ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ខេត្តមណ្ឌលគិរី​មានសក្តា​នុពល​ទេសចរណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី​៖ ខេត្តមណ្ឌលគិរី​គឺជា​ខេត្ត​ដ៏​តូច​មួយ​នៃ​ប្រទេស​កម្ពុជា​យើង ដែល​មាន​ចំងាយ​៣៨៨​គីឡូម៉ែត្រ ពី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវ​លេខ​៧៦A ក្នុង​ភូមិភាគ​ឦសាន​នៃ​ប្រទេស និង ជា​ខេត្ត​ដែល​បាន​បំបែក​ចេញពី​ខេត្ត ក្រចេះ​នៅក្នុង​ឆ្នាំ​១៩៦០ ។ នៅ​តំបន់​នេះ​សំបូរ​ទៅ​ដោយ​សប្បត្តិ​ទេសចរណ៏ធម្មជាតិ​ដែ​ល​គួរឲ្យ​ចាប់​អារម្មណ៍បំផុត ប៉ុន្តែ​ចាប់តាំងពី​ខេត្ត​នេះ​បាន​កើត​ឡើង​រហូត​មក​ដល់​ឆ្នាំ​២០១២ ដែល​មិន​ទាន់​មាន​ផ្លូវ​ល្អ​ ​សំរាប់​ធ្វើដំណើរ គឺ​មិន​សូវ​មាន​ភ្ញៀវទេសចរណ៏​មកលេ​ង​កំសាន្ត​ទី​នេះ​ច្រើនទេ​។ យ៉ាងណាមិញ​ចាប់​តាំង ពី​ឆ្នាំ​២០១២​រហូត​មក​ពេល​នេះ គឺ​មាន​ភ្ញៀវទេសចរណ៏​ជាតិ និង អន្តរជាតិ​កើនឡើង​ជា​លំដាប់ រហូត​ធ្វើអោយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ​មួយចំនួន​សំរេចចិត្ត​ប្រកប​មុខរបរ​ដែល​ពឹងផ្អែក​ទៅលើ​ ​វិស័យ​ទេសចរណ៏ ដូច​ជា​ការ​លក់​វត្ថុ​អនុ​ស្សាវ​រីយ៏ ភោជនីយដ្ឋាន សេវា​ការដឹកជញ្ជូន​ភ្ញៀវទេសចរណ៏​ ​ទៅកាន់​រមណីយដ្ឋាន​នានា សណ្ឋាគារ ជាដើម សុទ្ធសឹង​ជា​មុខរបរ​ដែល​ពឹងផ្អែក​ទៅលើ​វិស័យ​ ​ទេសចរណ៏ ។​

​ថ្មីៗ​នេះ​បន្ទាប់ពី​ពិធី​ចូលឆ្នាំ​ប្រពៃណី​ចិន​បាន​កន្លងផុតទៅ អ្នកយកព័ត៌មាន​យើង​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង ស្ទង់​មតិ​ស្តី​អំពី​ភ្ញៀវទេសចរណ៏​មកលេ​ង​មណ្ឌលគិរី​។​

​យុវជន​ម្នាក់​ប្រកប​មុខរបរ​ថតរូប​នៅ​រមណីយដ្ឋាន​ទឹកជ្រោះ ប៊ូ​ស្រា បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ ក្នុង​ឱកាស​បុណ្យចុលឆ្នាំ​ប្រពៃណី​ចិនឆ្នាំ​នេះ​ឃើញថា មាន​ភ្ញៀវទេសចរណ៏​មកលេ​ង​កំសាន្ត​ច្រើន​កុះករ​ ​គឺ​ច្រើន​ជាង​រាល់​ឆ្នាំ​កន្លងទៅ ។ ហើយ​គាត់​ក៏​សប្បាយចិត្ត​រក​ប្រាក់ចំណូល​ផងដែរ ។

