ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

អាកាសធាតុ​ប្រែប្រួល​៖ ម្ចាស់​ទុរេន​ថ្លៃ​កប់​ពពក ប្តូរ​ចិត្ត​ឈប់​យក​លុយ​វិញ​ហើយ បន្ទាប់ពី​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ការពិត​ឃើញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​) ៖ នេះ​ជា​រឿង​មួយ​គួរ​ឲ្យ​រីករា​យខណៈ​ម្ចាស់​ផ្លែ​ទុរេន​តម្លៃ​ថ្លៃ​កប់​ពពក​(១០០០​ដុល្លារ​) ប្តូរ​ចិត្ត​ឈប់​យក​លុយ​ពី​អាណា​ព្យាបាល​ក្មេងប្រុស​បីនាក់ ដែលរ​ពិស​ដៃ​លួច​បេះ​ទុរេន​គេ​មួយ​ផ្លែ នៅក្នុង​ចម្ការ​ត្រង់​ចំណុច​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ ម្សិលមិញ​។​

​ការ​ដែល​ម្ចាស់​ផ្លែ​ទុរេន​ប្តូរ​ចិត្ត​មិន​យក​លុយ​រហ័ស​ដូច​ផ្លេកបន្ទោរ​បែបនេះ ខណៈពេល លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ចាត់​កម្លាំង​ឲ្យទៅ​ស្រាវជ្រាវ​នៅក្នុង​ចម្ការ​ទុរេន​ដែល​ម្ចាស់​អះអាង​ថា​កន្លងមក​ធ្លាប់​បាត់​ទុរេន​ជាច្រើន​ផ្លែ ប៉ុន្តែ​ក្រោយ​ពិនិត្យ​ស្រាវជ្រាវ​ឃើញថា ទុរេន​ក្នុង​ចម្ការ​ពុំ​មាន​ការបាត់បង់​ច្រើន​ដូច​ការអះអាង​របស់​អ្នក​ចាំ​ចម្ការ​នោះ ទើប​ធ្វើ​ការណែនាំ​ដល់​ភាគី​ទាំងសងខាង ដោយ​ពុំ​តម្រូវឲ្យ​មាន​ការបង់​ប្រាក់​អ្វី​ទាំងអស់​។​

​នេះ​ចាត់ទុកជា​ដំណោះស្រាយ​មួយ​ដោយ​យុត្តិធម៌ បើទោះបី​វា​ក៏​ជា​បទល្មើស​មួយ​ដែល​ត្រូវ​អនុវត្ត​ទៅតាម​ទម្រង់​ច្បាប់​មែន​ក៏​ដោយ ប៉ុន្តែ​ករណី​តូចតាច​នេះ សមត្ថកិច្ច​គ្រាន់​យក​វិធី​តែ​អប់រំ​ដើម្បី​កុំឲ្យ​ពួកគេ​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​តទៅទៀត​។​

​សូមជម្រាបថា កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ មាន​ក្មេងប្រុស​ជំទង់​បី​នាក់​បាន​ទៅ​សុីឈ្នួល​បេះ​ម្រេច​នៅ​ចម្ការ​មួយ​កន្លែង​ចំណុច​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ ខេត្ត​កំពត​។​លុះ​បន្តិច​ក្រោយមក​ពួកគេ​ក៏​ជិះ​ម៉ូតូ​បំណង​ទៅ​ចាក់​សាំង គាប់​ជួន​ក្រឡេកឃើញ​ចម្ការ​ក្បែរ​នោះ​មាន​ទុរេន ទើប​ចូល​ទៅ​បេះ​១​ផ្លែ ដើម្បី​ហូប​កំដរ​មាត់​លេង ប៉ុន្តែ​ពេល​បេះ​បាន​ហើយ​បែរជា​ជួប​រឿង​ស៊យ​ដោយសារ​អ្នកយាម​ចម្ការ​ឃើញ​ទាន់ ទើប​ពួកគេ​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​អ្នកយាម​ចម្ការ​ជិះ​ម៉ូតូ​ប្រដេញ​តាម​រហូតមកដល់​លំនៅដ្ឋាន​របស់​ក្មេង នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ហើយ​ចាប់​ប្រគល់​ជូន​សមត្ថកិច្ច​ឲ្យជួយ​ចាត់ការ ដោយ​ខណៈ​នោះ​អ្នកយាម​ចម្ការ​បាន​ប្តឹង​ទាមទារ​សំណង​ទុរេន​១​ផ្លែ តម្លៃ ១០០០​ដុល្លារ អាមេរិក ឬ​(៤,០០០,០០០​រៀល​)​។​

​បន្ទាន់​ពី​មាន​ការទាមទារ​តម្លៃ​ទុរេន​មួយ​ផ្លែ​យ៉ាង​ថ្លៃ​បែប​នេះ អាណា​ព្យាបាល​ក្មេង​កំហូច​ទាំងបី ក៏​សុំ​ចរចា​តម្លៃ​ទុរេន​១​ផ្លែ គឺ​នៅសល់​ត្រឹម​៥០០​ដុល្លារ ឬ​(២,០០០,០០០​រៀល​) លុះ​រៀបចំ​ប្រគល់​ប្រាក់ មិនដឹង​ហេតុអ្វី​បានជា​អ្នកយាម​ចម្ការ​ប្តូរ​ចិត្ត​ឈប់​យកលុយ​វិញ ដោយ​គ្រាន់តែ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​អប់រំ​ណែនាំ​ក្មេងប្រុស​ទាំង​បី​នាក់​បាន​ហើយ​…​គឺ​សុំ​ប្តូរ​ចិត្ត​មិន​យក​លុយ​ទេ​…​បងប្អូន​..”​បានន័យថា​អាកាសធាតុ​ប្រែប្រួល​លឿន​ដូច​ផ្លេកបន្ទោរ​”៕
​សារី សារ៉ាត់​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.