ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

អស្ចារ្យ ! តំណាង​ភាស៊ី​ផ្សារ​ស្អាង​បង្ក​ជម្លោះ​នឹង​កាសែត ហើយ​ចេតនា​វ៉ៃ​អ្នកកាសែត​បង់លុយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កណ្តាល ៖ កាលពី​ព្រឹក​ម៉ោង​០៧ និង ៣០​នាទី នាទី​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មករា ឆ្នាំ​២០១៦ នៅ​ផ្សារ​ទីរួមស្រុក​ស្អាង ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង មាន​មាន​ការ​ដាក់​តាំង​លក់​ត្រី​ពេលព្រឹក​ជា​ច្រើន​ពាសពេញ​មុខ​ផ្សារ និង​មាន​ក្លិនស្អុយ​ឆ្អេះឆ្អាប​ជាខ្លាំង ដែល​ការ​ដាក់​តាំង​នោះ រួមមាន ប្រភេទ​ត្រី​ឆ្តោ និង​ត្រី​ចាប និង​ត្រី​ផ្សេងៗ​ទៀត ។

​បន្ទាប់ពីនោះ អ្នកយកព័ត៌មាន​យើង​ក៏​បាន​ផ្តិត​យក​រូបភាព​ទិដ្ឋភាព​នោះ ក៏​ស្រាប់តែ តំណាង​អ្នក​ភាស៊ី ឈ្មោះ ប៉ោ សេង អាយុ ៤៥ ឆ្នាំ មាន​ទីកន្លែង​កំណើត​ភូមិ​ព្រែក​ឃ្លោក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​ស្រែក​ជេរ​ប្រមាថ​យ៉ាងខ្លាំង មក​លើ​អ្នកកាសែត ឈ្មោះ ហុក វិបុល និង​មាន​ការគំរាមកំហែង​ឈាន​ដល់​ការលើកដៃ​វ៉ៃ​ដាល់​លើ​តំណាង​អ្នកយក​ព័ត៌មាន​ថែមទៀត ។ លើសពីនោះ ប៉ោ សេង ថែមទាំង​បាន​ស្រែកប្រាប់​អ្នកលក់ដូរ​នៅមុខ​ផ្សារ​ថា «​វ៉ៃ​អ្នកកាសែត​មួយ​បង់លុយ​» ទៀតផង ដោយ​បុគ្គល​រូបនេះ អះអាងថា វ៉ែ​អ្នកកាសែត​បង់លុយ​មួយ​អស់​ម៉ាណ (​ប៉ុន្មាន​) ។​

​លោក ហុក វិបុល បានឲ្យដឹងថា លោក​បាន​ជម្រាប​មក​លោក​អភិបាល​ស្រុក​ស្អាង​រួចហើយ ពី​ករណី ឈ្មោះ ប៉ោ សេង ចេតនា​វ៉ៃ​អ្នកកាសែត​មួយ​បង់​លុយ​នេះ ។ លោក​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ប៉ុន្តែ​ដោយសារ​តែ​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​ឈប់សម្រាក បាន​រង់ចាំ​ដាក់​ពាក្យបណ្តឹង​នៅ​ថ្ងៃ​ច័ន្ទ​វិញ ។

​មជ្ឈដ្ឋាន​អ្នកសារព័ត៌មាន​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរមេត្តា​មាន​វិធានការ​ចំពោះ​ការ​រ​លោភ​លើ​អ្នកសារព័ត៌មាន ដោយ​ជន​ទំនើ​ង ប៉ោ សេង ករណី​ចេតនា​វ៉ៃ​អ្នកកាសែត​បង់លុយ ដោយ​ក្តី​អនុគ្រោះ ៕
​ដោយ ៖ សហការី​

 

2016-01-31-07.41.46 2016-01-31-07.42.32

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.