ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

រដ្ឋបាល​ខេត្ត​កំពត ទទួល​អំណោយ​ពី​សប្បុរសជន ដើម្បី​យុទ្ធនាការ​បង្ការ និង​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ នៅក្នុង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​ចន្ទ ១៤​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត រួមជាមួយ លោក​អភិបាលរង​ខេត្ត នាយក​-​នាយករង​រដ្ឋបាល​សាលាខេត្ត ទីចាត់ការ​ចំណុះ​សាលាខេត្ត បាន​ទទួល​អំណោយ​ពី​សប្បុរសជន រួមមាន ៖

១. ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ ៖ ជែល​លាងដៃ​ចំនួន​១៥០​ដប ម៉ាស់​ចំនួន​១០,០០០​ម៉ាស់ និង​សៀវភៅ​អប់រំ​វិធានការ​ការពារ​ឆ្លង​ជំងឺ​កូវី​ដ​១៩​ចំនួន​២០០​ក្បាល​
២. លោក​ឧកញ៉ា ឡុង នី​រ៉ុន ៖ ថវិកា ៤,០០០,០០០​រៀល​
៣. លោកស្រី ឡុញ សុធា និង​ស្វាមី ៖ អង្ករ ០១​តោន​
៤. ទីចាត់ការ​ផែនការ និង​វិនិយោគ​សាលាខេត្ត​កំពត ៖ អង្ករ ០១​តោន​
៥. អង្គភាព​លទ្ធកម្ម​សាលាខេត្ត ៖ ទឹកបរិសុទ្ធ​ចំនួន​១០០​កេស​

​ក្នុងឱកាស​នោះ​ដែរ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​តែងតែ​ផ្តល់​ជា​អំណោយ និង​សម្ភារ​:​ជូន​ដល់ រដ្ឋបាលខេត្ត ដើម្បី​បម្រើ​ដល់​ដំណើរ​រដ្ឋបាលខេត្ត នានា ជា​ពិសេស​ជួយ​ដល់​ខេត្ត​ក្នុង​យុទ្ធនាការ​បង្ការ និង​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ នៅក្នុង​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.