ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ដំណឹង​ល្អ​! ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ខាង​មុខ ថៃ​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​ចូល​លក់ដូរ​ផ្សារ​រុងក្លឿ​ឡើងវិញ តែ​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​មួយចំនួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ លោក ង៉ោ ម៉េង​ជ្រួន អភិបាលរង​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ថៃ​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ ចូល​លក់ដូរ​នៅ​ផ្សារ​រុងក្លឿ​ឡើងវិញ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ខាង​មុខ តែ​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​មួយចំនួន​ដែល​បាន​កំណត់ ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ ហើយ​រថយន្ដ​ដឹកទំនិញ​អនុញ្ញាតឲ្យ​ចេញ​ចូល​មួយ​ថ្ងៃ​៥០​គ្រឿង​។​

​ក្នុង​កិច្ចប្រជុំ​នៅ​សាលាខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក ង៉ោ ម៉េង​ជ្រួន បានបញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ដែល​ចូល​មក​ដឹកទំនិញ ក្នុង​មួយ​ថ្ងៃៗ ត្រូវ​ចូល​តាម​ផ្លូវ​ដែល​កំណត់​យ៉ាង​តឹងរឹង និង​អនុញ្ញាត​ឲ្យ​ស្ថិត​ក្នុង​បរិវេន​របស់​ខ្លួន​ប៉ុណ្ណោះ ព្រមទាំង​មាន​ការ​កំណត់​ពេលវេលា​ជាក់លាក់ សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​របស់​ខ្លួន និង​ការណែនាំ​ដែល​គួរ​អនុវត្ត​អនុញ្ញាត ចំពោះតែ​ការដឹកជញ្ជូន​ទំនិញ​នៅ​ក្នុង​ផ្សារ​រុងក្លឿ​។​

​លោក​អភិបាលរង​ខេត្ត បាន​បន្ថែមទៀតថា ចំពោះ​ម្ចាស់​តូប​ទំនិញ​មុននឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ ត្រូវ​ពិនិត្យ និង​បិទ​ប្រព័ន្ធ​ភ្លើង​ឲ្យបាន​ត្រឹមត្រូវ មុន​នឹង​ចាកចេញ​ដើម្បី​ជៀសវាង​មាន​អគ្គិសនី​ឆាបឆេះ ប្រសិនបើ​មាន​ការ​ល្មើស​នឹង​ច្បាប់ ឬ​បទបញ្ជា​ភ្នាក់ងារ​ប្រតិបត្តិ​មាន​តួនាទី​ប្រចាំការ និង​ធ្វើការ​បញ្ឈប់​សកម្មភាព​នេះ​ភ្លាមៗ​។​

​ដោយឡែក សម្រាប់​រថយន្ដ​ដឹកទំនិញ​វិញ អាជ្ញាធរ​ថៃ បានអនុញ្ញាត​ឲ្យ​រថយន្ដ​មួយ​គ្រឿង មាន​មនុស្ស​២​នាក់​ប៉ុណ្ណោះ​រួម​មាន​អ្នកបើកបរ និង​ព្រូ​។ លោក ង៉ោ ម៉េង​ជ្រូន បានឲ្យដឹង​ទៀតថា អ្នកបើកបរ​រថយន្ត និង​អ្នករួមដំណើរ ត្រូវ​បង្ហាញ​ឯកសារ​ចេញ និង​ចូល​ប្រទេស​រហូត​ទាល់តែ​បាន​ធ្វើ​លិខិតបញ្ជាក់​ពី​ទំនិញ និង​បញ្ជាក់​ពី​កន្លែង​ចំណត ទីតាំង​បញ្ជូន​ទំនិញ​ឲ្យបាន​ជាក់លាក់​។​

​សម្រាប់​អ្នក​ចេញ​ចូល ត្រូវ​ពាក់​ឧបករណ៍​ការពារ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដូចជា​ត្រូវ​ពាក់​ម៉ាស​ឲ្យបាន​ជាប្រចាំ និង​មាន​វាស់​កំដៅ​សិន ទើប​អនុញ្ញាតឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​បែបបទ ក្នុង​ការស្នើរ​សុំ​អនុញ្ញាត​ឆ្លងកាត់​សេចក្តីលម្អិត​ទាក់ទង និង​យានយន្ត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.