ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ប្រទះ​ឃើញ​សព​យុវជន​ម្នាក់​ក្រោយ​បាត់​ខ្លួន​ជាច្រើន​ថ្ងៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ ប្រទះឃើញ​យុវជន​ម្នាក់​ដេក​ស្លាប់​ក្រោយ​បាត់​ខ្លួន​រយៈពេល​៦​ថ្ងៃ រហូត​ហើម​ស្អុយ​ក្នុងព្រៃ​មួយកន្លែង ទល់មុខ​សាលាក្រុង​សែន​មនោ​រម្យ កាលពី​ព្រឹក​ថ្ងៃទី​១០ កុម្ភៈ ២០១៦ ស្ថិតនៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ។​

​ប្រភពពី​ក្រុមគ្រួសារ​របស់​សព​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ណេត វ៉ាន់​ញឹម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ​។​ក្រុមគ្រួសារ​បាន​ឲ្យដឹង​បន្ត​ថា មុន​ពេល​ប្រទះ​ឃើញ​សព គឺ​ជនរងគ្រោះ​បាន​ផឹកស៊ី​ជាមួយ​ឪពុកចុង​របស់ខ្លួន​នៅ​ផ្ទះ​ក្បែ​កន្លែងកើតហេតុ កាលពី​យប់​ថ្ងៃ​ទី​៤ កុម្ភៈ ខណៈ​កំពុង​ផឹកស៊ី​នោះ ឪពុក​កូន​ទាំង​ពីរ​នាក់​កើតមាន​ជម្លោះ​ពាក្យសម្តី​នឹង​គ្នា ។ ក្រោយ​កើតមាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​ឪពុកចុង​រួចមក  ជនរងគ្រោះ​បាន​រត់​ចេញពីផ្ទះ ដោយ​ក្រុម​គ្រួសារ​គិតថា ប្រហែលជា​ទៅ​ដេក​ផ្ទះ​បងប្អូន ហើយក៏​មិន​បាន​ដើររក​អស់​រយៈពេល​៦​ថ្ងៃ​ហើយ​ដែរ ។

​ស្រាប់តែ​នៅ​ព្រឹក​ទី​១០ កុម្ភៈ មាន​អ្នកជិតខាង​រត់​មក​ប្រាប់ថា ឃើញ​សព​កូន​របស់​គាត់​ដេកស្លាប់​នៅ​ក្នុង​ព្រៃ​។​

​យោងតាម​ប្រភព​របស់​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា សព​ពិតជា​ស្លាប់​ដោយ​ធ្វើអត្តឃាត​ចង​.​ក ព្រោះ​នៅ​កន្លែង​កើតហេតុ​គេ ឃើញ​មាន​ខ្សែ​អង្រឹង​ប្រវែង​ប្រហែល​មួយ​ម៉ែត្រ​នៅជាប់​.​ក របស់​សព នឹង​ពុំ​មាន​ស្នាក​ស្នាម​វាយដំ​អី​ដែរ ។ ក្រោយ​ពិនិត្យ​រួច​សព​ត្រូវបាន​ប្រគល់ជូន​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​ដោយ ៖ គឹម ចំរើន ហេង ចាន់​ណុប​

 

20160110b (4)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.