ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​៖ អគារ​រដ្ឋបាល​ប្រណិត​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ នឹង​ត្រូវបាន​បញ្ចប់​រួចរាល់​ក្នុង​ពេល​ឆាប់ៗ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ឆ្លៀត​ពេល​ពី​ការងារ​ក្នុង​អង្គភាព ចុះទៅពិនិត្យ ការងារ​សាងសង់​អគារ​រដ្ឋបាល មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ជា​ថ្មី​ម្ដងទៀត ដើម្បី​ជម្រុញ​ឲ្យ​ក្រុម​ជាង​ប្រឹងប្រែង​ស្ថាបនា​ឲ្យបាន​ឆាប់​រួចរាល់​តាម​ការ​កំណត់ និង​ប្រិតប្រៀង​គុណភាព​ស្របតាម​ស្តង់ដារ​បច្ចេកទេស​។​

​នា​ឱកាស​នោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់​ថា «​ជា​លទ្ធផល នៃ​ការចុះ​ត្រួតពិនិត្យ​និង​ជម្រុញ​ការងារ​ជាប្រចាំ​ឃើញថា អាគារ​រដ្ឋបាល​ប្រណិត​របស់​មូលដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​មួយ​នេះ លេចចេញ​ជា​រូបរាង​៨០​ភាគរយ​ហើយ ហើយ​នឹង​ត្រូវបាន​បញ្ចប់​រួចរាល់​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ពេលដ៏​ខ្លី​ខាងមុខនេះ​»​។​

​ឆ្លៀត​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​នោះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​នូវ​ភេសជ្ជៈ​មួយចំនួន ចែកជូន​ដល់​ក្រុម​កម្មករ​សំណង់ ក៏ដូចជា​កងកម្លាំង​ឈរជើង​ការពារ​ក្នុង​ការដ្ឋាន ប្រកបដោយ​កាយវិកា​យកចិត្តទុកដាក់ និង​ស្និត​ស្នាល​កក់ក្ដៅ​បំផុត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.