​ចំណែកឯ​អ្នក​មីង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ជា​ម្ចាស់​ផ្ទះសំណាក់​មួយ​ក្នុង​ទី​រួម​ខេត្ត​នេះ​បាន​និយាយថា ភ្ញៀវ​ដែល​ ​បានមក​ស្នាក់​នៅ​ផ្ទះសំណាក់​របស់​គាត់​ភាគច្រើន​បាន​ប្រាប់​គាត់​ថា ថ្វី​ត្បិត​តែ​ខេត្ត​នេះ​តូច តែ​គួរ​ឲ្យ​ចាប់អារម្មណ៏​និង បាន​ត្អូញត្អែ​ថា ពួកគាត់​សំរេចចិត្ត​មក​លេង​ខេត្ត​នេះ​ដោយសារ​បាន​ឃើញ​តាមរយៈ​ទូ​ទស្ស​ន៏ ក៏ដូចជា​កាសែត និង​តាមរយៈ​ហ្វេ​សប៊ុក ដែល​អ្នក​រស់នៅ​ក្នុង​ខេត្ត​នេះ​បាន​បង្ហោះ​រូបភាព​ស្អាតៗ​ដែល​ ​គួរ​ឲ្យ​ចាប់អារ​ម្មណ៏ដូចជា​ទឹកជ្រោះ ប៊ូ​ស្រា ទឹកជ្រោះ​អូ​តាំ​កន ទឹកជ្រោះ​មនោ​រម្យ ទឹកជ្រោះរ​មនា​១ ​រ​មនា​២ ទឹកជ្រោះ​លេង​ឃិន​លេង​អ​ង ទឹកជ្រោះ​ក្បាល​ព្រះ ទេសភាព​ចំការ​ស្រ​ល់ ជាដើម​ទាំងនោះ​ ​សុទ្ធសឹងតែ​ជា​កន្លែង​ស្អាត​គួរអោយ​ចាប់​អា​រម្ម​ណ៏ ប៉ុន្តែ​នៅពេល​ពួកគាត់​មក​ដល់​ដោយ​ផ្ទាល់​គឺ​ទៅ​ ​លេង​បាន​តែ​បី​ទៅ​បួន​កន្លែង​ប៉ុណ្ណោះ ។ ពោល​គឺ​មិន​គ្រប់​កន្លែង​ដែល​ប៉ងប្រាថ្នា​ចង់ទៅ ព្រោះ​មិន​ស្គាល់​ ​ផ្លូវ​ដែល​ឆ្ពោះ​ទៅកាន់​កន្លែង​កំសាន្ត​នី​មួយៗ ដោយ​មិន​ឃើញ​មាន​ស្លាក​សញ្ញា​រឺ​គំនូសបំព្រួញ​បញ្ជាក់​ ​ប្រាប់​ទិស​នៃ​កន្លែង​កំសាន្ត​ទាំងនោះ ចំណែកឯ​កន្លែង​ដែល​បាន​ទៅលេង​ក៏​នៅ​មាន​ភាព​មិន​សមរម្យ​​ខ្លះ​ដែរ គឺ​នៅ​រមណីយដ្ឋាន សមុទ្រ​ឈើ ហាក់ដូចជា​មិន​មាន​ការអភិវឌ្ឍ​ន៏​អ្វី​បន្តិច​ទាល់តែ​សោះ​ដោយ​ ​មិនឃើញ​មាន​ធុងសំរាម រឺ បង់​សំរាប់​អង្គុយ​លេង​ជា​សាធារណៈ​នោះ​ទេ ។​

​ដោយឡែក​មតិ​មួយចំនួន​ទៀត​ក៏​បាន​បញ្ចេញ​មក​ស្រដៀង​គ្នា​ដូចដែល​បាន​រៀបរាប់​ខាងលើ​ដែរ ៕

​ដោយ ៖  ហេង ចាន់​ណុប​

 

20160110b (2) 20160110b (22)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.