ខេត្តប៉ៃលិន ៖ កម្មករចំនួន៨នាក់ ត្រូវបានមន្ត្រីយោធានៃទីបញ្ជាការវរសេនាតូចលេ ខ៥០៧ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ចាប់ឃាត់ខ្លួនយកទៅអប់រំ រួចឱ្យធ្វើកិច្ចសន្យាត្រឡប់ទៅផ្ទះរៀបៗខ្លួនវិញ ខណៈពួកគេស៊ីឈ្នួលកាប់ព្រៃចម្ការឱ្យបុរសម្នាក់ ដែលនៅតំបន់ប្រទាញប្រទង់ហាមឃាត់រវាងភាគីកម្ពុជា និងថៃ ។
សូមបញ្ជាក់ថា តំបន់ប្រទាញប្រទង់គ្នានេះ ខណៈខ្មែរចូលទៅកាប់ឆ្កាព្រៃដើម្បីដាំដំ ឡូងមីឬពោត ត្រូវទាហានថៃដេញបាញ់ជាញឹកញាប់ ហើយខាងយោធាខ្មែរហាមឃាត់ព លរដ្ឋជាញឹកញាប់មិនឱ្យធ្វើការកាប់ឆ្ការនៅកន្លែងនេះដែរ តែពួកគាត់ហាក់ដូចជាមិនខ្លាច នោះឡើយ ។
ហេតុការណ៍ចាប់ឃាត់ខ្លួនពលរដ្ឋចំនួន៨នាក់យកទៅអប់រំនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចបថ្មី ភូមិប តាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីលោក វរសេនីយ៍ត្រី ស៊ឹម រុន នាយសេនាធិការ វរសេនាតូចលេខ៥០៧ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានឱ្យដឹងថា កម្មករទាំង៨នាក់ ដែលខាងលោកដឹកនាំកម្លាំងចំនួន៩នាក់ ចុះទៅធ្វើការឃាត់ខ្លួនយកមកអប់រំនេះ រស់នៅភូមិ ស ង្កាត់ខាងលើ ដោយពួកគេទៅស៊ីឈ្នួលកាប់ព្រៃចម្ការឱ្យបុរសម្នាក់ ឈ្មោះ នួន ទឹម ហៅញ៉ូន អាយុ៥៤ឆ្នាំ ជាអតីតមេប៉ុស្តិ៍បយ៉ាខា ក្នុង១ថ្ងៃបានប្រាក់ចំនួន៣ម៉ឺនរៀល ។ លោកបន្តទៀតថា ការកាប់ឆ្កាព្រៃចម្ការនេះគឺជាកន្លែងប្រទាញប្រទង់រវាងភាគីកម្ពុជា និងភាគីខាងថៃ ព្រោះវាជាកន្លែងត្រួតស៊ីគ្នា មិនអាចឱ្យភាគីណាមួយចូលទៅកាប់ឆ្ការកន្លែងនោះបានឡើ យ ។ តែបុរសខាងលើនិងប្រពន្ធបែរជាលួចជួលប្រជាពលរដ្ឋឱ្យចូលទៅកាប់ឆ្ការព្រៃនៅក ន្លែងនោះវិញ ហើយបើសិនជាទាហានថៃឃើញ ពួកគេអាចនឹងបាញ់ប្រហារបណ្តាលឱ្យរង របួសនិងស្លាប់ជាក់ជាមិនខាន ។ ដូច្នេះហើយ ទើបខាងលោកបានចុះទៅធ្វើការហាមឃាត់ មិនឱ្យបន្តកាប់ឆ្ការបន្តទៀត រួចក៏នាំពួកគេយកទៅទីបញ្ជាការ ដើម្បីធ្វើការអប់រំ រួចប្រគល់ ឱ្យលោកមេភូមិយកត្រឡប់ទៅផ្ទះវិញ ។ចំណែកម្ចាស់ចម្ការខាងលើ ខាងលោកនឹងកោះ ហៅមកបំភ្លឺដើម្បីធ្វើកិច្ចសន្យាឈប់បន្តចូលទៅកាប់ព្រៃកន្លែងនោះទៀត បើមិនព្រមមាន តែរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តឱ្យចាត់ការតាមនីតិវិធី ច្បាប់តែម្តង ។
ចំណែកលោក ឡុង បៀ មេភូមិបតាំងស៊ូ បានឱ្យដឹងថា លោកធ្លាប់អប់រំប្រជាពលរ ដ្ឋរស់នៅក្នុងភូមិរបស់ខ្លួនជាញឹកញាប់រួចរាល់មកហើយ មិនឱ្យពួកគេចូលទៅកាប់ឆ្ការព្រៃ នៅតំបន់ហាមឃាត់នោះឡើយ ព្រោះកាលពីមុនធ្លាប់មានទាហានថៃដេញបាញ់ប្រជាពល រដ្ឋខ្មែរដែលចូលទៅកន្លែងនោះជាញឹកញាប់ បណ្តាលឱ្យរងរបួស និងស្លាប់មួយចំនួនផង ដែរ ។ តែក្រោយមកដោយពលរដ្ឋមួយចំនួនមិនដឹង ក៏សុខចិត្តស៊ីឈ្នួលគេចូលទៅប្រថុយ កាប់ព្រៃនេះ ហើយខាងលោកនឹងអប់រំឱ្យប្រាប់បន្តគ្នា កុំចូលទៅកន្លែងហាមឃាត់នោះទៀ តអាចមានបញ្ហាចំពោះខ្លួនឯង និងយោធាដែលកំពុងយាមការពារនៅតំបន់នោះផងដែរ ៕ អត្ថបទ អ៊ុក ទូច




