ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

​លោក ហ៊ុន ម៉ា​នី និង លោក ឃួ​ង ស្រេង បើក​យុទ្ធនាការ​ផ្សព្វផ្សាយ វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​វីរុស COVID-19 នៅ​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ក្នុង​ពិធី​សំណេះសំណាល បើក​យុទ្ធនាការ​ផ្សព្វផ្សាយ យុទ្ធនាការ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល វីរុស​កូរ៉ូណា​១៩ (COVID-19) នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ឧបករណ៍​ដែល​ត្រូវ​ប្រគល់​ជូន​នេះ រួមមាន​៖ អា​កុល ទែ​ម៉ូ​ម៉ែត្រ សាប៊ូ ខិតប័ណ្ណ​និង​ម៉ាស ដោយ​ផ្ដល់​ជូន​ទៅ ខណ្ឌ​ចំនួន​៥ គឺ​ខណ្ឌ​ចំការមន ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌ​ទួលគោក ខណ្ឌ​បឹង​កេងកង និង​មន្ទីរ​សុខាភិបាល​រាជធានី​។​

​លោក ឃួ​ង ស្រេង នៅក្នុង​ឱកាស​នោះ​បាន​លើកឡើង​ថា អំណោយ​ដែល​ជា​ឧបករណ៍ សម្រាប់​ទប់ស្កាត់ វីរុស​កូរ៉ូណា​១៩​នេះ បានមក​ពី​ការជួយឧបត្ថម្ភ​ពី​វិស័យ​ឯកជន នៅក្នុង​រាជធានី​ភ្នំពេញ ប្រគល់​ជូន​ទៅ​តាម​បណ្តា​សង្កាត់​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ និង​ទប់ស្កាត់ នូវ​ជំងឺ​វីរុស​កូរ៉ូណា​១៩ (COVID-19) ខណៈ​ដែល​ជំងឺ​នេះ បាន​កំពុង​វាយលុក​យ៉ាងខ្លាំង នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​អភិបាល បាន​លើកឡើង​ទៀត​ថា នេះ​ជា​ការរួមចំណែក របស់​វិស័យ​ឯកជន ដើម្បី​ចូលរួម​ទប់ស្កាត់ នូវ​វីរុស​កូរ៉ូណា​១៩​នេះ ទៅ​តាម​ការណែនាំ របស់​សម្ដេច​តេជោ ហ៊ុន សែន​។​

​លោក​បាន​បន្តទៀតថា កិច្ច​ការងារ​មនុស្សធម៌​នេះ កម្ពុជា​បាន​ធ្វើឡើង​យូរហើយ​។ ចំពោះ​កិច្ចការ​មនុស្សធម៌ ក្នុង​កិច្ចការពារ និង​ទប់ស្កាត់ វីរុស​កូរ៉ូណា​១៩ (COVID-19)​នេះ ត្រឹមតែ​រយៈ​ខ្លី​ពេល​ខ្លី​សោះ វិស័យ​ឯកជន ក៏ដូចជា​ស្ថាប័ន​រដ្ឋ​បាន ជួយ​ឧបត្ថម្ភ​គាំទ្រ ដែល​មាន​ទឹកប្រាក់​ជួយឧបត្ថម្ភ ប្រមាណ​១៤​លាន​ដុល្លារ​ហើយ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការងារ​បី គឺ​ហូប​ស្អាត ផឹក​ស្អាត និង​ក​រស់នៅ​ស្អាត ដើម្បី​ជៀសវាង​នូវ​ការឆ្លង និង​ការរីក​រាលដាល នៃ​វីរុស​កូរ៉ូណា​១៩​នេះ​។​

​លោក ហ៊ុន ម៉ា​នី ក្នុងឱកាស​នោះ​ក៏បាន​លើកឡើង​ផងដែរ​ថា ការកើតឡើង​នូវ​វីរុស​កូរ៉ូណា​១៩ (COVID-19) នេះ មិនមែន​តែ​នៅ​កម្ពុជា​នោះទេ វា​ជា​រឿង​ដែល​កើតឡើង លើ​ពិភពលោក ដោយ​មកដល់ពេលនេះ បើ​គិត​តាម​អត្រា នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​វីរុស​កូរ៉ូណា​១៩​នេះ នៅលើ​ពិភពលោក​ទាំងមូល មាន​អ្នក​ឆ្លង​ចំនួន​រហូត ដល់​កន្លះ​លាន​នាក់ ក្នុងនោះ​២​ម៉ឺន​៤​ពាន់​នាក់ បាន​បាត់បង់​ជីវិត​។​

​ចំណែក​ឯ​កម្ពុជា​វិញ មាន​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ មាន​ចំនួន​៩៨​នាក់ ហើយ​ការងារ​នេះ យើង​បាន​និង​កំពុង​រួមគ្នា ដើម្បី​បង្ការ​ទប់ស្កាត់ កុំ​ឲ្យ​បន្ត​ការរីក​រាលដាល​ធំ ជាងនេះទៀត ប៉ុន្ដែ​ទោះបីជា​យ៉ាងណាក្ដី លោក ហ៊ុន ម៉ា​នី ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​សង្កាត់ ក្រៅពី​បើក​ការទប់ស្កាត់ នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ហើយ​
​លោក​បាន​ជំរុញ ឲ្យមាន​ការយកចិត្តទុកដាក់ លើ​កិច្ចការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.