ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ស្តុប​ច្រមុះជ្រូ​កក្បាលថ្នល់ និង​ស្តុប​វត្ត​នាគវ័ន្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ស្តុប​ចំនួន​ពីរ គឺ​ស្តុប​ច្រមុះជ្រូ​កក្បាលថ្នល់ និង​ស្តុប​វត្ត​នាគវ័ន្ត ដើម្បី​ឲ្យ​ចរាចរណ៍​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ខណៈ​ដែល​ស្តុប​ទាំង​២​នេះ តែងតែ​កកស្ទះ​ចរាច​រណ៍​រាល់​ថ្ងៃ​នោះ​។​
​ការបញ្ជាក់​ពី​ការប្ដូរ​ប្រព័ន្ធ​ចរាចរណ៍​នៅ​ស្តុប​ទាំងពីរ​នេះ បាន​ធ្វើឡើង​នា​ល្ងាច​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​ជំនាញ និង​នគរបាល​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​
​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ប្រព័ន្ធ​ចរាចរណ៍​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់ មាន​ការកកស្ទះ​ចរាច​រណ៍​រាល់ថ្ងៃ​។ ដោយ​មើលឃើញ​ពី​បញ្ហា​ខាងលើនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង បាន​សុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​សូម​យក​ស្ថានីយ​ប្រេង​សូ​គី​មិច ចេញពី​ច្រមុះជ្រូក​ក្បាលថ្នល់ ដោយ​ប្តូរ​ទៅកាន់​ទីតាំង​ផ្សេង ដើម្បី​សម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​តំបន់​នេះ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ជាង​មុន​។​
​លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់ទៀតថា ពាក់ព័ន្ធ​នឹង​ការកែ​ប្រពន្ធ​លំហូរ​ចរាចរណ៍​នៅ​ស្តុប​ច្រមុះជ្រូ​កក្បាលថ្នល់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ពង្រីក​ផ្លូវ​ព្រះមន្នីវង្ស​ឲ្យបាន​បី​គន្លង និង​ផ្លូវ​លេខ​២៧១ បី​គន្លង ជាមួយនឹង​ការ​យក​កា​រ៉ាស់​សាំង​សូ​គីមិច នៅ​ច្រមុះជ្រូក​នេះ​ចេញ​ផងដែរ ។​
​ដោយឡែក​នៅ​ស្តុប​វត្ត​នាគវ័ន្ត​វិញ ក៏​មាន​ការកែសំរួល​ប្រព័ន្ធ​ចរាចរណ៍​ផងដែរ ដោយ​នឹង​ធ្វើ​ការបើកផ្លូវ​២២១ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក ដែល​បច្ចុប្បន្ន​នេះ​បិទ​មិនឲ្យ​ធ្វើ​ចរាចរណ៍​ឡើង​មក​លើ​ផ្លូវ​សហព័ន្ធរុស្ស៊ី និង​កាត់​ផ្លូវ​ហ​ព័ន្ធ​រុស្ស៊ី ចូល​ទៅ​វត្ត​នាគវ័ន្ត​ឲ្យ​ដំណើរការ​ចរាចរណ៍ តែ​មិន​អនុញ្ញាតិឲ្យ​បត់​ឆ្វេង បត់​ស្ដាំ​ចុះ​ពី​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទៅ​លើ​កំណាត់​ផ្លូវ​លេខ​២២១​នេះឡើយ​។​
​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​នោះ​បាន​ឯកភាព ទៅ​នឹង​ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍ នៅ​ស្តុប​ទាំងពីរ​ខាងលើ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោក​បាន​ធ្វើ​ការណែនាំ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ពិសេស​លោក សាំ ពិសិដ្ឋ មុន​នៃ​ការបើក​ឲ្យធ្វើ​ចរាចរ​ណ៍​នៅ​ស្តុប​ទាំង​២​នេះ ត្រូវតែ​ធ្វើ​បទ​បង្ហាញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ បាន​យល់ដឹង​អំពី​ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៃ​ស្តុប​ទាំងពីរ​ខាងលើ​នេះ​។​
​ដោយឡែក​ការបើក​ការដ្ឋាន​ស្ថាបនា​ប្រឡាយ​លូ ដូចជា​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ ក្នុងនាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ គួរ​ត្រូវ​តែ​ធ្វើ​បទ​បង្ហាញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ផង​ដែរ​៕

​ទីចាត់ការ សារព័ត៌មាន​និង គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​
www.kap-news.com
077797952/0887797952
WhatsApp=012580455

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.