ខេត្តប៉ៃលិន ៖ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះទៅធ្វើការបង្ក្រាប និងបញ្ឈប់សកម្មភាពជនខិលខូច ដែលបានយកគ្រឿងចក្រអេស្កាវ៉ាទ័រទៅឈូសបំផ្លាញព្រៃឈើ និងធ្វើសកម្មភាពជីកកកាយដីភ្នំ បម្រុងធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។
ហេតុការណ៍ចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២ ៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំងាយពីច្រកទ្វារអន្តរជាតិព្រំប្រហែល៣០០ម៉ែត្រ ខាងក្រោយ កាស៊ីណូម្កុដពេជ្រ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
សូមបញ្ជាក់ផងដែរថា ភ្នំតូចធំប្រហែល៤០ទៅ៥០ភាគរយនៅខេត្តប៉ៃលិន ត្រូវបានឈ្មួញនាំគ្នាជីកកកាយដឹកលក់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវអ្វីនោះឡើ យ ។ ចំណែកឯភ្នំមួយចំនួនទៀត ត្រូវបានឈ្មួញសុំច្បាប់ពីក្រសួងរ៉ែនិងថាមពល ហើយនឹងអាជ្ញាធរខេត្ត ដើម្បីជីកកាកយធ្វើអាជីវកម្មជារៀងរាល់ថ្ងៃផងដែរ មើលទៅប្រហែលជាកូនចៅ ជំនាន់ក្រោយលែងបានឃើញភ្នំធម្មជាតិ ដែលកេរតំណែលដូនតាទៀតហើយ ។
ប្រភពព័ត៌មានពីលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តបានឱ្យដឹងថា ក្រោយពីទទួ លសេចក្តីរាយការណ៍ថា មានបុរសម្នាក់ ឈ្មោះ មិន សូវុធ អាយុ៤៥ឆ្នាំ ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិព្រំ បានយកគ្រឿងចក្រអេស្កាវ៉ាទ័រទៅជីកកកាយដីភ្នំនៅត្រង់ចំណុចខាងលើ ដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួន ខាងលោកក៏បានសុំគោលការ ណ៍ពីថ្នាក់លើ រួច ដឹកនាំកម្លាំងបង្ក្រាបតែម្តង ។
លោកបន្តទៀតថា ដីដែលបុរសខាងលើជីកកកាយយកធ្វើជាកម្មសិទ្ធិបុកសរុបទាំងប្រើគ្រឿងចក្របោកព្រៃយកផងនោះ មានចំនួន១ហិកតា ។ លោកបញ្ជាក់ទៀតថា តំបន់នោះជាកន្លែងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិខេត្ត ដោយបានដាក់បញ្ចូលកាលពីឆ្នាំ២០១៥កន្លងមក តែជនល្មើសនៅតែមិនខ្លាចញញើតនឹងច្បាប់ឡើយ ហើយខាង លោកកំពុងកសាងសំនុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ច្បាប់ ៕
អត្ថបទៈ អ៊ុក ទូច




