ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

អាជ្ញាធរ និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​រក​វិធានការ​ទប់ស្កាត់​ការរំលោភ​តំបន់ឆ្នេរ​ជាបន្ទាន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ករណី​កាប់​ព្រៃកោងកាង និង​ចាក់ដី​លុប​មាត់​ឆ្នេរ ដៃ​សមុទ្រ ព្រែក​កំពត និង​ផ្លូវទឹក​នានា ដែល​រដ្ឋបាល​ខេត្ត​កំពត​បាន​និង​កំពុង​ដោះស្រាយ​និង​មាន​ចំណាត់ការ​ជា​វិធានការ​ទប់ស្កាត់​ជា​បន្តបន្ទាប់​កន្លង​មក​ក្តី ហើយ​ទោះបី​ក្នុង​ចំណោម​បញ្ហា​នោះ ភាគច្រើន​ទទួលលទ្ធផល​ជា​វិជ្ជមាន​ក្តី រដ្ឋបាល​ខេត្ត​នៅ​តែ​ជំរុញ​ឲ្យ អាជ្ញាធរ មន្ទីរជំនាញ និង​អ្នកពាក់ព័ន្ធ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ធ្វើយ៉ាងណា​កំណត់​ផែនទី ដែនដី​គ្រប់គ្រង​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់ ដើម្បី​បញ្ចៀស ឬ​បញ្ឈប់​ការរំលោភ​ទៅ​ថ្ងៃក្រោយ​ទៀត​។

​ការលើកឡើង​បែប​នេះ​ជា​ប្រសាសន៍​របស់ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា នៅ​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ​ឧសភា ឆ្នាំ​២០២០ ដើម្បី​ពិនិត្យ និង​ពិភាក្សា​រក​វិធានការ បង្ការ​ទប់ស្កាត់ ការរំលោភ​លើ​តំបន់ឆ្នេរ​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ក្នុង​ដែនដី​ខេត្ត​កំពត មាន​ប្រវែង ៦៦,៥​គីឡូម៉ែត្រ​។ តំបន់ឆ្នេរ​មាន​តួនាទី​សំខាន់​ណាស់ សម្រាប់​អ្នក​ផលិត​អំបិល និង​ប្រជា​នេសាទ និង​ទាក់ទាញ​ភ្ញៀវទេសចរ​។​ហើយ​រយៈពេល​កន្លងមក​ដោយសារ​ការអភិវឌ្ឍ​ន៍ បង្ក​ឲ្យមាន​ករណី រំលោភបំពាន ដូច​ជា​ការកាប់​ព្រៃកោងកាង ការចាក់​ដី​លប់​តំនប់ឆ្នេរ ដៃ​សមុទ្រ ដី​ស្រែអំបិល មាត់​ព្រែក​កំពត និង​ផ្លូវទឹក​ផ្សេងៗ សរុប​ចំនួន​៤៦២​ករណី​។ ក្នុងនោះ​បា​រដ្ឋបាលខេត្ត​បាន​ដោះស្រាយ​រួចរាល់​ជា​ស្ថាពរ​មួយ​ចំនួន​ធំ ខណៈ​ដែល​ករណី​រំលោភ​ថ្មី​ចេះតែ​បន្ត​កើតឡើង​ជា​បន្តបន្ទាប់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។ ដោយ​មើលឃើញ​ផលវិបាក​ទាំងនេះ រដ្ឋបាល​ខេត្ត​កំពត បាន​ជំរុញ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ទីរ អង្គភាព​ជំនាញ និង​អ្នកពាក់ព័ន្ធ បង្កើន​ការយកចិត្តទុកដាក់ រួមគ្នា​ដោះស្រាយ​បញ្ហា ចាត់វិធានការ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់​។​

​លោក​អិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ទីរ អង្គភាព​ជំនាញ និង​ពាក់ព័ន្ធ ត្រូវ​សហការ​រៀបចំ​ជា​ផែនទី​មេ នៃ​ដែន​គ្រប់គ្រង​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់ ក្រោយពេល​ធ្វើ​រួច បើ​មាន​ករណី​រំលោភ​ណាមួយ​កើតឡើង​ទៀត​នោះ រដ្ឋបាលខេត្ត នឹង​កសាង​សំនុំរឿង​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​តែម្តង​។

​ដោយឡែក​ចំពោះ ករណី​ទីតាំង​បូម​ខ្សាច់ លប់​ស្រែ​អ៊ូ សម្រាប់​ផលិត​អំបិល នៅ​មណ្ឌល​បឹង​ទូក ស្ថិតនៅ​ភូមិ​ទទឹង​ថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត ក្រុមការងារ បានសម្រេច ផ្អាក​រាល់​សកម្មភាព ហើយ​ត្រូវ កាយ​ដី​ចេញពី​ផ្លូវទឹក​ដែល​បាន​ចាក់​លុប និង​រុះរើ​តូប​កំសាន្ត​ចេញ​វិញ​។ ចំពោះ​ម្ចាស់​ដី​ត្រូវ​រងចាំ​ការសម្រេច​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា សិន​៕ សេង ណា​រិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.