ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ

​ស្នងការ​ខេត្ត​ប៉ៃលិន​បង្ហាញមុខ​បក្សពួក​ក្រុម​ជនសង្ស័យ​ដែល​ជា​ចោរប្លន់​ផ្ទះ​ផ្ទេរប្រាក់ Wing នៅ​ខេត្ត​ប៉ៃលិន​ចនួន​៤​នាក់​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ បក្សពួក​ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវបាន​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន​តាម​ស្រាវជ្រាវ​តាម​ចាប់​បាន​ជា​បន្តបន្ទាប់ ខណៈ​ក្រុម​ចោរ​ទាំងនោះ​ប្លន់​ផ្ទះ​វិង​យីហោ​”​ហេង រចនា​” រួច​គេចខ្លួន​បាន​មួយរយៈ ។ រហូតដល់​ព្រឹក​ថ្ងៃទី​៨ ខែ​កុម្ភៈ​នេះ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បាន​រៀបចំ​បង្ហាញមុខ​ក្រុមចោរប្លន់​ទាំងនោះ​។

​បើតាម​សម្តី​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន លោក​ឧត្តមសេនីយ៍ត្រី ជា ចាន់​ឌិន បានអោយដឹង​ថា​បន្ទាប់​ពី​មាន​ករណី​ក្រុមចោរ​កាំភ្លើង AK-47 និង​ពូថៅ ២​នាក់​ដែល​ជិះ​ម៉ូតូ​មួយគ្រឿង បាន​ចូល​ទៅ​ប្លន់​ផ្ទះ​ផ្ទេរប្រាក់ Wing នៅ​ក្រុង​ប៉ៃលិន​នោះ កំលាំង​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេញ​ចំនួន​៤​នាក់ ដោយ​មាន​ឈ្មោះ​ទី​១.​ហ៊​ត វិសិដ្ឋ អាយុ​២៧​ឆ្នាំ​រស់នៅ​ឃុំ​ជប់​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ទី​២. ឈ្មោះ សេង ដា ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ រស់នៅ​ស្រុក​អួរ​រាំង​ឳ​ខេត្តកំពង់ចាម​ទី​៣​ឈ្មោះ​ប៊ុនហេង​ហៅ​ប៉ូ​គី ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​នៅ​ស្រុក​បាទី​ខេត្ត​តាកែវ​និង​ម្នាក់ទៀត​ឈ្មោះ​សន​ដន​ធីតា​ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​នៅ​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ​។​លោកស្នងការ​បាន​បញ្ជាក់​ទៀត​ថា​តាម​ចម្លើយសារភាព​របស់​ក្រុមចោរ​ទាំងនោះ​បាន​ឆ្លើយថា​គេ​ធ្លាប់​ធ្វើ​សកម្មភាព​៤​ខេត្ត​មក​ហើយ ជាពិសេស​គឺ​ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន​និង​ធ្លាប់​មាន​ដីការ​ពី​តុលាការខេត្ត​ត្បូងឃ្មុំ​តាម​ចាប់​ពាក់ព័ន្ធ​នឹង​ការ​ប្លន់​នៅ​ខេត្ត​ត្បូងឃ្មុំ​ផងដែរ ។ ហើយ​ក្រុម​ចោរ​ទាំងនោះ​មាន​មេខ្លោង​ធំ​ជា​ច្រើន​ទៀត​តែ​វា​មិន​បាន​សារភាព​ថា​ជា​នរណា​នោះទេ​គឺ​វា​ធ្វើ​សកម្មភាព​បែងចែក​ជា​ក្រុម​ដើរ​ប្លន់​ចំនួន​៤​ខេត្ត ។

​លោក​ស្នងការ​ខេត្ត​ប៉ៃលិន​សន្យា​នឹង​តាម​ស្រាវជ្រាវ​ចែក​គ្នា​រក​មុខសញ្ញា​ក្រុមចោរ​ទាំង​អស់​នោះ​ឲ្យបាន​ដើម្បី​ធានា​សុខ​សុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ លោក​ក៍បាន​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់​ពិសឹស​កន្លែងវេរ​លុយ​វិង និង​AMK និង​កន្លែង​លក់​មាស​ប្តូរ​លុយ​ជាដើម ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់​និង​រាយការណ៍​បន្ទាន់​បើ​មាន​សភាព​ការមិន​ប្រក្រតី​។​

​សូមបញ្ជាក់​ថា ក្រុមចោរ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​វិង​វេ​រ​លុយ​យីហោ ឈ្មោះ “​ហេង រចនា​” ស្ថិតនៅក្នុង​ភូមិ ប៉ាង​រលឹម សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន នៅវេលា​ម៉ោង​៤ និង​៤០​នាទី រសៀល​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៦ ត្រូវ​ក្រុមចោរ​ប្រដា ប់​អាវុធ​កាំភ្លើង​AK និង​ពូថៅ ចូល​ប្លន់ ដោយ​យក​អស់​លុយ​ប្រមាណ​១​ម៉ឺន​ដុល្លារ ហើយ​ជនរងគ្រោះ​មាន​គ្នា​២​នាក់​ជា​ម្ចាស់ផ្ទះ អាយុ​៦០​ឆ្នាំ​រងរបួស​ធ្ងន់ និង​កូនប្រុស​ម្នាក់ ព្រមទាំង​ចៅស្រី​តូច​ផង​ដែរ  ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​សំនុំរឿង​បញ្ជូន ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រងចាំ​កាត់ទោស​នាពេល​ក្រោយ ៕

 

20160110b (1)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.