ខេត្តស្វាយរៀង ៖ កាលពីរសៀល ថ្ងៃសុក្រ០៤ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២៧ ខែមីនា ឆ្នាំ២០២០ ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចន្ទ្រា និងដោយមានការចង្អុលបង្ហាញផ្ទាល់ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បាននាំយកក្រមាមចំនួន២០០ក្រមា មកចែកជូនដល់ មន្ត្រីរាជការសាលាស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងទាំងបី ក្រុមប្រឹក្សាឃុំ នគរបាលរដ្ឋបាលឃុំ គ្រប់ឃុំទាំង៦ឃុំក្នុងស្រុកចន្ទ្រា ដើម្បីការពារទប់ស្កាត់កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ជាអំណោយរបស់លោក ខ្វាន់ សុពណ៌សំរេច និងលោកស្រី ព្រមទាំងបុត្រ៕
អភិបាលស្រុកចន្ទ្រា នាំយកក្រមាមចំនួន២០០ក្រមាមកចែកជូនដល់ មន្ត្រីរាជការ ក្នុងស្រុកចន្ទ្រា ដើម្បីការពារទប់ស្កាត់កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ









