ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

បុរស​ម្នាក់​បាត់គោ​ញី​៣​ក្បាល​រកឃើញ​គ្រោងឆ្អឹង ១ ក្បាល​រីឯ ២ ក្បាល​ទៀត បាត់​ស្រមោល​ឈឹង​

បុរស​ម្នាក់​បាត់គោ​ញី​៣​ក្បាល​រកឃើញ​គ្រោងឆ្អឹង ១ ក្បាល​រីឯ ២ ក្បាល​ទៀត បាត់​ស្រមោល​ឈឹង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ បុរស​ម្នាក់​ពេល​ក្រោក​ពី​ដេក​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤ បាត់គោ​ញី​៣​ក្បាល រួច​មាន​ការភ្ញាក់ផ្អើល សមត្ថកិច្ច និង​អ្នកជិតខាង​ជួយ​រក ឃើញ​គ្រោងឆ្អឹង​គោ​១​ក្បាល​នៅ​ចំណុច​វាលស្រែ ចំងាយ​ពី​ផ្ទះ​ជនរងគ្រោះ ប្រហែល ១ គីឡូម៉ែត្រ​ក្នុង​ភូមិ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី រីឯ​គោ ២ ក្បាល​ទៀត បាត់​ស្រមោល​ឈឹង ។​

​លោក​អនុសេនីយ៍ទោ ឡោ ទេព នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃ​ស្វាយ បានឲ្យដឹងថា បុរសរងគ្រោះ​ដែល​ជា​ម្ចាស់​គោ​ញី​ទាំង ៣ ក្បាល មានឈ្មោះ ស៊ុំ សន អាយុ ៣៧ ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ខាងលើ ។​

​ឈ្មោះ ស៊ុំ សន ម្ចាស់​គោ​បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​យប់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៤ គោ​ញី​ទាំង ៣ ក្បាល​រូប លោក​បាន​ចងទុក​ក្នុង​ក្រោល​ឆ្ងាយ​ពី​ផ្ទះ​ប្រមាណ ៧០ ម៉ែត្រ ដោយ​មិន​មាន​អ្នក​ដេកចាំ​យាម​ទេ ពីព្រោះ​កន្លងមក​មិន ដែល​មាន​ចោរលួច​ទេ ។ នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ពេល​ដែល​គាត់​ចុះ​ទៅ​មើល​គោ ស្រាប់តែ​បាត់​អស់រលីង​ពី​ក្រោល ។ ភ្លាមៗ​នោះ​គាត់​បាន​ស្រែក ឆោឡោ​ប្រាប់​អ្នកស្រុក​ជិតខាង និង​សមត្ថកិច្ច​ឲ្យជួយ​ដើររក ក្រោយមក ក៍​ប្រទះឃើញ​គ្រោងឆ្អឹង​គោមួយ​ក្បាល ដែល​ជនសង្ស័យ​ពន្លះ​យក​សាច់​អស់​នៅសល់តែ​ឆ្អឹងជំនី​ក្បាល​និង​ស្បែក នៅ​ចំណុច​វាលស្រែ​ចំងាយ​ប្រហែល ១ គីឡូម៉ែត្រ​ពី​ផ្ទះ ។ រីឯ​គោ​២​ក្បាល​ទៀត មិនដឹង​ក្រុមចោរ​យក​ទៅ​ណា​ទេ ។ គោ​ញី​៣​ក្បាល​ដែល​បាត់​សង្ស័យ ក្រុម​ចោរ​ចូល​លួច​ចន្លោះ​ម៉ោង​១២​ទៅ​២​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤ ព្រោះ​ពេលនោះ​ខ្លួន និង​ក្រុម​គ្រួសារ​កំពង់​ដេក​លក់​ស្កប់ស្កល់ ។​

​លោក កែវ សុខុម អធិការរង​នគរបាល​ស្រុក​មោងឫស្សី​បាន ឲ្យដឹងថា គោ​ចំនួន​៣​ក្បាល​ដែល​បាត់​រកឃើញ​គ្រោងឆ្អឹង​ចំនួន​១​ក្បាល​ដែល​ចោរ​ពន្លះ​ យក​សាច់​អស់រលីង​នៅសល់តែ​ក្បាល​និង​ស្បែក​តែប៉ុណ្ណោះ​។​ក្រុមចោរ​ទាំង​នេះ​ មាន​ជំនាញ​រហ័សរហួន​បាន​ដឹក​សាច់​តាម​រថយន្ត​ចេញពី ចំណុច​ពន្លះសាច់​គោ​បាន​លឿន ។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មុខសញ្ញា​ជ​ន​សង្ស័យ​យកមក​ផ្តន្ទាទោស​តាម​ ផ្លូវច្បាប់ ៕

2014_12_15b (1) 2014_12_15b

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.