ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ក្រុម​អ្នក​ញៀន​ល្បែង​៧​នាក់​ត្រូវបាន​ឃាត់ខ្លួន​ដោយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក កោះ​ញែក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​នៅក្នុង​ចំណុច​វាលស្រែ​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ដោយ​មាន​ការចង្អុល​ផ្ទាល់​ពី​លោក​វរៈ​សេ​នីយ៏ទោ កាន់ ពេញ អធិការ​នៃ​អធិការដ្ឋាន ស្រុក​កោះ​ញែក កម្លាំង​នគរបាល​ស្រុក​បាន​ធ្វើ​ការសហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ត៏​ឃុំ​ស្រែ​សង្គម ធ្វើ​ការព័ទចាប់​អ្នកលេង​ល្បែងស៊ីស​ងទាំង​នោះ​បាន​ចំនួន​៧​នាក់ ។​

​ជនសង្ស័យ​ទាំង​អស់​រួមមាន ទី​១ ឈ្មោះ ស៊ីម ពៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទី​២ ឈ្មោះ ជាប ស៊ី​នេន ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ ទី​៣ ឈ្មោះ យាយ ល​ត ភេទ​ស្រី អាយុ ៣៧​ឆ្នាំ ទី​៤ ឈ្មោះ ហ៊ាង អេង​ស្រី ភេទ​ស្រី អាយុ ៥២​ឆ្នាំ ទី​៥ ឈ្មោះ ដា ឃ្លឹប ភេទ​ស្រី អាយុ​២៣​ឆ្នាំ ទី​៦ ឈ្មោះ ង៉ូវ យាង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ និង ទី​៧ ឈ្មោះ ឈុន ឌឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។​

​លោក​វរ​:​សេ​នីយ៏ទោ កាន់ ពេញ អធិការ​ស្រុក​កោះ​ញែក​បានឲ្យដឹងថា អ្នកញៀន​ល្បែង​ទាំងនេះ ហាក់ដូចជា​ញៀន​ដល់​កំរិត​កំពូល​ទៅហើយ ព្រោះថា​កន្លង​មក​ក្រុម​អ្នកញៀន ល្បែង​ទាំងនេះ​ធ្លាប់បាន​ទទួល​ការអប់រំ និង ផ្តិតមេដៃ​ចុះកិច្ចសន្យា​ចំនួន​ពីរ​ដង​រួចមកហើយ​ថា​នឹង​ឈប់ ប្រពឹត្ត​ល្បែងស៊ីសង​ដែល​ជា​អំពើ​សង្គម​កំពង់​ស្អប់ខ្ពើម​ផង​នោះ ប៉ុន្តែ​មិន​បាន​ឈប់​លេង​ដូចដែល បាន​សន្យា​នោះទេ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់​ត្រូវបាន​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ សាកសួរ និង កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​៕
គឹម  ចំរើន ហេង ចាន់​ណុប​

 

IMG-20160212-WA0005

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.