ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

​បូកសរុប​លទ្ធផល​ការងារ​ដែល​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន សម្រេចបាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ យោង​តាម​របាយ ការណ៍​របស់​លោក សាយ សុផាត ដែល​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ប៉ៃលិន​បានបញ្ជាក់​ឱ្យដឹងថា នៅ ក្នុង​ឆ្នាំ​២០១៥ កន្លងផុត​ទៅ​នេះ លើ​វិស័យ​កសិកម្ម​សម្រេច​បាន​ល​ទ្ធ ផល​ល្អ​ប្រសើរ​លទ្ធផល ជាក់ស្តែង មានដូចជា ក្រុងប៉ៃលិន​សម្រេច បាន​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​មាន​ចំនួន ៧២៨​ហិកតា ក្នុងនោះ​ផ្ទៃដី​ប្រមូល ផល​បាន​ចំនួន ២៧៨​ហិកតា ។

ដោយឡែក ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ កៅស៊ូ​នៅ​ស្រុក​សាលា​ក្រៅ​សរុប ចំនួន ៦៨៦​ហិកតា ក្នុងនោះ​ផ្ទៃដី ប្រមូល​ផល​បាន ៥៥៣​ហិកតា ។​

​ទាក់ទង​ទៅនឹង​ការបង្កបង្កើន ផល​ដំណាំ​រួមផ្សំ​នៅ​រដូវប្រាំង​ផ្ទៃដី អនុវត្ត​បាន​មានដូចជា ពោតស​ចំនួន ១៥​ហិកតា​, ពោតក្រហម​ចំនួន ៥៧៦​ហិកតា​, សណ្តែកដី ១៣ ហិកតា​, ដំឡូង​មី ៤៧,៨៧៦ ហិកតា​, អំពៅ ១៩​ហិកតា​, បន្លែ គ្រប់មុខ ១០​ហិកតា ។ ក្នុងនោះ ផ្ទៃ​ដី​ប្រមូល​ផល​បាន​មាន ពោត​ស ១០​ហិកតា​, ពោត​ក្រហម ៥៧៦ ហិកតា​, សណ្តែកដី ១៣​ហិកតា​, ដំឡូង​មី ៤៧,៨៧៦​ហិកតា​, អំពៅ ១៩​ហិកតា​, បន្លែ​គ្រប់​មុខ ១០​ហិក តា ។​

ចំពោះ​ការងារ​បង្កបង្កើនផល ដំណាំ​រួមផ្សំ​នា​រដូវវស្សា​មានដូចជា ផ្តៃដី​អនុវត្ត​បាន​ពោតស ១៥​ហិកតា​, ពោត​ក្រហម ៧៩៦​ហិកតា​, សណ្តែក សៀង ១៩២​ហិកតា​, សណ្តែកដី ១៣​ហិកតា​, សណ្តែកបាយ ៣២៣ ហិកតា​, ដំឡូង​មី ៤៧,៨៧៦ ហិក តា​, បន្លែ​គ្រប់​មុខ ១៥​ហិកតា ។
​ក្នុងនោះ​ផ្ទៃដី​ប្រមូល​ផល​បាន ពោត​ស ១៥​ហិកតា​, ពោត​ក្រហម ៧៩៦​ហិកតា​, សណ្តែកសៀង ១៩២ ហិកតា​, សណ្តែកដី ១៣​ហិកតា​, សណ្តែកបាយ ៣២៣​ហិកតា​, បន្លែ គ្រប់មុខ ១០​ហិកតា ។​

ជាមួយគ្នា​នោះ​ដែរ លើ​ដំណាំ ឈើ​ហូប​ផ្លែ​មានដូចជា​មៀន​ប៉ៃលិន , ស្វាយ​, សាវម៉ាវ​, ល្មុត​ជាដើម​… ៘ មាន​ផ្ទៃដី សរុប ២,៣១១ ហិកតា ក្នុងនោះ​តួលេខ​ចាស់ ២, ២៨១​ហិកតា និង​កំណើន​ថ្មី ៣០ ហិកតា ។ ដោយឡែក​ដំណាំ​ឧស្សា ហ​កម្ម មាន​ចំនួន ១,៥៦១​ហិកតា ក្នុងនោះ​តួលេខ​ចាស់​១,១១៦​ហិកតា កំណើន​ថ្មី ៤៤៥​ហិកតា ។

ក្រៅពី​នេះ​មន្ទីរ​ក៏​បាន​យកចិត្ត ទុកដាក់​ផងដែរ ក្នុង​ការចាក់​វ៉ា​ក់ សាំង​ការពារ​សត្វ​ដូចជា វ៉ាក់សាំង ទឹក​គោ​-​ក្របី ចំនួន​៣,៥៤៤​ក្បាល​, អុតក្តាម​គោ​-​ក្របី ៩០៧​ក្បាល​, ទម្លាក់​ប​រ៉ា​សិត​គោ​-​ក្របី ២២ ក្បាល បួស​ខ្យល់​គោ​-​ក្របី ៥០០ ក្បាល វ៉ាក់សាំង​ឆ្កែ ៨៨​ក្បាល ។ រីឯ​សត្វ​ជ្រូក​វិញ ប៉េស្ត​ជ្រូក​១,៤៩៣ ក្បាល​, មីកូ​ប្លា​ស្មា ១,៣៨៥​ក្បាល​, សាល់​ម៉ូ ៦៣១​ក្បាល​, រាក​កូនជ្រូក ២៧៥​ក្បាល​, អុតក្តាម​ជ្រូក ៤៥៥ ក្បាល​, ជាតិ​ដែក ៧៧១​ក្បាល ទម្លាក់​ប​រ៉ា​សិត ១០៥​ក្បាល និង វ៉ាក់សាំង​បក្សី ដូចជា ញូ​កា​សបក្សី ២,៩៧៦​ក្បាល​, អាសន្ន​រោគ ២. ៨៩១​ក្បាល និង​អុត ២.៧០៨ ក្បាល ។​

ក្នុងនោះដែរ​មន្ទីរ​ក៏​បាន​យកចិត្ត ទុកដាក់​ផងដែរ​ក្នុងការ​ចាក់​ថ្នាំ ព្យាបាល​សត្វ​មានដូចជា គោ​-​ក្របី ៣៣៣​ក្បាល ជ្រូក ១,១៤៨​ក្បាល​, ឆ្កែ​-​ឆ្មា ២៥០​ក្បាល​, ក្រៀវ​គោ ៣១​ក្បាល ក្រៀវ​ជ្រូក​ឈ្មោល ៤១៣ ក្បាល​, ញី​គ្មាន និង​ការព្យាបាល សត្វ​ស្លាប​បាន​ចំនួន ២.៤៧០​ក្បាល ក្នុងនោះ ចាក់​ជាតិ​ដែក​បាន​ចំនួន ៧៧១​ក្បាល ដោយឡែក​ការទម្លាក់ ប​រ៉ា​សិត​ជ្រូក​បាន​ចំនួន ១០៥​ក្បាល និង​វ៉ាក់សាំង​ឆ្កែ​បាន​ចំនួន ៨៨ ក្បាល ៕

 

2016_02_03k01 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.