ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

អ្នកភូមិ​ភ្នំ​ស្ពង់​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ដំណាំ​ស្រូវ​រដូវប្រាំង​ត្រូវ​ខ្យង​មាស​ស៊ី​ស្រូវ​តាម​ស្រែ​ដក់​ទឹក​ខ្ទេច អភិបាលខេត្ត​ប៉ៃលិន​ចាត់វិធានការ​ ​ឱ្យ​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត​ចុះទៅ នៅពេល​ក្រោយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន ៖  អ្នកភូមិ​ភ្នំ​ស្ពង់​មាន​ការព្រួយបារម្ភ​យ៉ាងច្រើន​ដែល​ដំណាំ​ស្រូវ​រដូវប្រាំង​ពួក​គាត់​ម្នាក់ៗ (៥​ហិតា​ទៅ​៧​ហិតា​)​ត្រូវបាន​ក្រុម​សត្វ​ខ្យង​ ​មាស​នាំគ្នា​រាតត្បាត​ខាំ​ស៊ី​តាម​ខ្លុក​ដក់​ទឹក​ស៊ី​ខ្ទេច​រាល់​ឆ្នាំ​នៅ​រដូវប្រាំង​។​

​តាម​ប្រភព​ព័ត៌មាន​ពីរ​ប្រជាកសិករ​ដំណាំ​ស្រូវ​នៅ​ខាង​ជើងភ្នំ​ស្ពង់​រៀបរាប់​បានឱ្យដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​វាលស្រែ​អ្នក ភូមិ​ធ្វើស្រែ​តាម​ដង​ផ្លូវជាតិ​លេខ​៥៩ នៅក្នុង​ភូមិ​ស្ពង់  ឃុំ​សាលា​ក្រៅ  ស្រុក​សាលា​ក្រៅ  ខត្ត​ប៉ៃលិន​។
​
ពលរដ្ឋ​ដាំ​ដំណាំ​ស្រូវ​រដូវប្រាំង​នេះ​បាន​និយាយ​បន្តថា ពួកគាត់​ធ្វើ​ស្រែ​ជិត​១០​ឆ្នាំ​ហើយ​ត្រឹម​តែ​ឃើញ​សត្វ​ខ្យង​ពណ៍​មាស​នេះ​កើត​៣​ឆ្នាំ​ទេ ពួក​គាត់​ធ្លាប់​តែ​ឃើញ​ខ្យង​ខ្មែរ​ពីរ​ប្រភេទ​ខ្យង​ពណ៌​ខ្មៅ​គូទ​ស្រួច ខ្យង​១​យ៉ាង​ទៀត​គូទ​ទៀល​លៀង​តូច​ពណ៍​ក្រហម​ព្រឿងៗ​មិនចេះ​ស៊ី​ស្រូវ គេ​ហៅ​ខ្យង​ស្រែ​ជាធម្មតា​ម  នៅក្នុង​៣​ឆ្នាំ​ នេះ​ស្រាប់តែ​សំបូរ ខ្យង​មាស​ចម្លែក​ជា​ច្រើន​កើតឡើង​តាម​ក្នុង​ស្រែ​និង​ប្រឡាយ អូរ ស្ទឹង សត្វ​ខ្យង​ដែល​កើត​មក​បាន​១​ខែ​ចេះ​ស៊ី​បំផ្លាញ​ស្រូវ​ មិន​ថា​ខ្យង​តូចធំ​នោះ សត្វ​ខ្យង​នេះ​វា​បំផ្លាញ​ស្រូវ​មិន​ថា​យប់​ឬ​ថ្ងៃ រូបរាង​សម្ឃុរ​ដូច​មាស  វា​ពង​លើ​ដើមឈើ ស្លឹក​ស្រូវ​ពណ៍​លឿង​។​
​
លោក សាយ  សុផាត ប្រធាន​មន្ទីរ​កសិកម្ម​និង​រុក្ខាប្រមាញ់​បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​នៅ​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១០​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៦​ឱ្យដឹងថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជា​កសិកម្ម​ដំណាំ​ស្រូវ​នៅ​ខាង​ជើងភ្នំ​ស្ពង់​តាម​ដងផ្លូវ​ជាតិ​លេខ​៥៩ (១០​ជាង​ហិតា​) ​ដែល​ខ្យង​មាស​វា​កំពង់តែ​បំផ្លាញ​ស្រូវ​ក្នុង​វាលស្រែ ។​ ​លោក​បាន​បន្តថា   លោក​និង​ឱ្យ​ជំនាញ​ចុះទៅពិនិត្យ និង ចាត់វិធានការ ។​
​ក្រោយ​នៅ​ថ្ង​ទី​១១​ខែ​កុម្ភះ​ឆ្នាំ​២០១៦ លោក ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ក៏​នាំ​លោក អភិបាលខេត្ត​ប៉ៃលិន​និង​មន្ត្រីរាជការ​ជំនាញ​មន្ទីរ​ចុះ នៅ​មើល​ដំណាំ​ស្រូវ​ដែល​ខូចខាត​នៅ​វាលស្រែ របស់​ប្រជាកសិករ កសិកម្ម ខាងជើង​ភ្នំ​ស្ពង់​អម​ដងផ្លូវ​ជាតិ​លេខ​៥៩  ដោយ​មាន​សត្វ​ខ្យង​ស៊ី​ ​តាម​វាលស្រែ ដែល​ដក់​ទឹក​ក្នុង​ខ្លុក   បន្ទាប់មក លោក អភិបាលខេត្ត លោក​ក៏​បាន​ដាក់​វិធានការ​ឱ្យ​មន្ត្រី​ជំនាញ​ខាង​កសិកម្ម​យក​ថ្នាំ​បាញ់  ៕
​ស សារឿ​ន​

 

1455248710865 1455248723383 1455248717312

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.