ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​លោក ប៉ិល កុសល ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ចុះ​វាស់វែង​កំណត់​ព្រំ​ដី​ទំនាស់ ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​ទូក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២០ លោក ប៉ិល កុសល អភិបាលរង​ខេត្ត​កំពត ទទួលបន្ទុក​ដោះស្រាយ​វិវាទ​ដី​រដ្ឋ​ថ្នាក់​ខេត្ត បាន​ដឹកនាំ​ក្រុម​ក​រងារ​ចម្រុះ​ចុះ​វាស់វែង និង​បោះបង្គោល​កំណត់​ព្រំ ដី ជូន​ភាគី​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ចំនួន​១៨​គ្រួសារ និង​លោក ប៊ុន សុផាត ដែល​មាន​ទីតាំង​នៅ​ភូមិ​ទទឹង​ថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​យោងតាម​ប្រភព​ជាច្រើន​បាន​បញ្ជាក់​អះអាងថា ការបង្កើត​គណៈកម្មកា​រ​ចម្រុះ​ក្នុង​ការវាស់វែង​ដី​ចំណុច​នេះ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ចំនួន​១៨​គ្រួសារ បាន​ប្តឹង​ទៅ​អាជ្ញាធរខេត្ត ខណៈ លោក ប៊ុន សុផាត និង​លោក តាន់ ម៉េង បាន​ទិញ​ដី​ពី​អ្នក​ផ្សេង​តែ​មក​រំលោភ​ចូល​លើ​ដី​របស់​ពួកគាត់​ដែល​មាន​សាលា​កប​ត្រ​ត្រឹមត្រូវ ទើប​លោក​អភិបាល​ខេត្ត​កំពត ចាត់​ឱ្យ លោក ប៉ិល កុសល ដែល​ទទួលបន្ទុក​ដោះស្រាយ​ដី​ទំនាស់​ថ្នាក់​ខេត្ត ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ចុះ​ទៅ​ត្រួតពិនិត្យ​វាស់វែង​ផ្ទៀងផ្ទាត់ និង​បោះបង្គោល​កំណត់​ព្រំ​ដី​ឱ្យបាន​ជាក់លាក់​ដើម្បី​បញ្ចប់​ការវិវាទ​តែម្តង​។​

​ប្រភព​ដដែល​បាន​បន្តថា ករណី​ទំនាស់​នេះ​ផ្តើមឡើង​ដោយសារ លោក ប៊ុន សុផាត ដែល​មាន​ទីលំនៅ​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត និង លោក តាន់ ម៉េង រស់​នៅ​រាជធានី​ភ្នំពេញ ដោយ​គាត់​បាន​ទិញ​ដី​ពី​អ្នក​ផ្សេង​ដែល​មាន​ទីតាំង​ជាប់​គ្នា​រវាង​ភាគី​ម្ខាង ហើយ​បាន​វាតទី​រំលោភ​ចូល​ទៅ​ដី​ប្រជាពលរដ្ឋ​ទាំង​១៨​គ្រួសារ​។​ចំពោះ​ការ​វាត​ទន្ទ្រាន​នេះ​គ្រួសារ​ដែល​បាត់បង់​ដី​ច្រើន​ជាង​គេ​ក្នុងចំណោម​១៨​គ្រួសារ​ខាងលើ មានឈ្មោះ កៅ សីហា និង ឈ្មោះ កៅ ចាន់ណា​។​

​ជុំវិញ​ករណី​នេះ លោក ប៉ិល កុសល អនុប្រធាន​គណៈកម្មាធិកា​រ​ដោះស្រាយ​ដីធ្លី​ថ្នាក់​ខេត្ត បាន​មានប្រសាសន៍ថា លោក​មក​នេះ​ក្នុង​គោលបំណង​ត្រួតពិនិត្យ ដោយ​តម្រូវ​ឲ្យ​ខាង​ជំនាញ​វាស់វែង និង​បោះបង្គោល​កំណត់​ព្រំ​ដី​ឲ្យបាន​ជាក់លាក់​ជូន​ភាគី​ទាំងពីរ​ដើម្បី​បញ្ចប់ទំនាស់​។ លោក ប៉ិល កុសល បាន​លើកឡើង​ថា ក្នុង​ដំណោះស្រាយ​នេះ លោក​សំណូមពរ​ដល់​ភាគី​ពាក់ព័ន្ធ​ត្រូវ​យក​ឯកសារ​មក​បង្ហា​ញ​ដើម្បី​ពិនិត្យ​ងាយស្រួល​ដោះស្រាយ ហើយ​ប្រសិន​ជា​ការវាស់វែង​ទៅ​ឃើញ​ថា ពុំ​មាន​ជាន់គ្នា​ទេ​គឺ​អាច​បោះបង្គោល​កំណត់​ព្រំ​បាន​ដោយ​គ្មាន​ការជំទាស់​តវ៉ា​ទៀតឡើយ​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.