ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

​មាន​គម្រោង​ការងារ​ជាច្រើន​តាម​វិស័យ​ដែល​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ប៉ៃលិន ខិតខំ​អភិវឌ្ឍន៍​កន្លងមក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ យើង​ពិនិត្យ​ឃើញ ថា ក្រោម​ស្នាដៃ​ដឹកនាំ​របស់​លោក ស្រី សោ មុនី​រ័ត្ន ជា​ប្រធាន​មន្ទីរ អភិវឌ្ឍន៍ជនបទ​ខេត្ត​ប៉ៃលិន​បាន​ខិត ខំ​យ៉ាងសកម្ម​បំពេញ​ការងារ​រួម ទាំង​មន្ត្រី​ក្រោម​ឱវាទ​ទទួលបាន លទ្ធផល​ការងារ​ជាច្រើន​ជាក់ស្តែង មានដូចជា ការងារ​ផ្លូវ​ជនបទ​ដែល បាន​ថែទាំ​និង​ជួសជុល​មួយរយ​ភាគ រយ​រួចហើយ គឺ​ផ្លូវ​ថែទាំ​ខួប​ចំនួន ០៣​ខ្សែ ប្រវែង ១៣​គីឡូម៉ែត្រ និង សំណង់​លូ ១​កន្លែង ។ ផ្លូវ​ថែទាំ​ជា ប្រចាំ​ចំនួន ០៣​ខ្សែ ប្រវែង ១១,៤ គីឡូម៉ែត្រ​, ផ្លូវ​ជួសជុល​សង្គ្រោះ បន្ទាន់​ចំនួន ០៣​ខ្សែ ប្រវែង ៤,៥ គីឡូម៉ែត្រ​, ផ្លូវ​ជួសជុល​ខូចខាត ដោយ​ទឹកជំនន់​ចំនួន ៣​ខ្សែ ប្រវែង ១៤,១​គីឡូម៉ែត្រ​និង​សំណង់​បង្ហៀរ ទឹក​១​កន្លែង និង​សំណង់​លូ​មូល ៣៤ កន្លែង ។​

ដោយឡែក ​ការងារ​ផ្លូវ​ជនបទ ក្រោម​ថវិកា​របស់​ខេត្ត​ជួសជុល ក្រាល​ល្បាយ​ថ្មភ្នំ​ចំនួន ២​ខ្សែ ប្រវែង ៣,៩​គីឡូម៉ែត្រ មាន​សំណង់ លូ ០២​កន្លែង សម្រេច​បាន​មួយរយ ភាគរយ ។ ការងារ​ផ្គត់ផ្គង់​ទឹក ស្អាត​ក្រោម​ថវិកា​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ សម្រេច​រួច​ហើយ​បាន ៤​គម្រោង គឺ​ជួសជុល​អណ្តូងស្នប់ ចំនួន ៣២​អណ្តូង សាងសង់​អាង ត្រង​ទឹកភ្លៀង ទំហំ ០៤​ម៉ែត្រគូប ចំនួន ២៨​អាង​, សាងសង់​អាង ត្រងទឹក​ភ្លៀង​ទំហំ ៣៥​ម៉ែត្រគូប ចំនួន ០១​អាង​, ជីក​ស្រះ​សហគមន៍ ទំហំ ៣០.​ម ឃ ៤០.​ម ឃ ៣.​ម ចំនួន ០១​ស្រះ បានបញ្ចប់​ឯកសារ ទូទាត់ និង​ធានា​ចំណាយ​ថវិកា​រួច ធ្វើសំណើ​គម្រោង​សម្រាប់​អនុវត្ត ឆ្នាំ ២០១៦ ។​

​ការផ្គត់ផ្គង់​ទឹកស្អាត​ក្រោម ថវិកា​របស់​ខេត្ត​និង​សប្បុរសជន សម្រេច​រួច​ហើយ ៤​គម្រោង គឺ​ជួស ជុល​អណ្តូងស្នប់​ចំនួន ១០​អណ្តូង​, សាងសង់​អាង​ត្រង​ទឹកភ្លៀង​ទំហំ ៤ ម៉ែត្រគូប ចំនួន ០៨​អាង​, សាង សង់​អណ្តូងស្នប់​ចំនួន ០៣​អណ្តូង (​សប្បុរសជន​) ។ ការងារ​ផ្គត់ផ្គង់ ទឹកស្អាត ក្រោម​ថវិកា​របស់​ខេត្ត ក្នុងនោះ​បាន​ប្រារឰ​ពិធី​អបអរសាទរ ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ ១៣ វិច្ឆិកា ឆ្នាំ​២០១៥ ក្រោម ប្រធានបទ​“​អនាម័យ​ល្អ​”​គឺជា​ការ ទួល​ខុស​ត្រូវរ​បស់​យើងទាំងអស់គ្នា នៅ​បរិវេណ​អនុវិទ្យាល័យ​អូរ​ដី​ស្អិត​, ឃុំ​ស្ទឹងត្រង់ មាន​អ្នកចូលរួម​សរុប ២៨៣​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន​១២៨ នាក់ ។ ផ្តល់​សម្ភារៈ​បង្គន់​អនាម័យ ដល់​គ្រួសារ​ចនួន ១០៥​បង្គន់​, ស្មើ ១០៥​គ្រួសារ និង​បាន​ចុះ​តាមដាន គម្រោង​សាងសង់​បង្គន់​អនាម័យ របស់​ប្រជាពលរដ្ឋ​ដែល​បាន​ផ្តល់​ក្នុង ឆ្នាំ​២០១៥ ៘​

