ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ជំនួយការ​ក្រុម​ប្រឹក្សា​ឃុំ និង​នាយក​សាលា​បឋមសិក្សា​ទី​ពោធ​រត់ការ​បទល្មើស​ផល​អនុផល​ព្រៃឈើ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ធំ ៖ កាល​យប់​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប បទល្មើស​ផល​អនុផល​ព្រៃឈើ និង​ឃាត់ខ្លួន​បុរស​ពីរ​នាក់ ម្នាក់​ជា ជំនួយការ​ក្រុម​ប្រឹក្សា​ឃុំ និង​ម្នាក់​ទៀត ជា នាយក​សាលា​បឋមសិក្សា​ទី​ពោធ​រត់ការ​បទល្មើស​ផល​អនុផល​ព្រៃឈើ ។​

​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទ​ល្មើស​ផល​អនុផល​ព្រៃឈើ​នៅ​ចំណុច ភូមិ​ទីពោ ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ កាល​យប់​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០, ដែល​មាន​ការរាយការណ៍​ពី ប្រជាពលរដ្ឋ​មក​កាន់​អ្នកសារព័ត៌មាន ចុះ​ទៅ​ដល់​ទីតាំង​ផ្ទាល់ និង​ធ្វើ​ការរាយការណ៍​មក​សមត្ថកិច្ច ចម្រុះ ដែល​មាន​ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​សន្ទុក រួម​ជា​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ក្រោម​ការសម្របសម្រួល​ពី​អយ្យការ​អម សាលាដំបូង​ខេត្តកំពង់ធំ ដើម្បី​ចុះ​បង្ក្រាប​គោយន្ត​ដឹក​បទល្មើស​ផល​អនុ​វ​ផល​ព្រៃឈើ​ចំនួន​៤ គ្រឿង​។

​ក្នុង​ប្រតិបត្តិការ​នេះ មុន​នឹង​កម្លាំង​ចម្រុះ​សមត្ថកិច្ច​ទៅ​ដល់​ទៅ​ដល់​ស្រាប់តែ​លេចមុខ ជំនួយការ​ក្រុម​ប្រឹក្សា​ឃុំ​ទី​ពោ ដែល​ត្រូវបាន​ម្ចាស់​គោយន្ត​ប្រាប់ថា ឈ្មោះ យឿន ច​ន្ធី និង​លោកនាយក​សាលា​បឋមសិក្សា​ទីពោ​មួយរូប​ទៀត​ឈ្មោះ អៀង ផា មក​សម្របសម្រួល និង​រត់ ការ​ផ្លូវ​ឲ្យ​គោយន្ត និង​ហៅ​ទូរស័ព្ទ​ទៅ​មេឃុំ​ស្ងាត់ៗ ហើយ​លួច​បញ្ជារ​ខ្សឹម​ប្រាប់​គោយន្ត​ទាំងបួន គ្រឿង​បើក​ចេញ​ទីតាំង​គេច​ចូល​តាម​ច្រក​ផ្លូវ​ក្នុងភូមិ​លាក់ខ្លួន​បាត់ស្រមោល​ចំនួន​បី​គ្រឿង​! នៅសល់ មួយ​គ្រឿង​កំពុង​ទម្លាក់​ឈើ​ចេញ​ពី​គោយន្ត​ត្រូវ​សមត្ថកិច្ច​ទៅ​ដល់ ហើយ​ដាក់​មេ​ប្រូច​រត់​បាត់ ស្រមោល​។

​តាម​ប្រភព​សមត្ថកិច្ច​បញ្ជាក់ថា គោយន្ត​ដែល​ធ្វើការ​ឃាត់​បាន​១​គ្រឿង កសាង​នីតិវិធី​បញ្ជូន ទៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​។ ចំពោះ​បុគ្គល​ទាំង​ពីរ​រូប​ដែល​ជា​អ្នក​រត់ការ​បទល្មើស​ផល​អនុ​វ​ផល ព្រៃឈើ ដែល​បញ្ជារ​ឲ្យ​គោយន្ត​ចេញពី​ទីតាំង គឺ​កំពុង​ធ្វើការ​ក៏​សាង​នីតិវិធី​បន្ត​តាម​ផ្លូវច្បាប់ ដែល​ជាប់​ពាក់ព័ន្ធ​ពី​បទ​ដឹក​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់ និង​ពី​បទ​រំខាន រារាំង ការងារ​របស់ សមត្ថកិច្ច ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.