ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូន​ដល់​តុលាការ ពាក់ព័ន្ធ​ករណី​ហឹង្សា​លើ​ស្ត្រី​ម្នាក់​ដើម្បី​បង្ខំ​ទៅ​រួមភេទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូន​ដល់​តុលាការ ពាក់ព័ន្ធ​ករណី​ហឹង្សា​លើ​ស្ត្រី​ម្នាក់​ដើម្បី​បង្ខំ​ទៅ​រួមភេទ ។ នេះ​បើ​យោង​ទៅតាម​ឃ្លីប​វីដេអូ​មួយ កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២០ ដែល​ស្ត្រី​រងគ្រោះ​ម្នាក់​បាន​បង្ហោះ​វីដេអូ​ស្វែងរក​យុត្តិធម៌ និង​ការជួយ​អន្តរាគមន៍​ពី​មហាជន​តាម​បណ្តាញ Tik Tok ដោយ​រៀបរាប់ថា «​ខ្លួន​ត្រូវបាន​ថៅកែ​ហាង​គុយទាវ​អង្គរជុំ​វាយ និង​គម្រាម​សម្លាប់​»​។ បន្ទាប់មក​ជនរងគ្រោះ​ថែមទាំង​បាន​ទៅ​ជួប​អ្នកសារព័ត៌មាន​ធ្វើ​ការផ្សាយ​ផ្ទាល់ អំពី​ដំណើររឿង​ដែល​នាំឲ្យ​មាន​ហឹង្សា​នោះ​ផងដែរ​។​

​ជនរងគ្រោះ​បាន​រៀបរាប់ថា រូប​នាង​ត្រូវបាន​មិត្តភក្ដិ​ណែនាំ​ឲ្យទៅ​អង្គុយញ៉ាំ​បាយ​កំដរ​ភ្ញៀវ​ដើម្បី​ទទួលបាន​ប្រាក់​ធី​ប​២០​ដុល្លារ នៅ​ហាង​គុយទាវ​អង្គរជុំ​ម្ដុំ​បឹង​សាឡាង​។ បន្ទាប់​ពី​ញ៉ាំ​បាយ​រួច ភ្ញៀវ​២​នាក់​បាន​បើក​ឡាន​ជូន​នាង​ត្រឡប់ទៅផ្ទះ​វិញ តែ​នៅតាម​ផ្លូវ​លើ​រថយន្ត​ភ្ញៀវ​ម្នាក់​បាន​បបួល​នាង​ទៅ​រួមភេទ ដោយ​សន្យា​ថា​ឲ្យប្រាក់​១០០​ដុល្លារ តែ​នាង​បាន​បដិសេធ​មិន​ទៅ​ជាមួយ ក៏​បណ្តាលឲ្យ​មាន​ការប្រកែ​ក​គ្នា​រហូត​ឈាន​ដល់​ការប្រតាយប្រតប់គ្នា បន្ទាប់មក​នាង​បាន​បើក​កញ្ចក់​រថយន្ត​ស្រែក​ឲ្យគេ​ជួយ ទើប​ជន​បង្ក​បាន​ឈប់​រថយន្ត និង​គេចខ្លួនបាត់ ធ្វើឲ្យ​នាង​មិន​អស់​ចិត្តក៏បាន​បង្ហោះ​វីដេអូ​តាម​បណ្តាញ Tik Tok ជា​បន្តបន្ទាប់​និង​បន្ត​ស្វែងរក​ការជួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច ក្បែរ​កន្លែងកើតហេតុ​ក៏ដូចជា​អ្នកសារព័ត៌មាន​មួយចំនួន​ផង​ដែរ​។​

​ដោយ​ការ​ស្វែង​ការអន្តរាគមន៍​ជាច្រើន​កន្លែង ពុំ​អាច​ទទួលបាន​ដំណោះស្រាយ ទើប​នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ នាង​បាន​សម្រេចចិត្ត​ទៅ​ប្ដឹង​បន្ត​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។ ក្រោយពេល​ទទួលបាន​ពាក្យបណ្ដឹង សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អនុវត្ត​តាម​និតិ​វិធី​រហូត​ឈាន​ដល់​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ កៅ ណូ​រ៉ា ដែល​ជា​មេការ​ហាង​គុយទាវ​អង្គរ​ជុំ សាខា​បឹង​សាឡាង នា​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ និង​បាន​បញ្ជូន​ដល់​តុលាការ​តាម​និតិ​វិធី​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.