ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ពិធី​ប្រគល់​និង​ទទួល​អំណោយ​ពី​សប្បុរសជន ជូន​ថ្នាក់ដឹកនាំ​ក្រុមការងារ​គណបក្ស​ប្រជាជន​ខេត្ត​និង​តាម​បណ្ដា​មន្ទីរ​ស្រុក​មួយចំនួន​សម្រាប់​បម្រើ​សកម្មភាព​មនុស្សធម៌​ក្នុង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ អំណោយ​សប្បុរសធម៌​ជា​គ្រឿងឧបភោគ បរិភោគ រួមមាន​អង្ករ​ចំនូ​ន​១៩​តោន មី​១៩០​កេស ទឹកត្រី​១៩០​យួ ទឹក​ស៊ី​អ៉ីវ​១៩០​យួ អំបិល​១៩០​បញ្ចប់ ទឹក​សុទ្ធ​១៩០​កេស រួម​និង​ថវិកា​៥០០០​ដុល្លា និង ២២​លាន​រៀល ជា​របស់​លោកស្រី​ឈុំ ផល្លី សប្បុរសជន ត្រូវបាន ធ្វើ​ពិធី​ប្រគល់ ជូន​ដល់​ថ្នាក់ដឹកនាំ​ក្រុមការងារ​គណបក្ស​ខេត្ត និង​រដ្ឋបាល​ស្រុក មន្ទីរ​មួយ​ចំនួន ក្នុង​ខេត្ត​កំពត ដើម្បី​ជា​គោលដៅ​ត្រៀម​បម្រុង​យក​ទៅ​បម្រើ ដល់​សកម្មភាព​មនុស្ស​ធម៌ ជួយ​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​មាន​ជីវភាព​ខ្វះខាត នៅក្នុង​មូលដ្ឋាន​នៃ​ខេត្ត​កំពត​។

​ពិធី​នេះ​ធ្វើឡើង​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំព នា​រសៀល​ថ្ងៃ​ទី​១១
​ខែ​ឧសភា ឆ្នាំ​២០២០ ក្រោម​វត្តមាន លោក ជាវ តា​យ ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត និង​ជា​អភិបាលខេត្ត លោ​កជឹង ផល្លា អនុប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​លោកស្រី​ឈុំ ផល្លី សប្បុរសជន​ម្ចាស់​អំណោយ​បាន​សំដែង ក្ដី​រីករាយ ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌​ក្នុង​ការចូលរួម​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​រួមចំណែក​ការងារ​មនុស្សធម៌​សម្រាល​ការលំបាក​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​និង​រដ្ឋបាល​គ្រប់​ថ្នាក់​នៃ​ខេត្ត​កំពត សម្រាប់​យក​ទៅ​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​នៅក្នុង​មូលដ្ឋាន​នៃ​ខេត្ត​កំពត​។​ពិសេស​ក្នុង​ដំណាក់កាល​ស្ថានភាព ត្រៀម​បង្ការ ប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩ ដែល​ជា​ជំងឺឆ្លង​កាច​សាហាវ ហើយ​បញ្ហា​នេះ​ជា​បន្ទុក​ធ្ងន់ធ្ងរ​លំបាក​របស់​រាជ​រដ្ឋាភិបាល​ក៏​ដូច​ពិភពលោក​ទាំងមូល​កំពុង​រួមគ្នា​ដោះស្រាយ​។​

​លោក ជាវ តា​យ ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត បាន​សំដែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​សប្បុរ​ស​ជន គឺ​លោកស្រី​ឈុំ ផល្លី រួម​នឹង​ក្រុមគ្រួសារ ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ក្នុងស្ថានភាព​ពេលនេះ ដែល​ថ្នាក់ដឹកនាំ​ខេត្ត​កំពត​បាន​និង​កំពុង​ត្រូវការ សម្រាប់​យក​ទៅ​ផ្ដល់ជូន​ដល់​ប្រជាពលរដ្ឋ ជួប​បញ្ហា​ប្រឈម​ងាយ​រងគ្រោះ​និង​ខ្វះខាត​ជីវភាព នៅ​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​កំពត ដែល​សព្វថ្ងៃ​នេះ​ថ្នាក់ដឹកនាំ​ខេត្ត​ក៏​ដូច​រដ្ឋបាល​ខេត្ត បាននិងកំពុង​មមា​រញឹក​ចុះ​ជួយ​ដោះស្រាយ​និង​ចែករំលែក​សម្រាល​ទុក្ខ​លំបាក​ការខ្វះខាត​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ជា​បន្តបន្ទាប់​។

​លោក ជាវ តា​យ ក៏​បាន​ចាត់ទុក​អំណោយ​ពេលនេះ​គឺ​ពិត​ជា​សំខាន់ ដែល​បាន​រួមចំណែក​ដល់​សកម្មភាព​មនុស្សធម៌​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូច​ជា​រដ្ឋបាល​ខេត្ត​និង​រាជរដ្ឋាភិបាល ដែល កំពុង​ជា​តម្រូវការ ចាំបាច់​ដើម្បី​យក​ទៅ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​ពិសេស​ក្នុង​ស្ថានការណ៍​ប្រយុទ្ធប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩ ដែល​ជា​ជំងឺឆ្លង​សកល ពិភពលោក ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា​យើង​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ​នូវ​ការលំបាក​នេះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.