ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​ស្បៀង​តំណាង​សិស្ស​ទទួលបាន​អាហារូបករណ៍ សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ និង​ក្រុម​សិស្ស​មាន​បណ្ណ​សមធម៌​ក្រីក្រ​ប្រភេទ ក្រ​១ ក្រ​២ និង​បណ្ណ​សមធម៌​ផ្សេងៗ​ទៀត ចំនួន ៤៤​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាណាព្យាបាល​សិស្ស​អាហារូបករណ៍​ក្នុង​ខេត្ត​សៀមរាប​ចំនួន ៤៤​នាក់​បាន​ទទួល​អំណោយ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃ​សុក្រ ៥ រោច ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​ស្បៀង​តំណាង​សិស្ស​ទទួលបាន​អាហារូបករណ៍ សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ និង​ក្រុម​សិស្ស​មាន​បណ្ណ​សមធម៌​ក្រីក្រ​ប្រភេទ ក្រ​១ ក្រ​២ និង​បណ្ណ​សមធម៌​ផ្សេងៗ​ទៀត ចំនួន ៤៤​នាក់ ក្នុងនោះ​ចុងភៅ ០៥ នាក់ ក្នុង​១ នាក់​ទទួលបាន​អង្គរ ១០​គីឡូុក្រាម នៅ​សាលាបឋមសិក្សា​ចំបក់​ហែ ស្រុក​ពួក ខេត្ត​សៀមរាប​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ដោយ​ស្ថិតនៅ​ក្នុង​កាល​:​ទេស​:​នៃ​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​១៩ និង​ការដាក់ឱ្យ​សាលារៀន​វិស្សមកាល​តូច​មុន​កាលកំណត់ និង​ដោយ​ពិនិត្យឃើញ​ពី​កង្វះខាត​របស់​គ្រួសារ​សិស្ស​ដែល​មាន​ស្ថានភាព​ជីវភាព​លំបាក រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា សហកា​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​បង្វែរ​ស្បៀង និង​ថវិកា​ទិញ​ស្បៀង​សិស្ស យក​ទៅ​ទិញ​ស្បៀង​ជា​អង្គរ​ចែកជូន​សិស្ស​អាហារូបករណ៍ និង​សិស្ស​មកពី​គ្រួសារ​ក្រីក្រ​មាន​បណ្ណ​សមធម៌ ក្រ​១ ក្រ​២ និង​បណ្ណ​សមធម៌​ផ្សេងទៀត សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​បាន​មួយ​ចំនួន ។

​កម្មវិធី​ចែក​ស្បៀង​នេះ ចែកចេញ​ជា​២ -​ដំណាល់​កាល​លើក​ទី​១ (​ចាប់ពី​ខែ​មីនា និង​ខែមេសា​) មាន​ចំនួន ១០ ខេត្ត ប្រើប្រាស់​អង្គរ​អស់​ចំនួន ៩៨០៣២២ គីឡូក្រាម និង​បណ្ណ ៩២២៧៣​បណ្ណ ។ -​ដំណាក់កាល​លើក​ទី​២ (​ចាប់ពី​ខែ​មិថុនា និង​ខែកក្កដា​) មាន​ចំនួន ១១ ខេត្ត ប្រើប្រាស់​អង្គរ​អស់​ចំនួន ១៤២៣៤៤០ គីឡូក្រាម បណ្ណ​សមធម៌ ៩៤៨៩៦ បណ្ណ និង​ប្រេងឆា​ចំនួន ៩២២៧៣​គីឡូក្រាម ។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.