ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

រណ្តៅ​រ៉ែ​មាស​បាក់ស្រុត ដោយ​ខ្វះ​បច្ចេកទេស​ត្រឹមត្រូវ បណ្តាលឲ្យ​មាន​អ្នក​ស្លាប់​ម្នាក់ និង​របួស ជា​បន្តបន្ទាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី ៖  បាក់ស្រុត​រណ្តៅ​រ៉ែ​មាស​បណ្តាលឲ្យ​ស្លាប់​ម្នាក់ និង របួសធ្ងន់​ម្នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី នៅ​វ​លា​ម៉ោង​៧ : ១៥​នាទី​ព្រឹក នៅក្នុង​រណ្តៅ​រ៉ែ​ឈ្មោះ ហេង សម្បត្តិ​។​

​លោក ស៊ុន ប៊ុនធឿន អធិការ​ស្រុក​កែវ​សីមា បានអោយដឹងថា ម្ចាស់​រណ្តៅ​រ៉ែ​មានឈ្មោះ ហេង សម្បត្តិ ភេទ​ប្រុស​អាយុ ៤១ ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ភូមិ​មេមត់ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ ចំណែក​ឯ​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ លឹម សាន្ត ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​មេមត់ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង អ្នក​ដែល​រងរបួស​ធ្ងន់​ឈ្មោះ អេ​ន ណៃ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​អូរ​ពេជ្រ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ អ្នក​ទាំង​ពីរ​បាន​មក​ស្នាក់នៅ​ក្នុង​ភូមិ ឃុំ កើតហេតុ​ខាងលើ ប្រកប​របរ​ជា​កម្មក​រ​រ៉ែ​មាស ។​

​ប្រភព​ពត័មាន​បាន​បន្តថា​មូលហេតុ​ដែ​ល​បណ្តាល​អោយ​មាន​ហេតុ​​ការណ៏​នេះ​កើតឡើង គឺ​បណ្តាលមកពី​ការបាក់​ស្រុត​រណ្តៅ​រ៉ែ​ធ្វើអោយ​មាន​ដី​លាយឡំ​នឹង​ផ្ទាំង​ថ្ម ដែល​បាក់​គ្រប់​សង្កត់​មកលើ​ជនរងគ្រោះ​ស្លាប់​តែម្តង ។

​លោក​បាន​បន្តថា ករណី​គ្រោះថ្នាក់​របៀបនេះ​គឺ​តែងតែ​កើតមានឡើង​ជា​រៀង​រហូត​មក រហូតមកដល់​ពេលនេះ នៅ​មិនទាន់​បាន​ជ្រាប​ច្បាស់​ថា តើ​មន្ទីរ​ឧស្សាហកម្ម​រ៉ែ ឬ​ក៏​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​មាន​វិធានការ​យ៉ាងណា​នោះ​ទេ ចំពោះ​ការធ្វើ​អាជីវកម្ម​រ៉ែ​ដែល​មិន​មាន​លក្ខណ​:​បច្ចេកទេស​ត្រឹមត្រូវ ដែល​តែងតែ​កើតមាន​ករណី​គ្រោះថ្នាក់​ដល់​អាយុ​ជិវិត​មនុស្ស​ស្ទើតែ​រៀងរាល់​ឆ្នាំ​កន្លងមក ៕
​ដោយ ៖ គឹម ចំរើន​

 

IMG-20160127-WA0005

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.