ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ឃុំ​មោង ខេត្ត​បាត់ដំបង ចាត់​ឲ្យ​ក្រុម​ការងារនាំ​ទៀន​វស្សា និង​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ចំនួន​៥​វត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ លោកស្រី ទៀង សំបូរ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​បាល​សាលាឧទ្ធរណ៍​បាត់ដំបង និង​លោកស្រី ជា ច័ន្ទ រស្មី ប្រធាន​លេខាធិការដ្ឋាន រដ្ឋបាល​សាលាដំបូង​ខេត្ត តំណាង​លោក ផូវ សំ​ភី ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយក​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ឃុំ​មោង ស្រុក​មោង​ឬ​ស្សី បាន​នាំ​យក​ទៀនវស្សា និង​គ្រឿងឧបភោគ​បរិភោគ​ទៅ​ប្រគេន​ព្រះសង្ឃ គង់នៅ​វត្ត​ចំនួន​៥​។​

​វត្ត​ទាំង​៥​រួមមាន​៖ វត្ត​វេឡុ​វនា​រាម (​វត្ត​ឬ​ស្សី​) មាន​ព្រះសង្ឃ​១០​អង្គ​២, វត្ត​ខណ្តី​អេង ឈា​សុធារាម (​វត្ត​ខណ្តី​) មាន​ព្រះសង្ឃ​២១​អង្គ​៣​វត្ត សោឡស្ស​មង្គល (​វត្ត​រលួស​) មាន​ព្រះសង្ឃ​៧​អង្គ​៤, វត្ត សុ​វណ្ណា​រាម (​វត្ត​អូ​ក្រ​បៅ​) មាន​ព្រះសង្ឃ​២​អង្គ​៥, វត្ត​ស​សុវណ្ណ​រុក្ខា​រាម (​វត្ត​ក្បាល​មូស​) មាន​ព្រះសង្ឃ​៣​អង្គ​សុរ​បលោក​៤៣​អង្គ នៅ​ឃុំ​មោង​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ដោយ​មាន​ការចូលរួម​ពី​ក្រុមប្រឹក្សា​ឃុំ​មោង និង​ពុទ្ធបរិស័ទ​ជាច្រើនរូប​ទៀត​។​

​មុនពេល​នាំ​ទៅ​ប្រគេន​ព្រះសង្ឃ លោកស្រី ទៀង សំបូរ បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ គឺ​ភូមិ​រលួស និង​ភូមិ​អូរ​ក្របៅ នៅ​សាលាឃុំ​មោង ដែលមាន​ជីវភាព​ខ្វះខាត និង​បាន​មក​ចុះ​ឈ្មោះ​ទទួល​ប័ណ្ណ​ក្រីក្រ ដើម្បី​ទទួល​ប្រាក់​ឧបត្ថម្ភ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការចូលរួម​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​ដ៏​កាច​សាហាវ​នេះ​។​

​ក្រោយមក​លោក​ស្រី ទៀង សំបូរ មក​នាំ​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​ទាំង​៥​វត្ត និង​សំណេះសំណាល​ជាមួយ​ព្រះសង្ឃ និង​ពុទ្ធ​បរិ​ស័ទ្ធថា ដើម្បី​គោរព​តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា ក្នុង​ពិធីបុណ្យ​ចូល​ព្រះវស្សា​នេះ​មាន​រយៈពេល​៣​ខែ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​១​រោច ខែ​អាសាធ ហើយ​បញ្ចប់​វិញ នៅ​ថ្ងៃ​ទី​១៥​រោច ខែ​ក​ក្តិក​។
​ក្នុងអំឡុង​បុណ្យ​ចូល​ព្រះវស្សា​នេះ តាម​ព្រះ​វិន័យ​បាន​កំណត់​ថា ព្រះសង្ឃ​មិន​អាច​និមន្ត​ចេញ​ទៅ​បិណ្ឌ​បាត្រ​នៅ​ខាងក្រៅ​បានឡើយ ដោយ​គង់នៅ​ក្នុង​ទី​អារាម​រហូត ដូច្នេះ​ទើប​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​នាំគ្នា​យក​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ត​កូន ត​ចៅ​រហូតមកដល់​បច្ចុប្បន្ន​។​

​លោកស្រី ទៀង សំបូរ បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​ទេសរដ្ឋមន្ត្រី អង្គ វង្ស​វឌ្ឍនា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន ស្រុក​មោង​ឬ​ស្សី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ជា​អនុប្រធាន​ក្រុម​កា​ងារ​ចុះជួយ​មូលដ្ឋាន​ស្រុក​មោង​ឬ​ស្សី និង​លោក ផូវ សំ​ភី ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយក​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ឃុំ​មោង​ស្រុក​មោង​ឬ​ស្សី ដែល​តែងតែបាន​ចុះ​ជួយ​កសាង​និង​អភិវឌ្ឍន៍​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ ជាប្រចាំ​រហូតមក​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោកស្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា សូម​បងប្អូន​ត្រូវ​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវិត​-១៩ ដោយ​រក្សា​អនាម័យ​ស្អាត គឺ​លាងដៃ​ជាមួយ​និង​សាប៊ូ អាល់កុល​ជាប្រចាំ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​និង​រាជរដ្ឋាភិបាល​ផង​ដែរ​។​

​ទេយ្យទាន​ដែល​ត្រូវ​ប្រគេន​ទាំង​៥​វត្ត ដោយ​វត្ត​នីមួយ​នី​មួយៗ ទទួលបាន​បច្ច័យ​៥០​ម៉ឺន​រៀល និង​ទេយ្យទាន​ក្នុង​១​វត្តៗ​ទទួលបាន​មាន​: អង្ករ​៥០​គីឡូក្រាម ទឹក​សុទ្ធ​វី​តាល់​១​កេស ទឹក​ផ្លែឈើ​១​កេស ប្រេង​ឆា​២​ដប ត្រីខកំប៉ុង​១​យួ មី​១​កេស ស្ករស​៥​គីឡូក្រាម តែ​១​កញ្ចប់ សា​ដក់​១​ក្នុង​អង្គ ដោយ​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ក្នុង​វត្ត​ទាំង​ប្រាំ​មាន​ព្រះសង្ឃ​ចំនួន​៤៣​អង្គ ក្នុង​មួយ​អង្គ​១០,០០០​រៀល ព្រមទាំង​ជូន​ថវិការ​ដល់​លោកយាយ​លោកតា​ចាស់ជរា​ចំនួន​នួន​៦០​នាក់ ក្នុង​មួយ​នាក់​៥,០០០​រៀល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.