ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ កំពុង​ព្រួយបារម្ភ​ពី​សុខភាព ! សុវត្ថិភាព ដែល​ក្រុមហ៊ុន​បើក​ទី​តាំងភ្នាល់​កាំ​ជ្រូច !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ឧត្តមានជ័យ​៖ ប្រជាពលរដ្ឋ​ដែល​មាន​ភូមិ​នៅ​ជាប់​ជើងភ្នំ​ដងរែក នៅក្នុង​ភូមិសាស្ត្រ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ស្រុក​អន្លង់វែង  កំពុង​ជួប​នូវ​បញ្ហា​សុខភាព ដែល​ជា​ទុក្ខព្រួយ​ប្រចាំ​ជីវិត​របស់​ពួកគាត់ ដោយសា​ក្រុម​(​ផល​សាម៉ន​ខេមរៈ​អភិវឌ្ឍន៍​) បាន​យក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ប្រទេសជាតិ ! មក​បើក​ល្បែង​(​បាញ់​កាំជ្រួច ប្រភេទ​ចម្ងាយ ! ភ្នាល់​ចាក់​លុយ ) នៅ​លើ​ខ្នងភ្នំ​ចំណុច​ជាំ​សា​ង៉ាំ ជ្រកកោន​ក្រោម​អាជ្ញាប័ណ្ណ​ក្រសួង ! បាន​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព ! និង​ធ្លាក់​ទៅលើ​លំនៅដ្ឋាន​របស់​ពួកគាត់​ទៀត​ផង ។​

​ប្រជាពលរដ្ឋ​បាន​និយាយថា រៀងរាល់ថ្ងៃ សុក្រ ! ថ្ងៃ​សៅរ៍ ! និង​ថ្ងៃ​អាទិត្យ ពួកគាត់​មិន​ហ៊ាន​ចេញពី​ផ្ទះ ទៅ​ចំ ការ ដើម្បី​ដក​ដំឡូង​មី ឬ​ទៅ​ណា​បាន​នោះ​ទេ ! ព្រោះ​តែ​ខ្លាច​សំបក​កាំជ្រួច ដែល​បាញ់​ភ្នាល់​គ្នា​នៅលើ​ភ្នំ​ធ្លាក់ចំ ! អាច បណ្តាល​ឲ្យ​ពួកគាត់ គ្រោះថ្នាក់​ដល់​អាយុជីវិត ! ព្រោះ​កន្លងមក​សំបក​កាំជ្រួច​ទាំងនោះ បាន​ធ្លាក់​ទៅលើ​លំនៅដ្ឋាន  ដីចំការ​ពួក គាត់​ញឹកញាប់​ណាស់ ! សំបក​កាំជ្រួច​ទាំងនោះ​វា​ជា​ប្រភេទ​បំពង់​ទីប​ជ័រ និង​ដើម​ឬ​ស្សី ដែល​មាន​ប្រវែង ពី ៥ ទៅ ៦​ម៉ែត្រ អាច​ឆក់យក​ជីវិត​មនុស្ស​បាន​យ៉ាង​ងាយ ។

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា ៖ កន្លងមក​ពួកគាត់​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ជា​ញឹកញយ​ផងដែរ ! ក៏ប៉ុន្តែ​បែ​ជា​អាជ្ញាធរ​និយាយថា បើ​មាន​ប៉ះពាល់​អ្វី​ខាង​ក្រុមហ៊ុន​ធានា​សង​ទាំងអស់ ។​

ប្រជាពលរដ្ឋ​បន្តែមថា ចាប់​តាំង​ក្រុមហ៊ុន​មួយ​នេះ​បើក​ល្បែង​បាញ់​កាំជ្រួច​ភ្នាល់​គ្នា នៅ​លើ​ខ្នងភ្នំ​ដងរែក រហូតមក ដល់ពេល នេះ​មាន រយៈពេល​ជាង ១​ឆ្នាំ កន្លង​មក​ពួកគាត់​ស្រូប​យក​ខ្យល់អាកាស​ផ្សែង​ធម្មជាតិ​កាំ​ជ្រូច របស់​ក្រុម ហ៊ុន​មួយ​នេះ រហូត​មាន​ជម្ងឺ​ផ្សេងៗ​ទៀតផង ! ជាពិសេស​ក្មេង​តូចៗ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​នោះ ។

​លោក ហោ ជិន​វីរៈ​យុទ្ធ អភិបាល​ស្រុក​អន្លង់វែង បាន​បំភ្លឺ​តាម​ទូរស័ព្ទ​ថា ៖ ក្រុមហ៊ុន​បើក​ល្បែង​បាញ់ កាំ ជ្រូច​ភ្នាល់ ! ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ លោក​បាន​ជ្រាប​ជា​តំណឹង​ហើយ ! ព្រោះ​កន្លងមក​នេះ​មាន ប្រជា​ពល រដ្ឋ​មក​ធ្វើការ​តវ៉ា​ឲ្យ​ក្រុមហ៊ុន​សង​ថ្លែ​ខូចខាត ! ដែល​កាំជ្រួច​បាន​ធ្លាក់​ទៅលើ​លំនៅដ្ឋាន និង​ផល​ស្រែចំការ របស់​ពួក គាត់ ។  លោក​អភិបាលស្រុក​បញ្ជាក់ថា ៖ ចំពោះ​ក្រុមហ៊ុន​ខាងលើ​បើក​ទីតាំង​បាញ់​កាំជ្រួច ភ្នាល់​មួយ​នេះ គឺមាន អាជ្ញាប័ណ្ណ​គ្រប់គ្រាន់ ចេញ​ដោយ​ក្រសួង  ម្យ៉ាង​ទៀត​ស្ថិត​នៅក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​អគ្គស្នងការ ។​

​តាម​ការបញ្ជាក់​ពី​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឲ្យ ដឹងថា ៖ ទីតាំង​បាញ់​កាំជ្រួច​ភ្នាល់ ភ្នាល់​ចាក់​លុយ​ខាងលើ បាន​លក់​សំបុត្រ​ឲ្យ​អតិថិជន​ជា​អ្នក​ភ្នាល់​ល្បែង ក្នុង ម្នាក់ៗ ៥០០ ប្រាំ​រយ​បាត (​ថៃ​) ស្មើរ​នឹង​ប្រាក់​ជាង ៥ ម៉ឺន​រៀល អតិថិជន​ទាំង​នោះ ! មាន​កម្ពុជា ! និង​ជនជាតិ​ថៃ រាប់រយ នាក់ ព្រមទាំង​ព្រះសង្ឃ​ថៃ​ទៀត​ផង ។  ប្រភព​បញ្ជាក់ទៀតថា ៖ ចំពោះ​ការបើក​ឲ្យ​លេង​ល្បែង​បាញ់ កាំជ្រួច​ភ្នាល់ ខាងលើ នៅក្នុង​ប្រទេស​ថៃ គេ​ពុំ​មានច្បាប់​អនុញ្ញាត​ឲ្យ​លេង​នោះទេ ! ព្រោះ​គេ​ចាត់ទុកថា ជា​ល្បែរ​គ្រោះថ្នាក់ ដល់​អាយុជីវិត មនុស្ស និង​ផ្សែង​កាំជ្រួច​ធ្វើឲ្យប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ ៕
​ដោយ ៖ កញ្ញា ឃួន សុគន្ធា​-​លុច ណា​ម ​

 

fireworkgame (1) fireworkgame (2) fireworkgame (3) fireworkgame (4)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.