មណ្ឌលគិរី ៖ កម្លាំងកងរាជអាវុធហត្ថស្រុក អូរាំង និង កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានសហការ គ្នាដើម្បីតាមចាប់រថយន្តចំនួន២គ្រឿងដែលមានដឹកឈើប្រណិតប្រភេទ( បេង ) រហូតបានសំរេច នៅវេលាម៉ោង១រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ។
លោកវរ:សេនីយ៏ទោ សូ សំអាត មេបញ្ជាការកងរាជអាវុធហត្ថស្រុក អូរាំង បានឲ្យដឹងថា មានការបង្ក្រាបបទល្មើសមួយករណីយ៉ាងសាហាវគឺរថយន្តដឹកឈើប្រណិតចំនួន២គ្រឿង នៅតាមដងផ្លូវជាតិលេខ៧៦ ណត្រង់ចំណុចភូមិហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី លោកបានបន្តថារថយន្ត២គ្រឿងដែលសមត្ថកិច្ចចាប់បង្ក្រាបបាននោះគឺម៉ាកឡិចស៊ីស៤៥០ ចង្កូតឆ្វេង ពណ័ខ្មៅ និង មួយគ្រឿងទៀតគឺម៉ាកឡង់គ្រីសឺ ចង្កូតឆ្វេង ពណ័ខ្មៅគ្មានស្លាកលេខទាំងពីរគ្រឿង និង ឈើប្រណិតប្រភេទ (បេង)សរុបចំនួន៣០ដុំ ។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្តដឹកឈើខុសច្បាប់មានទិសដៅឆ្ពោះទៅកាន់ទឹកដីស្រុកកែវសីមា ភ្លាមនោះលោកបានដឹកនាំកម្លាំងរបស់លោក និង សហការជាមួយ កម្លាំងអាវុធហត្ថខេត្ត ដោយធ្វើការដេញតាមស្ទាក់ចាប់បានរថយន្តបទល្មើសទាំងពីរគ្រឿងនៅត្រង់ ចំណុចនិយាមកាមលេខ០៧៣៣៦២៩-១៣៦២៧៣៨ នៅក្នុងភូមិឃុំខាងលើ ។
លោកវរ:សនីយ៏ទោ សូ សំអាតបានពញ្ជាក់ប្រាប់អ្នកយពត័មានថា ជនសង្ស័យចំនួន៥នាក់ និង វត្ថុតាងទាំងអស់ត្រូវបានប្រគល់ឲ្យទៅជំនាញរដ្ឋបាលព្រៃឈើស្រុកអូរាំងដើម្បីចាត់ការទៅតានីតិវធីច្បាប់ ៕
ដោយ ៖ ហេង ចាន់ណុប





