ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​គណ​:​អភិបាលខេត្ត​ប្រចាំ​ខែ​មីនា និង​កិច្ចប្រជុំ​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត តាមរយៈ​វីដេអូ Conference online

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​តាមរយៈ វីដេអូ Conference online ដែលមាន ការភ្ជាប់​ប្រព័ន្ធ​រវាង​អាជ្ញាធរ​ក្រុង ស្រុក និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​អង្គភាព​ចំណុះ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ក្រេីន​រំលឹក​ណែនាំ​ដល់​អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ ក្រៅ​ពី​សភាពការណ៍​រួមទាំង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន ត្រូវ​បង្កើន​កិច្ច​បន្ត​ខិតខំ​ជំរុញ​ការតាមដាន និង​ក្តាប់​រាល់​សភាពការណ៍​រួម​ទូទៅ​ឱ្យ​បាន​ច្បាស់លាស់ ក៏ដូចជា​ការវិលត្រឡប់​មកវិញ របស់​ប្រជាពលរដ្ឋ​ចំណាកស្រុក​មក​រស់នៅ​ក្នុង​មូលដ្ឋាន​។

​ជាមួយ​ការតាមដាន​សភាពការណ៍​ទូទៅ លោក​អភិបាលខេត្ត​ក៏បាន​ណែនាំ​ឱ្យ​មាន​ការ​រួមដៃគ្នា​ខិតខំ​បន្ត​ជំរុញ ការអប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ពង្រឹងស្មារតី​សតិអារម្មណ៍​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់ និង​ជំនឿ​ទុកចិត្ត​ចំពោះ​ចំណាត់ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន ក៏​ដូចជា​វិធានការ​អបរំ​ផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាល​ដើម្បី​ការពារ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ កុំឱ្យ​មាន​ការឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​មូលដ្ឋាន​។

​លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន​ស្របពេល​ដែល​បញ្ហា​ជំងឺ​ឆ្លងកូវី​ដ​១៩ កំពុង​រីក​រាលដាល​ជា​សកល ការគ្រប់គ្រង​សភាពការណ៍​រួម​ទូទៅ​គឺ​ជា​ការងារ​សំខាន់​សម្រាប់​រដ្ឋបាល​ដែនដី​ក្នុង​ការយកចិត្តទុកដាក់​គ្រប់គ្រង​ឱ្យបាន​ល្អ ពិសេស​អាជ្ញាធរ​ក្រុង ស្រុក ត្រូវតែ​បង្កើន​ការជំរុញ​យកចិត្តទុកដាក់​បន្ត​តាមដាន​សភាពការណ៍ បញ្ហា​ប្រឈម​នានា​ក្នុង​មូលដ្ឋាន​ពិសេស​ការងារ​ប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ ឆ្លងកូវី​ដ​១៩​នេះ​ដែល​ជា​ជម្ងឺ​រាតត្បាត​ជា​សាកល​។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ​ផងដែរ ដល់​កងកម្លាំង​ទាំង​បី អាជ្ញាធរ ក្រុង ស្រុក ទាំងអស់​ត្រូវ​បន្ត ខិតខំ​ប្រឹងប្រែង តាមដាន និង​ក្តាប់​ឱ្យបាន រាល់​ការ វិលត្រឡប់​ចូល​ស្រុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គាត់​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ឯ​ក្រៅប្រទេស ឬ​កន្លែង​ផ្សេងៗ​ក្តី ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ណែនាំ អំពី​វិធី​ការពារ និង​ទប់ស្កាត់​អំពី​បញ្ហា នៃ​ការ រីក​រាលដាល​នៃ​ជំងឺ កូវី​ដ​១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​នេះ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ដូច​ជា​ការកាត់បន្ថយ​ពេលវេលា​និង​ការចំណាយ​ច្រើន​ក្នុងការ​ធ្វើ​ដំណើរ រដ្ឋបាល​ខេត្ត​កំពត​បា​ន ដំណើរការ​កិច្ចប្រជុំ គណៈ​អភិបាលខេត្ត​និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ជា​លើក​ដំបូង​តាម​រយៈ​ធ្វើការ Video Conference Online ៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.