​ក្រៅពី​នេះ​ចំពោះ​កម្មវិធី​ផ្គត់ ផ្គង់​ទឹកស្អាត និង​អនាម័យ​(​កម្មវិធី គាំទ្រ​ហិរញ្ញប្បទាន​របសូ់​និច​ថេ​) បាន​ចុះ​ពិនិត្យ​តាម ដាន​វាយតម្លៃ កម្មវិធី​សហគមន៍ ដឹកនាំ​អនុវត្ត​អ​នា ម័យភូមិ ជ​ឡ​ទ្ស និង​ជន​បង្គោល អនាម័យ​ទាំងអស់ ផ្តោត​លើ​ការ ផ្លាស់ប្តូរ ឥរិយាបថ​សហគមន៍​ក្នុង ៣៥​ភូមិ ៣​ឃុំ​គោលដៅ ។
​ចុះ​ពិនិត្យ​តាមដាន​ការងារ សម្របសម្រួល​អនាម័យ​ភូមិ​(​ធ្វ​ភ​) ការ​ផ្តោតលើ​ឥរិយាបថ​របស់ សហគមន៍​ចំនួន ០៩​លើក នៅ ៣៥ ភូមិ​, ឃុំ​អូរអណ្តូង​, ស្ទឹង​កាច់​,​និង ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ សម្រេច បាន ១០០% ។

ក្នុង​នោះ​បើក​វគ្គ​តម្រង់ទិស ត្រួតពិនិត្យ​វាយតម្លៃ​ភូមិ​-​ឃុំ ដែល បញ្ឈប់​ការ​បន្ទោ​របង់​ពាសវាល ពាសកាល ១០០% (​ភូមិ​-​ឃុំ ឌឿ​ធ​)​មាន​ចំនួន ០៦​ភូមិ ឃុំ​អូរអណ្តូង សម្រេចបាន ១០០% ចុះ ដាក់​ស្លាក​សញ្ញា​ភូមិ​-​ឃុំ ដែល បញ្ឈប់​ការ​បន្ទោ​របង់​ពាសវាល ពាសកាល ១០០% (​ភូមិ​-​ឃុំ ឌឿ​ធ​)​មាន​ចំនួន ០៧​ស្លាក ឃុំ​អូរ អណ្តូង ស្រុក​សាលា​ក្រៅ ។​

មន្ទីរ​អភិវឌ្ឍន៍ជនបទ ក៏បាន យកចិត្តទុកដាក់​ផងដែរ​បាន​រៀបចំ ជន​បង្គោល​យេនឌ័រ សម្រាប់​ការ ចូលរួម​កិច្ចប្រជុំ​និង​ទំនាក់ទំនង សាធារណៈ​ជាមួយ​មន្ទីរ អង្គភាព និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ។

ថ្នាក់ដឹកនាំ​មន្ទីរ​ឬ​តំណាង​បាន ចូលរួម​កិច្ចប្រជុំ សាមញ្ញ​, វិសា​ម ញ្ញ​ប្រចាំខែ ក្រោម​អធិបតីភាព ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា ខេត្ត​ប៉ៃលិន​ដើម្បី​បូក​សរុប​របាយ ការណ៍​រីកចំរើន​ប្រចាំខែ​, ត្រីមាស​, ឆមាស និង​ប្រចាំឆ្នាំ ជូន​អង្គប្រជុំ ស្តីពី​គណៈកម្មាធិការ​ពិគ្រោះ យោបល់​ស្ត្រី និង​កុមារ​ស្តីពី​ការ ប្រើប្រាស់​ទឹកស្អាត​និង​អនាម័យ​ជន បទ​ខេត្ត​ប៉ៃលិន​នៅ​មាន​ការងារ​ជា ច្រើន​ទៀត​ដែល​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ប៉ៃលិន សម្រេចបាន ៕

 

2016_02_03k01 (2) 2016_02_03k01 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.