ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​មានជ័យ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​កាកបាទ​ក្រហម​ចែក​ជូន​ពលរដ្ឋ​ក្រី​ក្រី​១៥​គ្រួសារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៥​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​និង​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​នៃ​គណ​អភិបាលខណ្ឌ​មានជ័យ និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​ចុះ​ជួយ​សង្កាត់​បឹងទំពន់​ទី​១ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​និង​នាំយក​អំណោយ​សម្បុរ​ស​ធម៌​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ចំនួន​១៥​គ្រួសារ​នៅ​ក្នុង​បរិវេន​សាលា​សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន​ជាង​២០​នាក់​។​

​នៅក្នុង​កម្មវិធី​នោះ​ដែរ​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​នៃ​គណ​អភិបាលខណ្ឌ​មានជ័យ​បាន​ថ្លែងថា ថ្មីៗ​នេះ​មាន​បងប្អូន​ពលករ​ចំណាកស្រុក​ជាង​៤​មុឺន​នាក់​មកពី​ប្រទេស​ផ្សេងៗ​បាន​ទើប​មកដល់​ប្រទេស​កម្ពុជា​ក៏​ដោយ​ក៏​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​និង​បុិនប្រសព្វ​របស់ស​ម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំពុងតែ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការទប់ស្កាត់​នៃ​ការរីក​រាលដាល់​នៃ​ជំងឺ​កូ​វិដ​១៩ ដោយ​អនុញ្ញាត​ឲ្យ​ក្រុម​គ្រូពេទ្យ អាជ្ញាធរ​មូលដ្ឋាន​ចុះ​ត្រួតពិនិត្យ តាមដាន​យ៉ាង​មុឺងម៉ាត់ និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ពួកគាត់​ឲ្យ​យល់ដឹង​ពី​វិធី​ការបង្ការ ការពារ​ខ្លួន​ពី​ការឆ្លង​វីរុស​កូ​វិដ​១៩​។​ជាពិសេស​ក្រុម​គ្រូពេទ្យ​ជំនាញ​រួមទាំង​អាជ្ញាធរ​ចុះ​វាស់​ស្ទង់កម្ដៅ និង​យក​សំណាក​ឬ​កំហាក​របស់​ពួក​គាត់​យក​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​បាន​ដាក់​ពួកគាត់​ឲ្យនៅ​ដាច់​ដោយឡែក​ចំនួន​១៤​ថ្ងៃ​ដើម្បី​តាមដាន​ពី​សុខភាព​របស់​ពួកគាត់​ផង​ដែរ​។​

​លោក​អភិបាលរង​បាន​ថ្លែងបន្តថា ទោះបីជា​ប្រទេស​កម្ពុជា​កំពុងតែ​កើត​មាន​ការឆ្លង​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ការអភិវឌ្ឍ​និង​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​លោក​ខិតខំ​ណាស់​ដើម្បី​រិះរក​គ្រប់​មធ្យោបាយ​ដោយ​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​ដើម្បី​ទប់ស្កាត់​និង​ព្យាបាល​ជំងឺ​ទាំងអស់​ដែល​កើតមាន​លើ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា​។​លោក​បន្ត​ទៀត​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ព្យាបាល​ជំងឺ​កូ​វិដ​១៩​នេះ​មិន​ទាមទារ​ឲ្យ​បង់ថ្លៃ​នោះទេ​។​

​នា​ឱកាស​នោះ​ដែរ​លោក ឌី រ័ត្ន​ខេ​ម​រុណ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ទៀតថា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​ទាំង​២៥​រាជធានី​-​ខេត្ត​ត្រូវ​ចុះ​ទៅ​ដោយ​ផ្ទាល់​តាម​មូលដ្ឋាន​ជាពិសេស​ដល់​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ប្រឈម​នឹង​ជំងឺ​កូ​វិដ​១៩​នេះ​និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត ដោយ​នាំ​យក​សម្ភារៈ​និង​ស្បៀង​ជូន​ពួកគាត់​។​លោក​ថ្លែងបន្តថា ជាក់ស្តែង​ដូច​នៅពេលនេះ សូម​បងប្អូន​កុំ​មាន​ការភ័យខ្លាច តក់ស្លុត រហូតដល់​បាត់បង់​ម្ចាស់ការ​លើ​ខ្លួនឯង​ដែល​អាច​ឈោង​ចាប់​ឬ​ធ្វើ​ការប្រកប​របរ​រក​ទទួលទាន​លែងកើត ព្រោះ​ថា​ជំងឺ​កូ​វិង​១៩​នេះ រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​រួមទាំង​អាជ្ញាធរ​បាន​ចេញមុខ​ទប់ស្កាត់​និង​ព្យាបាល​ហើយ តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ​ក៏​បងប្អូន​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អនាម័យ ត្រូវ​ចេះ​លាងដៃ​ឲ្យបាន​ស្អាត​ជសមួយ សាប៊ូ អាល់​កុល ឬ​ចែ​ល​អនាម័យ ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា និង​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្នា​ចាប់ពី​១​ម៉ែត្រ ឬ​កុំ​បង្កើត​កម្មវិធី​ជួបជុំគ្នា​ក្នុង​កំឡុងពេល​នៃ​ការ​កំពុង​កកើត​នៃ​ជំងឺ​កូ​វិដ​១៩​នេះ ដែល​សកម្មភាព​ទាំងនេះ​ត្រូវបាន​ក្រសួង​សុខាភិបាល​បាន​អប់រំ​ផ្សព្វផ្សាយ​ជា​ប្រចាំ​ហើយ​។​

​ជាថ្មី​ម្ដងទៀត​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​និង​ជា​ប្រធាន​អនុសាខា កាកបាទក្រហមកម្ពុជា​ខណ្ឌមានជ័យ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ទីណា​មាន​ការលំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​,​ទីណា​មាន​សំណូមពរ ទីនោះ​មាន​រាជរដ្ឋាភិបាល អាជ្ញាធរ​ចាំ​ជួយ​ដោះស្រាយ​ជូន ពុក​ម៉ែ បងប្អូន លោកតា លោកយាយ និង​ប្រជាពលរដ្ឋ និង​បាន​នាំយក​អំណោយ​សប្បុរសធម៌​មក​ចែក​ជូន​លោកតា លោកយាយ ពូ​មីង និង​បងប្អូន​នៅ​ថ្ងៃ​នេះ​រួមមាន​៖ អង្ករ​៣០​គី​ឡូ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ និង​ថវិកា​ម្នាក់ៗ​ចំនួន​២​ម៉ឺន​រៀល​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.