ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​លោក​ឧត្តមសេនីយ៍ទោឈ​ទោឈុន​ម៉ៅ​ទទួលយកក​ម្មករ​ចាញ់បោក​មេខ្យល់​៣៤​នាក់​យក​មក​ដាក់​មណ្ឌល​ចត្តា​ឡី​ស័ក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ ទោ​ឈុន​ម៉ៅ មេ​បញ្ជា​រង​យោឲធភូមិ​ភាគ​៥ ទទួល​ទិស​ទី​១​បន្ទាយមានជ័យ​និង​កូនចៅ​បាន​ទទួលយក​កម្មករ​ដែល​ចាញ់បោក​មេខ្យល់​ចំនួន​៣៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ហើយ​យកមក​ប្រគល់ឲ្យ​សមត្ថកិច្ច​ខ្មែរ​តាម​ច្រក​បឹង​ត្រកួន​នៅ​ព្រឹក ថ្ងៃ ទី​២០ ខែ ឧសភា ឆ្នាំ ២០២០ យកមក​ដាក់​មណ្ឌល​ចត្តា​ឡីស័​ក​មណ្ឌលថ្ម​ពួកពិនិត្យ​សុខភាព និង ដាក់​ដោយឡែក រយៈពេល​១៤​ថ្ងៃ និង​ឲ្យធ្វើ​កិច្ចសន្យា កុំ​ចាញ់បោក​មេខ្យល់​បន្ត​។​

​លោក​ឧត្តមសេនីយ៍ទោ ឈុន​ម៉ៅ បាន​ប្រាប់​ពលករ​ដែល​ចាញ់បោក​គេ​ថា​ថ្មីៗ​នេះ មាន ប្រជាពលរដ្ឋ មួយចំនួន ត្រូវបាន មេខ្យល់ នាំ ឆ្លងដែន ខុសច្បាប់ ចូលទៅក្នុង ប្រទេស ជិត ខាង​ពេលដែល​ប្រទេស​ជិតខាង​ទាំង​នោះ កំពុង ដាក់ ប្រទេស ក្នុង គ្រា​អាសន្ន ដើម្បី បង្ការ ទប់ស្កាត់ ការរីក រាលដាល នៃ ជំងឺ កូ វីដ -១៩ ។​ចំពោះ ករណី នេះ ដើម្បី ពង្រឹង នូវ ការគ្រប់គ្រង ការ ធ្វើ ដំណើរ ឆ្លងកាត់ ព្រំដែន ចេញចូល ប្រទេស ជិត ខាង ការ ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ការពារ នូវ ផលប្រយោជន៍ រ បស់បង ប្អូន ប្រជា​ពល រដ្ឋ ខ្មែរ និង ចូលរួម ទប់ស្កាត់ ការ រីក រាលដាល នៃ ជំងឺ កូ វីដ -១៩ ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ការណែនាំ​ដល់​កងកម្លាំង​មាន​សមត្ថ​កិច្ថ​កិច្ច​ទាំងអស់​នៅ​តាម ព្រំដែន ឲ្យ ចូលរួម សហការគ្នា ដាក់ ចេញ នូវ វិធានការ ទប់ស្កាត់ ការ ចេញ ចូល ឆ្លងដែន ខុសច្បាប់ តាម ច្រក របៀង តាម បណ្ដោយ ព្រំដែន ជាមួយ ប្រទេសជិតខាង ។​

​លោក​បាន​បន្ត​ថា​ត្រូវ ស្រាវជ្រាវ ស្វែងរក និង​តាម​ចាប់ខ្លួន​មេខ្យល់​ដែល​ចលនា​អូស​ទា អូសទាញ ប្រជាពលរដ្ឋ ខ្មែរ ឲ្យ ឆ្លង ដែន ខុសច្បាប់ ចូល ទៅ ប្រទេសជិតខាង តាម ច្រក របៀង នានា ក្នុងករណី​ដែល​សមត្ថកិច្ច នៃ ប្រទេសជិតខាង បាន ចាប់ ឃាត់ខ្លួន បងប្អូន ប្រជាពលរដ្ឋ ខ្មែរ​ដែ​មែរ​ដែល​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ប្រទេ​ជិតខាង​តាម​ច្រករបៀង​នានា​សមត្ថកិច្ច ត្រូវ ធ្វើ​ការទំនាក់ទំនង និង សម្របសម្រួល ជាមួយ សមត្ថកិច្ច នៃ ប្រទេសជិតខាង ដែល មាន ព្រំប្រទល់ ជាប់ គ្នា ឲ្យ បាន ឆាប់ ដើម្បី ស្នើ ឲ្យ សមត្ថកិច្ច នៃ ប្រទេសជិតខាង ចាប់ បញ្ជូន ពួកគាត់ វិល ត្រឡប់មក កម្ពុជា វិញ និង យកចិត្តទុកដាក់ ត្រួតពិនិត្យ សុខភាព ការអនុវត្ត វិធានការ ច ត្តា ឡី ស័ក និង ការដឹកជញ្ជូន បងប្អូន ទៅ កាន់ លំនៅឋាន រៀងខ្លួន ឲ្យ បាន សមស្រប ។​

​លោក​បាន​បន្ត​ថា​សព្វថ្ងៃ​ប្រទេសជិតខាង នៅ បន្ត ដាក់ ប្រទេស ក្នុង ភាពអាសន្ន ដើម្បី ទប់ស្កាត់ ការ រីក រាលដាល នៃ ជំងឺ កូ វីដ​- ១៩ ហេតុ​នេះ​សមត្ថកិច្ច​ត្រូវ​អប់រំ​ណែនាំ និង ផ្សព្វផ្សាយ ដល់ ប្រជាពលរដ្ឋ ក្នុង មូល ដ្ឋា​ន របស់ខ្លួន កុំ ឲ្យ ធ្វើដំណើរ ទៅកាន់ ប្រទេសជិតខាង ក្នុង រយៈពេល នេះ ជាដាច់ខាត ។​អង្គភាព​លោក​នៅតែ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​វិធានការ និង គោលការណ៍ ណែនាំ នានា របស់ រាជរដ្ឋាភិបាល កម្ពុជា និង ក្រសួង​សុខាភិបាល ក្នុង ការ បង្ការ ទប់ស្កាត់ ការ រីក រាលដាល ជំងឺ កូ វីដ -១៩ នៅ កម្ពុជា ឲ្យ ទទួល បាន ប្រសិទ្ធភាព ខ្ពស់ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.