​ពិបាក​រស់នៅ ។​

​ប្រជាពលរដ្ឋ​បាន​រៀបរាប់  ទៀតថា ប្រការ​ដែល​ពួកគាត់  ធ្វើ​បែប​នេះ​ដោយសារ​ពួកគាត់ ខ្វះ​ដី​បង្កបង្កើន​ផល​គ្រាន់​នឹង ចិញ្ចឹមជីវិត ។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល  ដដែល​នេះ​នៅ​បាន​អធិប្បាយ ឱ្យដឹង​ថា​ការកាប់​រុករាន​ទន្ទ្រាន ព្រៃឈើ​យក​ដី​នៅ​ចំណុច​ឃុំ ស្ទឹង​កែវ​និង​ឃុំ​ត្រពាំង​ភ្លាំង​នោះ  ហាក់ដូចជា​មាន​ការបើក​ដៃ​ពី សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី  ទើប​ពួក​អស់លោក មិនមាន  វិធានការ​អ្វី​ទាល់តែសោះ ។

​ពិសេស​គឺ​លោក​អ៊ុក ឡាយ  ចៅហ្វាយស្រុក​ទឹកឈូ​ទំនងជា នៅ​ពីក្រោយ​ការកាប់បំផ្លាញ ព្រៃឈើ​ដើម្បី​វាត​យក​ដី​ធ្វើ​ជា កម្មសិទ្ធិ​ហើយ​មើលទៅ ?

​ជាមួយគ្នា​នោះ​ដែរ ប្រធាន  អង្គការក្រៅរដ្ឋាភិបាល​ទាំងបី រូប នៅ​បាន​រកឃើញ​ទៀតថា  បទល្មើស​ព្រៃឈើ​នៅ​សួន​ឧទ្យាន ជាតិ​ព្រះមុនីវង្ស នៅ​ចន្លោះ​ព្រំ  ប្រទល់​ស្រុក​ទឹកឈូ​,​ស្រុក​ឈូក  ត្រង់​ចំណុច​ឃុំ​ស្ទឹង​កែវ និង​ឃុំ  ត្រពាំង​ភ្លាំង មាន​ការដឹកឈើ  ចេញ​ពី​ភ្នំ​ដោយ​ក្នុង​មួយ​ថ្ងៃ​មិន ក្រោម​ពី ១០ ទៅ ២០​រទេះ​ទេ  ហើយ​មន្ត្រី​បរិស្ថាន​ជា​អ្នក​ជួយ ការពារ​ពីក្រោយ ។​

​លោក ហ៊ុន សុខា ប្រធាន អង្គការ​អភិរក្ស​ព្រៃឈើ​និង អភិវឌ្ឍ​ធនធានធម្មជាតិ​ក៏​ដូច ជា លោក ទូច ណូ​រ៉ា ប្រធាន អង្គការ​ការពារ​ព្រៃឈើ សត្វ ព្រៃ និង​បរិស្ថាន ព្រមទាំង លោក បឿ​ង រដ្ឋា ប្រធាន​អង្គការ​ការពារ​បរិស្ថាន​និង​ធនធាន ធម្មជាតិ បាន​សំណូមពរ​ដល់  លោក​អភិបាល​ខេត្ត​កំពត​ជួយ មាន​វិធានការ​ទប់ស្កាត់​ផង  ព្រោះ​បទល្មើស​នៅ​ទីនោះ កាន់  តែ​រីក​រាលដាល​ពីមួយថ្ងៃ​ទៅ មួយ​ថ្ងៃ​ហើយ ។ ពិសេស​គឺ  លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន តែម្តង​ដែល​ត្រូវតែ​ស៊ើបអង្កេត វែកមុខ​មន្ត្រី​ខិលខូច​និង​ដាក់ ទោស​តាមច្បាប់​ដោយ​រួសរាន់ បំផុត ទើប​ជា​ការប្រសើរ ៕

2014_12_18c 2014_12_18c (1) 2014_12_18c (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.