ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន

​រដ្ឋបាល​ខេត្ត​កែប ផ្សព្វផ្សាយ សារាចរ​ណែនាំ ស្តីពី​ការធ្វើ​វិចា​រណកម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​ចំណាយ​លើក​ទី​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប បាន​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ស្តីពី​ការធ្វើ​វិចា​រណកម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​ចំណាយ​លើក​ទី​២ សម្រាប់​អនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២០ ក្រោម​អធិបតីភាព លោក អ៊ុក ថា អភិបាលរង​ខេត្ត​កែប និង លោក កែវ ហុង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​កែប​។​

​លោក អ៊ុក ថា អភិបាលរង​ខេត្ត បាន​គូសបញ្ជាក់ថា ក្នុង​បរិការណ៍​ដែល​សេដ្ឋកិច្ច​សកល និង​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កំពុង​វិវត្ត​ឆាប់រហ័ស និង​ចល័ត​យ៉ាង​លឿន​ពិបាក​ប៉ាន់ប្រមាណ​ឱ្យបាន​ច្បាស់លាស់ ដោយសារ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ ១៩ រាជរដ្ឋាភិបាល​បាន​ធ្វើ​ការវាយតម្លៃ​ឡើងវិញ​អំពី​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ ១៩ មកលើ​ក្របខណ្ឌ​ច្បាប់ ថវិកាជាតិ​ពេញ​១​ឆ្នាំ ២០២០ និង​បាន​សម្រេច​បង្វែរ​ទិស​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ពី​”​ថវិកា​វិត្ថា​រកម្ម​” (stimulus budget) ដើម្បី​លើកកម្ពស់​កំណើន ទៅជា “​ថវិកា​តបៈ​កម្ម ឬ​រឹតបន្តឹង​ចំណាយ​” (austerity budget) កម្រិត​ខ្ពស់​មួយ ដើម្បី​បង្វែរ​ថវិកា​ឆ្ពោះ​ទៅ​ដោះស្រាយ​ការងារ​អាទិភាព​ចំពោះ​មុខ​ចំនួន​៤ រួមមាន​៖ (១)-​ប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ជំងឺ​កូវី​ដ​-១៩ ,(២)-​រក្សា​លំនឹង​ជីវភាព​ប្រជាជន​ក្នុង​កម្រិត​អប្បបរមា​មួយ (​មិន​ឱ្យ​អត់បាយ​) ជាពិសេស​សម្រាប់​ជនក្រីក្រ និង​អ្នក​បាត់បង់​ការងារ​,(៣)-​ខិតខំ​ជួយ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ធុរកិច្ច និង​អាជីវកម្ម​អាច​រស់​បាន និង​រក្សា​ការងារ ពិសេស រក្សា និង​ជំរុញ សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ទី​(៤)-​រក្សា​ឱ្យបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​សង្គម​។​

​ក្នុងន័យនេះ បន្ថែម​លើ​ការធ្វើ​វិចា​រណកម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​លើ​ការចំណាយ​លើ​ក​ទី​១ តាមរយៈ​ការអនុវត្ត​សារាចរ​ណែនាំ​លេខ ០០១ សហវ​-​អ​ថ ចុះ​ថ្ងៃ​ទី ០៦ ខែ​មីនា ឆ្នាំ​២០២០,​និង​ក្នុង​ស្មារតី​សាមគ្គីភាព​ជាតិ និង​ការចែករំលែក​បន្ទុក​ដ៏​ធ្ងន់​របស់​ជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដ៏​កាច​សាហាវ​នេះ ទើប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​ណែនាំ​ដល់​ក្រសួង ស្ថាប័ន ,​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​មន្ទីរ​ជំនាញ​រាជធានី ខេត្ត និង​រដ្ឋបាល​រាជធានី ខេត្ត ធ្វើ​វិចា​រណកម្ម និង​ពង្រឹង​ប្រសិទ្ធភាព​ចំណាយ​លើក​ទី​២ ដោយ​កាត់​សន្សំ​ចំណាយ​បន្ថែម​ឱ្យ​គ្រប់​៥០% សម្រាប់​ការអនុវត្ត​ចំណាយ​ថវិកា​ឆ្នាំ​២០២០ តាម​ការកំណត់ ឱ្យមាន​ប្រសិទ្ធភាព​ចាប់ពី​ពេលនេះ​តទៅ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.