ត្បូងឃ្មុំ ៖ ឃ្លាំងស្តុកឈើប្រណិតរបស់ វ័ន្ត ប៊ុនថៃ មួយកន្លែង ស្ថិតនៅភូមិសុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ត្រូវបានសម្ថកិច្ចចម្រុះ ដឹកនាំដោយលោក ហៀង សុភ័ក្ត្រ ព្រះរាជអាជា អមសាលាដំបង ខេត្តត្បូងឃ្មុំ បានធ្វើការចុះត្រួតពិនិត្យ នៅវេលាម៉ោង ៩:០០ នាទី ថ្ងៃទី០៤ កុម្ភៈ ២០១៦ តែមិនទាន់ធ្វើការវាស់វែង ជាផ្លូវការនៅឡើយទេ ។
លោក ហៀង សុភក្រ បានឲ្យដឹងថា ពេលបើកសោរឃ្លាំង របស់លោក ឩកញ្ញា វ័ន្ត ប៊ុនថៃ ស្ថិតនៅភូមិ-ឃុំ ខាងលើ បានពិនិត្យឃើញថា នៅក្នុងឃ្លាំង មានស្តុកឈើអា ប្រភេទឈើប្រណិត មួយចំនួនធំ រួចលោកបានផ្អាកឈប់ត្រួតពិនិត្យ ដោយមិនមានការវាស់វែងទេ រួចទុកពេលពិភាក្សាជាមួយគណៈកម្មការថ្នាក់ខេត្តសិន ។
ក្នុងនោះដែរ លោកព្រះរាជអាជ្ញា បានបញ្ជាក់ថា លោកបានដាក់កំលាំងចម្រុះ យាមការពារឃ្លាំង ដើម្បីកុំឲ្យមានការចល័តឈើចេញ ដើម្បីទុកចាត់ការតាមនីតិវិធី ។
លោកព្រះរាជអាជ្ញា បានបញ្ជាក់ទៀតថា ក្រោយពីបានពិនិត្យរួច លោកបានប្រគល់សោរឃ្លាំង ឲ្យលោក សួស ដាវី នាយផ្នែករដ្ឋបាលព្រៃឈើ ដើម្បីរក្សាទុក ហើយបិទឃ្លាំងខាងលើជាបណ្តោះអាសន្ន រហូតមានសេចក្តីជាថ្មី ។
មតិមហាជនបានសម្តែងនូវចម្ងល់ថា ការរកឃើញឈើជាច្រើនបែបនេះហើយ បែរជាមិនធ្វើការវាស់វែងភ្លាមៗ ខ្លាចមានល្បិច លួចដឹកចេញតាមវិធីផ្សេងៗ ពីព្រោះ ឃ្លាំងលើកមុនដែលនៅមិនឆ្ងាយ ពីឃ្លាំងខាងលើ ត្រូវបានលោក ឩកញ្ញា វ័ន្ត ប៊ុនថៃ បញ្ជាឲ្យមេការឈ្មោះ ធី ជីកដីកប់ ពេលស្ងាត់ក៍កាយដឹកចេញ យលទៅដាក់ដេប៉ូនៅស្រុកកោញសូទិនជាដើម ៕






