ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ

បន្ទាប់​ពី​សារព័ត៌មាន​ចុះផ្សាយ ទើប​ព្រះរាជអាជ្ញា​ចុះ​បញ្ឈប់​ការរំលោភ​ឈូសឆាយ​ដី​ព្រៃ​ភ្នំ​នៅ​ភូមិ​ផ្សារ​ព្រំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ក្រោយពី​សារព័ត៌មាន ចុះ​ផ្សាយ​កាលពី​១​សប្តាហ៍​កន្លងទៅ​ពាក់ព័ន្ធ​នឹង​ក្រុម​ឈ្មួញ​ឈូសឆាយ​ព្រៃ និង​ជីក​កកាយ​ដីភ្នំ​យ ក​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន​ខណៈ​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​មិន​អើពើ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កុម្ភៈ​ឆ្នាំ​២០១៦ កន្លងទៅនេះ សមត្ថកិច្ច​ចំរុះ​រួមជាមួយ​អាជ្ញាធរ​ដែនដី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ភូមិបាល​ស្រុក​សាលា​ក្រៅ ដែល​ដឹកនាំ​ដោយ​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ពិនិត្យ​ទីតាំង​ដែល​មាន​បទល្មើស​ខាងលើ ដែល​មាន​ផ្ទៃដី​ទំហំ​ជាង​កន្លះ​ហិកតា នៅ​ចំនុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

​សូមបញ្ជាក់​ថា នៅក្នុង​ខេត្ត​ប៉ៃលិន ព្រៃ​ភ្នំ​ប្រហែល​៤០​ទៅ​៥០%​ត្រូវបាន​ក្រុម​ឈ្មួញ​ជីក​កកាយ​ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង ស្ទើរតែ​អស់រលីង​ទៅហើយ លុះ​ក្រោយ​ពី​មានការ​ចុះផ្សាយ​ពី​ភ្នាក់ងារ​សារព័ត៌មាន ធ្វើឱ្យ​អាជ្ញាធរ និង​ក្រុម​ឈ្មួញ​ទាំងនោះ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ហើយ​ក្រោយមក​ក៏​ធ្វើ​ការចុះ​បង្ក្រាប​តែម្តង ។ ចំណែកឯ​ព្រៃ​នៅលើ​ភ្នំ​ទាំងអស់ ក្នុង​ខេត្ត​វិញ​ត្រូវ​គេ​កាប់​រាន​យក​ដី​ដាំ​ដំណាំ​អស់រលីង​ទៅហើយ នៅសល់​តែ​ខ្សែបន្ទាត់​ភ្នំ​ខៀ វ​ប៉ុណ្ណោះ ។

​ប្រភព​ព័ត៌មាន​ពី​លោក ជុំ សែន​សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប​បានឱ្យដឹងថា​ទីតាំង​ដែល​ឈ្មួញ​ឈូសឆាយ​ដី​ភ្នំ និង​កាប់​រាន​ព្រៃ មាន​ទំហំ​ប្រហែល​ជាង​កន្លះ​ហិកតា​នេះ បង្កឡើង​ដោយ​បុរស​ម្នាក់ ឈ្មោះ មិន សូវុធ អាយុ​៤៦​ឆ្នាំ ជា​មន្ត្រី​ប៉ូលីស​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ភូមិ​ដូង​(​ឡែម​) ឃុំ​កំរៀង​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង ដែល​មាន​អាស័យដ្ឋាន​ផ្ទះ​លេខ​៣៤E0 ផ្លូវ​លេខ​៣៧៤​ភូមិ​៧ សង្កាត់​ទួល​ស្វាយព្រៃ​បួន ខ័ណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​បច្ចុប្បន្ន​រស់នៅ​ក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​

​លោក​បាន​បន្តទៀតថា ពេល​កំលាំង​ចំរុះ​ចុះ​ទៅ​ដល់​ទីតាំង​ខាងលើ ជនល្មើស​រូប​នោះ​មិន​បាន​នៅ​កន្លែងកើតហេតុ​នោះ​ទេ​ដោយ​ដាក់​មេ​ប្រូច​រត់គេចខ្លួន​បាត់ស្រមោល បាន​ជួប​តែ​ភរិយា​ដែល​មានឈ្មោះ ហាក់ ខេមរា ហើយ​កំលាំង​ចំរុះ​បាន​សាកសួរ​ពី​មូលហេតុ​ការ​រុករាន​កាប់​ឈូសឆាយ ទន្ទ្រាន​ដី​ព្រៃ​ភ្នំ​តំបន់​អភិរក្ស​បរិស្ថាន​វ​ប្បធ​ម៌់​ធម្មជាតិ​ទើប​ពេលនោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​ឆ្លើយ​ឡើង​ថា ដោយ​ដីភ្នំ​នេះ​នៅ​ពីក្រោយ​ផ្ទះ​របស់​ខ្លួន ទើប​ហ៊ាន​ឈូសឆាយ​ដើម្បី​ដាំ​ដើមឈើ​ឡើងវិញ ប៉ុន្តែ​តាមពិតទៅ​ដី​នេះ​ជា​ដី​តំបន់​អភិរក្ស​របស់​រដ្ឋ ដូច្នេះ​សមត្ថកិច្ច​បាន​ធ្វើ​ការហាម​ឃាត់​បញ្ឈប់​ការ​ឈូសឆាយ​រានទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​បន្តទៀត​។
​ទន្ទឹមនឹងនោះ​ដែរ គណៈកម្មការ​ចំរុះ​ក៏​បាន​ធ្វើ​កំណត់ហេតុ​នឹង​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​ភ្នំ​នេះ​បន្តទៀត  ព្រោះ​វា​ជា​សកម្មភាព​ល្មើសច្បាប់ ។​

​ចំនែក​លោក មិន សូវុធ ដែល​ជា​ជន​ប្រពឹត្តិប​ទ​ល្មើស​នេះ​លោក​ព្រះរាជអជ្ញា​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ដោះស្រាយ​ទៅតាម​និតិ​វិធី​ច្បាប់​។​

​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​អាជ្ញាធរ​ចុះ​បង្ក្រាប​បទល្មើស បែបនេះ ព្រោះ​អី​ភ្នំ​ជា​កេរតំណែល​ដូនតា ដែល​ពួកគាត់​ចង់​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ ឃើញ​មាន​ជា​រៀងរហូត​ផងដែរ ៕

 

20160210a (1) 20160210a (2) 20160210a (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.