ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

​រដ្ឋមន្ត្រី​ការពារជាតិ កោតសរសើរ​កងរាជអាវុធហត្ថ ដែល​ជម្នះ​ឧបសគ្គ​ប្រកៀក​ស្មា​គ្នា​យ៉ាងរឹងមាំ តស៊ូ​ប្តូរផ្តាច់​ការពារ​ខឿន​សន្តិសុខ​ជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​២៧ ទិវា​បង្កើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០) នៅ​រាជធានី​ភ្នំពេញ សម្តេច​ពិជ័យ​សេនា បាន​ធ្វើ​ការកោតសរសើរ និង​លើក​ទឹកចិត្ត​របស់ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០​នេះ ដោយ​មាន​ការចូលរួម​ពី​សំណាក់​រដ្ឋ​មន្ត្រី តំណាង​ក្រសួង​ស្ថាប័ន ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ព្រមទាំង​សេនានុព័ន្ធ​យោធា​ប្រទេស​ជា​មិត្ត យ៉ាង​ច្រើន​ ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ថ្លែង​កោតសរសើរ និង​លើកទឹកចិត្ត​ដោយ​ស្មោះ​ចំពោះ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ខិតខំ​ព្យាយាម​ជម្នះ​រាល់​ឧបសគ្គ ប្រកៀក​ស្មា​គ្នា​យ៉ាង​រឹងមាំ​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ តស៊ូ​ប្តូរផ្តាច់ ការពារ​ខឿន​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សង្គម ជា​ពិសេស​បាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ដែល​ជា​បញ្ហា​ប្រឈម​នៅលើ​សកលលោក​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បង្ហាញ​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា កងរាជអាវុធហត្ថ និង​បន្ត​អនុវត្ត​តួនាទី ភារកិច្ច​ឱ្យ​បាន​កាត់​តែ​ល្អប្រសើរ​ថែម​ទៀត តាមរយៈ​ការពង្រឹង និង​ពង្រីក​សមត្ថភាព​លើ​គ្រប់​វិស័យ ក្នុង​បេសកកម្ម​របស់​ខ្លួន ប្រកប​ដោយ​វីរភាព​អង់អាច​ក្លាហាន ដើម្បី​បុព្វហេតុ ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី សុខសន្តិភាព សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​។​

​ទន្ទឹមនឹងនេះ​ដែរ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា បានឱ្យដឹងថា ការរៀបចំ​ប្រារព្ធ​ទិវា​ខួប​អនុស្សាវរីយ៍​លើក​ទី​២៧ ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ដ៏​មោះមុត​របស់​មេ​បញ្ជាការ មេបញ្ជាការរង និង​ពលទាហាន​ទាំងអស់ នៃ​កងរាជអាវុធហត្ថ ដែល​បាន​ពុះពារ​ឆ្លងកាត់​គ្រប់​ឧបសគ្គ​រាប់មិនអស់ នៅលើ​កំណាត់​ផ្លូវ​យ៉ាង​វែង និង​បត់បែន​បំផុត ក្នុង​ការចូលរួម​ធ្វើឱ្យ​ប្រទេសជាតិ និង​ប្រជាជន​ទទួួលបាន​សុខសន្តិភា​ព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​មោទនភាព​នាពេល​បច្ចុប្បន្ន​នេះ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្ថែមថា ក្នុង​កំលុង​២៧​ឆ្នាំ​មកនេះ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ បាន​ខិតខំ​ប្រឹង​ប្រឹង​ដោយ​មិន​ខ្លាច​នឿយហត់ មិន​គិត​យប់​ថ្ងៃ លះបង់​ពេលវេលា​ផ្ទាល់ខ្លួន មិន​បាន​ឈប់សម្រាក និង​ជួបជុំ​គ្រួសារ ដើម្បី​ការពារ​សេចក្តីសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់ និង​ការគោរព​សិទ្ធិមនុស្ស គោរព​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​គោលនយោបាយ កម្មវិធី ផែនការ និង​យុទ្ធសាស្ត្រ​នានា​របស់ រាជរដ្ឋាភិបាល ធ្វើឱ្យ​ស្ថានភាព​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​នៅ​ទូទាំង​ប្រទេស រក្សា​បាន​ល្អប្រសើរ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​គូសបញ្ជាក់ថា កងរាជអាវុធហត្ថ សហការ​ជាមួយ​ក្រសួង ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធាន​ធម្មជាតិ​ដូចជា​៖ ការកាប់​ព្រៃឈើ ការដឹកឈើ​នាំចេញ​ខុសច្បាប់ ការចាប់​សត្វព្រៃ ការនាំ​ចេញ​សត្វព្រៃ​ខុសច្បាប់ ការកាប់​រានទន្ទ្រាន​យក​ដី​រដ្ឋ ការរុករក​រ៉ែ​ខុសច្បាប់ ការជួញដូរ​គ្រឿងញៀន និង​ការជួញដូរ​មនុស្ស​។​ល​។ ព្រមទាំង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​សង្គម និង​មនុស្សធម៌ តាមរយៈ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ ព្រោះ​ថ្នាក់​ចរាចរណ៍ អគ្គីភ័យ និង​ករណី​ផ្សេងៗ​ទៀត ប្រកបដោយ​ប្រសិទ្ធភាព​ទទួលបាន​ទំនុកចិត្ត​ពី​រាជរដ្ឋាភិបាល និង​ធ្វើឱ្យ​ប្រជាជន​មាន​ជំនឿ​ទុកចិត្ត ចំពោះ​នយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ទៀតផង​។​

​រដ្ឋមន្ត្រី​ការពារជាតិ បានឱ្យដឹងថា រហូតមកដល់​ពេលនេះ កងរាជអាវុធហត្ថ​បាន​កែប្រែ​មុខមាត់​ថ្មី តាមរយៈ​កំណែទម្រង់​ស៊ីជម្រៅ​នូវ​រចនាសម្ព័ន្ធ ពង្រឹង​តួនាទី​ភារកិច្ច ការអភិវឌ្ឍ​ធនធានមនុស្ស ការពង្រឹង​សមត្ថភាព ក៏ដូចជា​ការកែប្រែ​ឥរិយាបថ បត់បែន​ការងារ​ដ៏​ឈ្លាសវៃ តាម​ស្ថានភាព​ប្រទេសជាតិ​វិវឌ្ឍ​ថ្មីៗ និង​បាន​ប្រែក្លាយ​ជា​ស្ថាប័ន​គំរូ​មួយ​ក្នុង​ការផ្តល់​សេវា​ប្រកបដោយ​គុណភាព និង​គុណធម៌ ជា​អ្នក​ប្រើ​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.